ថ្ងៃខាងមុខ បញ្ហាអាកាសធាតុ ដែលគ្រប់គ្នាមិនអាចទាយទុកបានមុន នឹងធ្វើឲ្យ ការផលិតចំណីអាហារកាន់តែខើចផល នឹងមានបញ្ហាកង្វះជីវជាតិក្នុងចំណីអាហារទាំងនោះផងដែរ។
បញ្ហាខាងលើនេះ បានបញ្ជាក់នៅក្នុងរបាយការណ៍ចេញពីក្រុមពិភាក្សានៃរដ្ឋាភិបាលចម្រុះ នៅក្នុងអង្គពិភាក្សាស្តីពីការប្រែប្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ កន្លងទៅថ្មីៗនេះ។
របាយការណ៍ខាងលើដដែល បានបង្ហាញថា បញ្ហាបម្រែបម្រួលអាកាសធាតុ នឹងផ្តល់ផលប៉ះពាល់ដល់ ដំណាំរបស់កសិករ ដោយតាមតំបន់ខ្លះ អាកាសធាតុក្តៅខ្លាំង ខ្លះទៀតភ្លៀងបង្កទឹកជន់លិច ដែលសុទ្ធសឹងជាការមិនអំណោយផលដល់ការដាំដុះរបស់កសិករ។
បើតាម លោកស្រីសាស្រ្តាចារ្យ Pamela McElwee អ្នកសិក្សាពីបរិស្ថាន ទំនាក់ទំនងអេកូឡូស៊ី និងមនុស្ស នៃសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក និងបានចូលរួមពិភាក្សាក្នុងបញ្ហានៃអង្គប្រជុំខាងលើនោះ បាននិយាយថា សូម្បីតែនៅសហរដ្ឋអាមេរិក គេត្រូវមានវិធានការភ្លាមៗ ដើម្បីរារាំងលៃយ៉ាងណា មិនឲ្យសីតណ្ហភាពនៃអាកាសធាតុ ឡើងសូម្បីតែ២អង្សា។ ការធ្វើដូចនេះ ក៏ព្រោះតែ វានឹងមានឥទ្ធិពលខ្លាំងលើ ចង្វាក់ផលិតកម្មអាហាររបស់កសិករ បើមិនយកចិត្តទុកដាក់។
ក្នុងសំណេររបាយការណ៍ ក៏បានបង្ហាញថែមទៀតថា គុណភាពចំណីអាហារ តួយ៉ាងដូចជា ជីវជាតិក្នុងចំណីអាហារនឹងត្រូវថមថយ ជាក់ស្តែងដូចជាប្រូតេអ៊ីន ជាតិកាបូនអ៊ីដ្រាត ស័ង្កសី និងជាតិដែកជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ
- អាកាសធាតុក្តៅខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្នស្លាប់បាន
[embed-health-tool-bmi]