backup og meta

អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការ​ជំងឺមហារីកពោះវៀនធំ

អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការ​ជំងឺមហារីកពោះវៀនធំ

អ្នក​វិទ្យាសស្រ្តរកឃើញថាបាក់តេរីនៅ​ក្នុង​ពោះវៀន​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំដោយបាត់តេរីនោះអាចបញ្ចេញ​ជាតិពុល​ធ្វើឲ្យ​កោសិកា​ក្នុង​ពោះវៀន​ខូចខាត និង​ក្លាយ​ជា​កោសិកា​មហារីក ដែលនេះជា​តម្រុយមួយឈានទៅ​រកវីធីបង្ការ​ជំងឺ​មហារីក​ពោះវៀនធំ​នា​ពេល​អនាគត

អ្នកវិទ្យាសាស្ត្រ​សង្ស័យថាបាត់តេរី E. coli នៅ​ក្នុង​ពោះ​វៀន​បាន​រួមចំណែក​ក្នុងការ​បង្ក​ឲ្យ​កើតជំងឺមហារីកពោះវៀនធំ។ ទោះយ៉ាងណាអ្នកវិទ្យាសាស្រ្តនៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​ប៉ុន្មាន​ករណី​នៃ​អ្នក​កើត​មហារីក​ពោះវៀនធំ​​ទាក់ទង​ទៅ​នឹង​បាក់តេរី E. coli នេះទេ។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​​សង្ស័យ​ថា​បាក់តេរី​នេះ​អាច​ជា​ចំណែក​តូច​មួយ​នៃ​ករណី​មហារីក​ពោះវៀនធំ។

អត្ថបទពាក់ព័ន្ធ៖ 

ការ​តេស្ដ​​លើ​បាក់តេរី​នេះ​នៅមិនទាន់​មាន​នៅ​ឡើយទេ ហើយ​មនុស្ស​ដែល​មាន​បាក់តេរី​នេះ​ក៏​មិន​ប្រាកដ​ថា​មាន​ហានិភ័យ​នឹងកើត​មាន​​ជំងឺ​មហារីក​ពោះវៀនធំ​ដែរ។ មនុស្ស​មួយ​ចំនួន​អាច​មាន​បាក់តេរី​នេះ​នៅ​ក្នុង​ពោះវៀន​ តែ​មិន​មាន​បង្ក​រោគ​អ្វី​ទេ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជំងឺ​បង្ក​ដោយ​មេរោគ​មាន​ទំនាក់ទំនង​នឹង​មហារីក។

បាក់តេរី E.coli ​មាន​ច្រើន​ប្រភេទ​ខុសៗគ្នា និង​ខ្លះ​មាន​នៅ​ក្នុង​ពោះវៀន​ដែល​ក្លាយ​ជា​ផ្នែក​មួយ​របស់​បាក់តេរីល្អ​នៅ​ក្នុង​ពោះ​វៀន​អ្នក​វិទ្យាសាស្ត្រ​មកពីប្រទេស​ហូឡង់​ អង់គ្លេស និង​អាមេរិក​បាន​សិក្សា​ទៅ​លើ​សំណាក​តូចៗ​ដែល​យក​ចេញ​ពីពោះវៀន ហើយ​​ធ្វើតេស្ដ​លើ​ឥទ្ធិពល​ជាតិពុល​លើ​កោសិកា​ទាំង​នោះ បន្ទាប់​មក​ធ្វើការ​ប្រៀបធៀប​ការ​ខូចខាត​មាន​លើ​សំណាក​មហារីក​ពោះវៀនធំ​ដែល​យក​ពី​អ្នក​ជំងឺ និង​បាន​រក​ឃើញ​មាន​ភាព​ដូចគ្នា​ប្រហែល​៥%

មហារីក​ពោះវៀនធំ​មាន​រោគសញ្ញា​ដូចជា​៖

  • ផ្លាស់ប្ដូរ​នៃ​ទម្លាប់​ការ​បន្ទោរ​បង់​ដោយ​បន្ទោរ​បង់​ញឹកញាប់​ដែល​លាមក​ទន់ខ្លាំង​ខុសធម្មតា និង​ពេលខ្លះ​ឈឺពោះ

  • មាន​ឈាម​ពេល​បន្ទោរ​បង់​ដោយ​មិន​មាន​រោគសញ្ញា​ផ្សេង ​ឬ រលាក​នៅ​កន្លែង​ណា​មួយ

  • ឈឺពោះ ហើមពោះ​ពេល​ញ៉ាំ​អាហារ និង​ពេលខ្លះ​ការ​ថយ​ចុះ​នៃ​បរិមាណ​អាហារ និង​ការ​ស្រក​ទម្ងន់។

មនុស្ស​ភាគ​ច្រើន​មាន​រោគសញ្ញា​នេះ ប៉ុន្តែក៏អាច​​មិន​មែន​ជា​ជំងឺ​មហារីក​ពោះវៀនធំ​ទេ។ ប៉ុន្តែភ្នាក់ងារសុខាភិបាល​ជាតិ​ប្រទេស​អង់គ្លេស (NHS) ​បាន​ណែនាំ​ថា ប្រសិនជា​មាន​អាការៈ​នេះ​លើស​ពី​បួន​សប្ដាហ៍​គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​នឹង​គ្រូពេទ្យ។

អត្ថបទគួរអាន៖

សាស្ត្រាចារ្យ Hans Clevers មក​ពី​វិទ្យាស្ថាន Hubrecht នៅ​ប្រទេស​ហូឡង់ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទីមួយ​ដែល​បាន​រក​ឃើញ​នូវ​លំនាំ​ការ​ខូចខាត​នៃ​ហ្សែន​ក្នុង​មហារីក​ពោះវៀនធំ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​រស់នៅ​ក្នុង​ពោះវៀន។ បាក់តេរី​ផ្សេង​ទៀត​ក្នុង​ពោះវៀន​ក៏​អាច​បង្ក​រោគ​ដូច​នេះ​ដែរ។ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​នឹង​ជួយ​ឲ្យ​ដឹង​បន្ថែម​ពី​តួនាទី​របស់​បាក់តេរី​ក្នុង​ពោះវៀន​ និង​អាច​ជួយ​ក្នុង​ការ​រក​ឃើញ​ និង​បង្ការ​ជំងឺ​មហារីក​ពោះវៀនធំ​នា​ពេល​អនាគត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51626946

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម