backup og meta

កើតគ្រុនពោះវៀនដោយសារអី? គួរការពារម៉េចខ្លះ?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 10, 2023

    កើតគ្រុនពោះវៀនដោយសារអី? គួរការពារម៉េចខ្លះ?

    គ្រុន​ពោះវៀន​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​កើត​មាន​ញឹក​ញាប់​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ វា​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Salmonella Typhi។ តាម​ប្រភព​ផេក​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​គ្រុន​ពោះវៀន​ជា​ជំងឺ​ឆ្លង ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត បើ​យើង​ព្យាបាល​មិន​ទាន់​ពេល និង​ត្រឹម​ត្រូវ។

    ១. មូល​​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គ្រុន​ពោះវៀន

    ជំងឺ​គ្រុន​ពោះវៀន​ឆ្លង​តាម​រយៈ​ការ​បរិភោគ​ទឹក ឬ​អាហារ​ដែល​មាន​ផ្ទុក​នូវ​ពពួក​មេរោគ Salmonella ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគ​គ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែងមិន​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង

    ២. រោគ​សញ្ញា​ជំងឺ​គ្រុន​ពោះវៀន

    ក្តៅ​ខ្លួន ៣៩-៤០ អង្សារសេ

    – កម្តៅ និង​ជីពចរ​មិន​ស៊ី​សង្វាក់​គ្នា

    – អស់​កម្លាំង

    ឈឺក្បាលខ្លាំង

    – ចង្អោរ

    – ពិបាក​បន្ទោរ​បង់ ឬ​​រាក​រូស

    – មាន​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ពិសេស​ស្បែក​ពោះ (ករណី​តិច​តួច)។

    ៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល

    ក្រៅ​ពី​សាកសួរ​នូវ​រោគ​សញ្ញា គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ឈាម ពិនិត្យ​លាមក និង​បណ្ដុះ​មេរោគ ដើម្បី​ដឹង​ពី​ប្រភេទ​មេរោគ ប្រើ​ថ្នាំ​សម្លាប់​មេរោគ​បាន​ត្រឹម​ត្រូវ។ ក្រោយ​ដឹង​ពី​ប្រភេទ​មេរោគ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ (Antibiotic) ដើម្បី​សម្លាប់​មេរោគ ចំណែក​រយៈពេល​នៃ​ការ​ព្យាបាល អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​អ្នក​ជំងឺ មិន​សូវ​ធ្ងន់ធ្ងរ ឬ​ធ្ងន់ធ្ងរ។

    គ្រុនពោះវៀន

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ៤. វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន

    វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន​មិន​ស្មុគ​ស្មាញ​នោះ​ទេ គ្រាន់​តែ​យើង​បង្កើន​ទម្លាប់​ល្អ​ក្នុង​ការ​ធ្វើ​អនាម័យ ជាពិសេស​លាង​ដៃ​នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ ហើយ​ត្រូវ​ផឹក​ទឹក​ស្អាត និង​ញ៉ាំ​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ។ ក្រៅ​ពី​នោះ​យើង​អាចចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះវៀន​ដែល​មាន​២ប្រភេទ គឺ​ប្រភេទ​ចាក់ និង​ថ្នាំ​គ្រាប់ ដែល​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ប្រភេទ​នេះ អាច​ការពារ​បាន​ត្រឹម​តែ ៥០% ទៅ ៦០% ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖

    ចំណុចសំខាន់

    – ជំងឺ​គ្រុន​ពោះវៀន​ឆ្លង​តាម​រយៈ៖​
    • ​ការញុំាទឹក ឬ​អាហារ​ដែល​មាន​ផ្ទុក​នូវ​ពពួក​មេរោគ Salmonella
    • ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគ​គ្រុន​ពោះ​វៀនដែល​មាន​នៅ​កន្លែងមិន​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង
    – វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន​៖
    • ​លាង​ដៃ​នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ
    • ញុំា​ទឹក​ស្អាត និង​ញ៉ាំ​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ
    • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះវៀន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

    ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម