backup og meta

អាមេរិកតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតសប្ដាហ៍នេះ

អាមេរិកតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតសប្ដាហ៍នេះ

ក្រុមហ៊ុន​បច្ចកវិទ្យាជីវសាស្ត្រ​នៅ​ទី​ក្រុង Pennsylvania សហរដ្ឋអាមេរិក​ដែល​ទទួល​មូលនិធិពីលោក Bill Gate រៀប​នឹង​ចាប់ផ្ដើមតេស្ដ​វ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀត​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សប្តាហ៍​នេះ​ ក្រោយពី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​តេស្ដ​សាកល្បងរួច​មក​។​

អ្នក​ស្រាវជ្រាវ​គម្រោង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំង​លើ​​អ្នកស្ម័គ្រចិត្ត​ដំបូង​កាលពី​ថ្ងៃ​ទី៦ ខែមេសា។ វ៉ាក់សាំង​សាកល្បង​នេះ​បង្កើត​ដោយ​ក្រុមហ៊ុន Inovio។ វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ទី២​ដែល​បាន​ចាប់ផ្ដើម​តេស្ដ​សាកល្បង​ទៅលើ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក។ វ៉ាក់សាំង​ទី១​បាន​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​កាល​ពី​ពាក់​កណ្ដាល​ខែមីនា។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​ការ​តេស្ដ​វ៉ាក់សាំង​លើក​ទី​២​នេះ​ដែរ ក្រុមហ៊ុន​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​៤០នាក់​ដែល​សុទ្ធ​តែ​មានសុខភាព​ល្អ។ អ្នក​ស្ម័គ្រ​ចិត្ត​នីមួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​២ដង​ក្នុង​ចន្លោះពេល​៤សប្ដាហ៍។ ក្រុមហ៊ុន Inovio សង្ឃឹមថា​នឹង​ទទួល​បាន​លទ្ធផល​លឿន​នៅ​ចុង​រដូវក្តៅ​នេះ ហើយ​ប្រសិនជា​លទ្ធផល​នៃ​វ៉ាក់សាំង​ចេញ​មក​វិជ្ជមាន ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សិក្សា​លម្អិត​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង។

ក្រុមហ៊ុន Inovio ក៏​បាន​បន្ថែម​ទៀត​ថា​នឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ដោយ​មាន​គោលដៅ​រហូតដល់​១លាន​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​២០២០​ដែល​អាច​ប្រើ​សម្រាប់​តេស្ដ​សាកល្បង​ ឬប្រើ​ក្នុង​ស្ថានភាព​អាសន្ន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.businessinsider.com/inovio-coronavirus-vaccine-trial-starts-in-philadelphia-kansas-city-2020-4

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម