backup og meta

អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19

អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19

អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 អាច​នឹង​មាន​អាការៈ​លើ​ក្រពះ​ពោះវៀន ជាពិសេស​គឺ​រាករូស​ជា​រោគសញ្ញា​ដំបូង​​នេះបើ​យោង​តាម​ការ​សិក្សា​ថ្មី។

ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ស្រាល រោគសញ្ញា​ដែល​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​នឹង​កើត​មាន​នៅ​ដំណាក់​កាល​ក្រោយ​ ប៉ុន្តែ​អ្នក​ជំងឺ​មួយ​ចំនួន​នឹង​មិន​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម។ ការ​រក​ឃើញ​នេះ​គឺ​សំខាន់​សម្រាប់​អ្នក​មិន​មាន​រោគសញ្ញា​ដូចជា​ក្អក ពិបាក​ដកដង្ហើម និង​ក្ដៅខ្លួន ព្រោះ​អ្នក​មិន​មាន​រោគសញ្ញា​អាច​មិន​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ និង​អាច​ចម្លង​វីរុស​នេះ​ទៅ​អ្នក​ដទៃ។​

អត្ថបទពាក់ព័ន្ធ៖

អ្នក​ស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​គឺ​ជា​បញ្ហា​ទូទៅ និង​មិន​មាន​ន័យ​ថា​អ្នក​មាន​រោគសញ្ញា​រាករូសនេះ​គឺ​ឆ្លង​វីរុស COVID-19ទេ។ ប៉ុន្តែ​គ្រូពេទ្យ​គួរ​យកចិត្តទុកដាក់​ទៅ​លើ​រោគសញ្ញា​ក្រពះ​ពោះវៀន​នេះ​ទៅ​លើ​អ្នក​ដែល​មាន​ប៉ះពាល់​ជិតស្និទ្ធ​នឹង​អ្នក​ឆ្លង​វីរុស COVID-19 នេះ។ ការ​មើល​រំលង​អ្នក​ជំងឺ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ខ្លាំង។

រាករូស

ការ​សិក្សា​នេះ​មិន​មែន​ជា​ការ​រកឃើញ​លើក​ដំបូង​ដែល​រាករូស​អាច​ជា​រោគសញ្ញា​មួយ​នៃ​វីរុស COVID-19​ទេ​។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ ខែមីនា​ក៏​បាន​រកឃើញ​ថា​ក្នុងចំណោម​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ២០០នាក់​នៅ​អ៊ូហាន ប្រទេស​ចិន មាន​ប្រហែល​៥០%​មាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ​ និង​១៨%​ទៀត​មាន​អាការៈ​រាករូស ក្អួត និង​ឈឺពោះ។ ប៉ុន្តែ​ការសិក្សា​ច្រើន​តែ​ផ្ដោត​សំខាន់​ទៅ​លើ​អ្នក​មាន​អាការៈ​ធ្ងន់ធ្ងរប៉ុណ្ណោះ។

នៅ​ក្នុង​ការ​សិក្សា​ថ្មី អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ព័ត៌មាន​អ្នកជំងឺ​២០៦នាក់​នៅ​មន្ទីរពេទ្យ Union នៅ​ក្រុង​អ៊ូហាន​ ដើម្បី​រួម​បញ្ចូល​ទាំង​អ្នក​មាន​រោគសញ្ញា​ស្រាល​ដែល​មិន​មាន​អាការៈ​ពិបាកដក​ដង្ហើម ឬ​កម្រិត​អុកស៊ីសែន​ទាប​ក្នុង​ឈាម។  សរុបរួមមកអ្នក​ជំងឺ៤៨នាក់​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយ​អាហារ ៨៩នាក់មាន​តែរោគសញ្ញា​ផ្លូវដង្ហើម​​ប៉ុណ្ណោះ និង​៦៩នាក់​មាន​ទាំង​រោគសញ្ញា​ផ្លូវដង្ហើម និង​លើប្រព័ន្ធ​រំលាយអាហារ។

ក្នុង​ចំណោម​អ្នក​ជំងឺ​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយអាហារ១១៧នាក់ មាន​៦៧នាក់​មាន​អាការៈ​រាករូស និង​ក្នុង​នោះ​១៣នាក់​គឺ​មាន​អាការៈ​រាករូស​ជា​រោគសញ្ញា​ដំបូង។​ អាការៈ​រាករូស​នេះ​គឺ​មាន​រយៈពេល​ពីមួយ​ថ្ងៃទៅ១៤ថ្ងៃ។ ប្រហែល​មួយ​ភាគបី​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​លើ​ប្រព័ន្ធ​រំលាយ​អាហារ​គឺ​មិន​អាការៈ​ក្ដៅ​ខ្លូនទេ។

អ្នក​ជំងឺ​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយអាហារ​ច្រើន​តែ​មក​ពិនិត្យ​យឺត​ជាង​អ្នក​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម ដែល​ជា​មធ្យម​គឺ​១៦​ថ្ងៃ​ក្រោយ​ចេញ​រោគសញ្ញា​លើក​ដំបូង ហើយ​អ្នក​ជំងឺ​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ និងតេស្ដ​អវិជ្ជមាន​នៃ​វីរុស​នេះ​ គិត​ជា​មធ្យម​ត្រូវការ​៤១ថ្ងៃ​។ ចំណែក​អ្នក​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ត្រូវការ​តែ​៣៣ថ្ងៃ​ទេ។ សម្រាប់​អ្នក​មាន​រោគសញ្ញា​ប្រព័ន្ធ​រំលាយ​អាហារ​អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​រក​ឃើញ​វីរុស COVID-19 ក្នុង​លាមក​ជាង​អ្នក​មាន​តែ​រោគសញ្ញា​ផ្លូវ​ដង្ហើម។ ការ​សិក្សា​នេះ​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​ និង​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ច្បាស់​ទេ​ថា​វីរុស​នេះ​អាចឆ្លង​ទៅ​ក្នុង​​ក្រពះពោះវៀនបានឬយ៉ាងណា។

អ្នក​ស្រាវជ្រាវ​ក៏​លើក​ឡើង​ថា​អ្នក​ជំងឺ​មាន​អាការៈ​រាករូស​ក្រោយពី​មាន​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 គួរ​ធ្វើ​តេស្ដ​រក​មើល​វីរុស​នេះ​ ទោះបី​ជា​មិន​មាន​អាការៈ​ក្អក ពិបាក​ដកដង្ហើម និង​ក្ដៅខ្លួន​ក៏ដោយ។ ការ​ធ្វើ​តេស្ដ​ក៏​គួរ​តែ​ប្រើប្រាស់​ទាំងសំណាក​យក​ពី​ផ្លូវ​ដង្ហើម និង​លាមក។

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ការសិក្សា​នេះ​មាន​លក្ខណៈ​តូច និង​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ដើម្បី​ធ្វើ​ការ​ពណ៌នា​ទៅ​លើ​រោគសញ្ញា​ប្រព័ន្ធ​រំលាយអាហារ​នៃ​អ្នក​ជំងឺ​មាន​រោគសញ្ញា​ស្រាល។

អត្ថបទ​ពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/coronavirus-diarrhea-symptoms.html

កំណែ​ប្រែបច្ចុប្បន្ន

27/07/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម