– ទឹកផ្លែឈើ ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
– ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ១០ ស្លាបព្រាកាហ្វេ។
ជំនួសឲ្យភេសជ្ជៈផ្អែមៗខាងលើនេះ ដើម្បីបង្កើនគុណភាពមេជីវិត ធ្វើឲ្យការបង្កកំណើតបានល្អ ប្រុស គួរញ៉ាំទឹកផ្លែឈើស្រស់ ឬញុំាផ្លែឈើឲ្យបានច្រើន ក្រៅពីនោះមានពពួកវីតាមីន ជាតិរ៉ែ និងអាស៊ីដខ្លាញ់។
ក្នុងនោះការសិក្សាបញ្ជាក់ថា អាស៊ីដហ្វូលិកសំខាន់បំផុត វាមិនត្រឹមតែចាំបាច់សម្រាប់ស្រីៗមានផ្ទៃពោះនោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពទឹកកាម និងគុណភាពមេជីវិតឈ្មោលប្រុសៗដូចគ្នា។ ប្រុសៗដែលមានកម្រិតអាស៊ីដហ្វូលិកទាប ច្រើនមានមេជីវិតឈ្មោល មិនសូវល្អ។ យ៉ាងណា យើងអាចជួយឲ្យគុណភាពមេជីវិតឈ្មោលកាន់តែខ្លាំង តាមរយៈការញ៉ាំបន្លែបៃតង ផ្លែប៊ើរ សណ្ដែក ផ្លែឈើ និងពពួកគ្រាប់ធញ្ញជាតិ ដែលសម្បូរជាតិហ្វូឡាត ឬញ៉ាំវីតាមីនដែលមានជាតិអាស៊ីដហ្វូលិក។