គ្រូពេទ្យម្នាក់ដែលបម្រើការនៅមន្ទីរពេទ្យខេត្តហ៊ូប៉ី (Hubei) ជាកន្លែងផ្ទុះការរាតត្បាតមេរោគផ្លូវដង្ហើម កូរ៉ូណាថ្មី បានស្លាប់ដោយសារឆ្លងមេរោគប្រភេទថ្មីនេះហើយ។
តាមប្រភពព័ត៌មាន China Global បានឱ្យដឹងថា គ្រូពេទ្យជនជាតិចិនខាងលើ មានឈ្មោះ Liang Wudong ដែលលោកបានបម្រើការងារនៅជួរមុខក្នុងមន្ទីរពេទ្យ ក្រុងវូហាន ជាច្រើនឆ្នាំ ក៏ដូចជាក្នុងប្រតិបត្តិការពិសេសលើករណីជំងឺថ្មីនោះ តែយ៉ាងណាលោកបានបាត់បង់ជីវិតនៅអាយុ៦២ឆ្នាំ ដោយសារការឆ្លងវីរុសប្រភេទថ្មី។
អត្ថបទពាក់ព័ន្ធ៖
- វីរុសកូរ៉ូណាថ្មីមកដល់វៀតណាម និងសិង្ហបុរី ខណៈអ្នកស្លាប់កើនដល់២៥នាក់
- អ្នកជំនាញថា វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុនចេញរោគសញ្ញា
ដោយឡែក ស្របពេលដែលមានករណីគ្រូពេទ្យស្លាប់ ក៏មានការបារម្ភផងដែរ ព្រោះថ្មីៗនេះ លោកWang Guangfa ជាគ្រូពេទ្យដឹកនាំក្រុមចុះតាមដានស្រាវជ្រាវលើករណីមេរោគប្រភេទថ្មីនៅតំបន់ ផ្ទុះការរាតត្បាតផ្ទាល់ បានលើកឡើងថា មេរោគប្រភេទថ្មីអាចជ្រាបចូលតាមភ្នែកទៀតផង។
ការអះអាងបែបនេះ បន្ទាប់ពីលោកបានចុះទៅទីកន្លែងផ្ទាល់ ដោយពេលនោះពុំបានពាក់វ៉ែនតាការពារសុវត្ថិភាពនោះទេ។ លោកវេជ្ជបណ្ឌិតរូបនេះបានអះអាង ករណីមេរោគឆ្លងជ្រាបចូលតាមភ្នែក មានហានិភ័យ “អាចកើតឡើងបាន’ ដោយការយកដៃដែលជាប់ជាមួយមេរោគ ទៅប៉ះ ឬញីភ្នែក ស្របពេលដែលការឆ្លងមេរោគ អាចកើតឡើងបានតាមរយៈខ្យល់នៃការក្អក កណ្តាស់។
ជាមួយបញ្ហាខាងលើនេះ បើតាមលោកសាស្រ្តាចារ្យ Paul Kellam អ្នកសិក្សាហ្សេណេទិកនៃវីរុស នៅប្រទេសអង់គ្លេស បានលើកឡើងថា ករណីមេរោគថ្មីខាងលើ ឆ្លងជ្រាបចូលតាមភ្នែក ពិតជាអាចទៅរួច ដោយសារបំពង់ក្រពេញទឹកភ្នែក មានទំនាក់ទំនងច្រើនផ្នែកក្នុងប្រព័ន្ធដង្ហើម រួមមានច្រមុះ បំពង់ក ជាដើម។
គួររំលឹកដែរថា វីរុសប្រភេទថ្មី CoronaVirus កំពុងរាតត្បាតកាន់តែខ្លាំង ដោយមានចំនួនករណីឆ្លង និងអ្នកស្លាប់កើនឡើង ដោយក្នុងនោះ ប្រទេសករណីឆ្លងមានដល់ទៅ ១២៨៧ករណី និងអ្នកស្លាប់កើនឡើងដល់ ៤១នាក់។ ដោយឡែក ក៏មានករណីឆ្លងថ្មីៗ កើតឡើងលើ ប្រទេសបារាំង ប្រទេសអូស្រ្តាលី ប្រទេសនេប៉ាល់ ដែលជាករណីឆ្លងដំបូងកើតឡើងលើប្រទេសទាំងនោះ៕
អត្ថបទពាក់ព័ន្ធ៖
- ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង
- អាមេរិកដាក់ពង្រាយមន្ត្រីសុខាភិបាល តាមដានអ្នកដំណើរមកពីចិន
- ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]