ការរាតត្បាតនៃវីរុស COVID-19 បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់យើងមានការប្រែប្រួល រួមទាំងការទៅទិញទំនិញជាដើម។ មនុស្យើងសតែងបារម្ភថាមានវីរុសនៅលើកញ្ចប់ទំនិញ ឬនៅលើម្ហូបអាហារផ្សេងៗដែរឬយ៉ាងណា។ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានភស្តុតាងដែលបញ្ជាក់ថាវីរុសនេះអាចឆ្លងតាមអាហារទេគឺមានតែរកឃើញថា វីរុសនេះគឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈដំណក់ទឹកមាត់ ឬវត្ថុរាវរបស់អ្នកជំងឺដែលវិជ្ជមានវីរុសនេះ។ ម៉្យាងទៀតក៏អាចឆ្លងតាមរយៈការប៉ះវត្ថុផ្សេងៗដែលមានវីរុសជាប់លើនោះតាមរយៈវត្ថុរាវអ្នកមានវីរុស COVID-19 ហើយយកដៃមកប៉ះមុខ មាត់ និងភ្នែក។ ដើម្បីការពារការឆ្លងតាមរយៈការប៉ះវត្ថុផ្សេងៗជាពិសេសនៅពេលទៅទិញទំនិញ អត្ថបទនេះនឹងបង្ហាញវិធីខ្លះៗ។
មុននឹងចេញទៅផ្សារ
- ពិចារណាថាយើងចាំបាច់ត្រូវទៅឬអត់៖ ប្រសិនជាយើងត្រូវការរបស់ប្រើប្រាស់បន្តិចបន្តួច យើងគួរចៀសវាងចេញទៅក្រៅ និងរៀបចំផែនការទិញម្ហូបអាហារសម្រាប់រយៈពេលមួយ ឬពីរសប្តាហ៍ម្ដង។
- ទៅទិញនៅពេលមិនសូវមានមនុស្ស៖ យើងអាចព្យាយាមទៅទិញម្ហូបនៅផ្សារ ឬផ្សារទំនើបអំឡុងពេលមិនសូវមានមនុស្ស និងគួរទិញរបស់របរ ឬម្ហូបនៅកន្លែងតែមួយចៀសវាងទៅច្រើនកន្លែង។
- ទៅម្នាក់ឯង៖ យកល្អគួរទៅម្នាក់ឯង ព្រោះនេះអាចកាត់បន្ថយចំនួនមនុស្សដែលចូលទៅក្នុងផ្សារ និងអាចការពារសមាជិកគ្រួសារបានទៀត។
- មិនគួរចេញទៅផ្សារប្រសិនជាយើងមានរោគសញ្ញា៖ ប្រសិនជាយើងមានរោគសញ្ញាដូចជាក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម យើងមិនគួរចេញពីផ្ទះទេលើកលែងតែទៅមន្ទីរពេទ្យ ហើយបើយើងត្រូវការអ្វីមួយនោះ យើងអាចឲ្យមិត្តភក្តិជួយទិញឲ្យបាន។
អត្ថបទពាក់ព័ន្ធ៖
- ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លង COVID-19
- សំណួររសើប ពីការរួមភេទ អំឡុងពេលមានវិបត្តិ COVID-19
- ក្រុងតូចមួយនៅអេស្ប៉ាញគ្មានអ្នកឆ្លងCOVID-19 សូម្បីតែម្នាក់ នេះជាវិធានការ
- WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់ COVID-19 បានដែរ
- សត្វខ្លាមួយក្បាលនៅសហរដ្ឋអាមេរិក តេស្តឃើញមានផ្ទុកវីរុស COVID-19
នៅហាងទំនិញ ឬផ្សារ
- លាងសម្អាតដៃញឹកញាប់៖ គួរសម្អាតដៃមុននឹងចូល និងក្រោយចេញពីហាងទំនិញ។ យើងក៏គួរសម្អាតដៃមុន និងក្រោយជ្រើសរើសទំនិញដែរ។
- ប្រើក្រដាសជូត៖ យើងគួរយកក្រដាសជូតតាមខ្លួនដើម្បីជូតកន្ត្រកដាក់ទំនិញ។
- ពាក់ម៉ាស៖ នៅពេលចេញក្រៅគួរពាក់ម៉ាសដើម្បីការពារការឆ្លងពីអ្នកដែលមានវីរុសប៉ុន្តែមិនមានរោគសញ្ញា។
- នៅឆ្ងាយពីគ្នា៖ នៅទីសាធារណៈ យើងគួររក្សាគម្លាតយ៉ាងតិចណាស់ ១,៨ម៉ែត្រពីអ្នកដទៃ។
- កុំប៉ះមុខរបស់យើង៖ ចៀសវាងយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់របស់យើងដោយមិនទាន់បានលាងដៃ។
ពេលទៅដល់ផ្ទះ
- លាងសម្អាតដៃ៖ យើងគួរលាងសម្អាតដៃក្រោយពីរៀបចំកញ្ចប់ទំនិញ ឬអាហាររបស់យើង។
- កុំទុកម្ហូបចោល៖ មានមនុស្សមួយចំនួនជឿថាការទុកអាហារនៅខាងក្រៅរយៈពេល៣ថ្ងៃអាចសម្លាប់វីរុសបាន។ ប៉ុន្តែការធ្វើបែបនេះអាចប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារដោយសារអាហារទាំងនោះមិនបានរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវធ្វើឲ្យមានបាក់តេរី និងអាចប៉ះពាល់ដល់សុខភាពបាន។
- លាងសម្អាតម្ហូប ឬទំនិញ៖ យើងគួរលាងសម្អាតបន្លែ និងផ្លែឈើដើម្បីកំចាត់ធូលីដី និងថ្នាំសម្លាប់សត្វល្អិត។ យើងមិនចាំបាច់ប្រើសាប៊ូ ឬទឹកសម្លាប់មេរោគដើម្បីលាងបន្លែ និងផ្លែឈើទេ។
- លាងសម្អាតថង់ដាក់ទំនិញ៖ ប្រសិនជាយើងប្រើប្រាស់ថង់ទំនិញដែលអាចប្រើបន្តបាន យើងគួរបោកសម្អាតថង់ទំនិញជាមួយសាប៊ូ ឬទឹកសម្លាប់មេរោគ។
អត្ថបទពាក់ព័ន្ធ៖
- ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លង COVID-19
- អាមេរិកនឹងប្រើវិធីសាស្រ្តជាង១០០ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19
- អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
- អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19
- អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]