ជាក់ស្ដែង កូលេស្តេរ៉ូល គឺជាសារធាតុសំខាន់បំផុតមួយសម្រាប់រាងកាយក្នុងការទ្រទ្រង់ ជួសជុលកោសិការ និងបង្កើតអ័រម៉ូន ដំណើការក្នុងឈាម។ ជាទូទៅ ថ្លើមមានមុខងារ ផលិតខ្លាញ់ប្រភេទនេះ ហើយមួយចំនួនទៀត ត្រូវបានផលិតចេញ ពីចំណីអាហារ។ ប៉ុន្ដែចំណុចដែលគួរកត់សម្គាល់ នោះគឺថា កូលេស្ដេរ៉ូល ក្នុងរាងកាយ ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ គឺ កូលេស្ដេរ៉ូលល្អ (HDL) និងកូលេស្ដេរ៉ូលអាក្រក់(LDL)។
ខ្លាញ់ទាំងពីរប្រភេទនេះត្រូវបានបែងចែកតួនាទីដាច់ពីគ្នា ដោយកូលេស្ដេរ៉ូលល្អ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមរាងកាយ ការគ្រប់គ្រងចរន្ដឈាម ការបញ្ជូនប្រូតេអ៊ីន និងជួយជួសជុលបញ្ហាការខូចខាត នៃកោសិកាអសកម្ម។ ប៉ុន្ដែចំពោះ កូលេស្ដេរ៉ូលអាក្រក់ (LDL) វិញ គឺមានដំណើរការប្រមូលផ្ដុំ នៅក្នុងសរសៃឈាម គ្រប់ទីកន្លែង បង្កើតបានជាកំណក និង ខ្លាញ់ ក្នុងសរសៃ បង្កឲ្យលំហូរឈាមមិនអាចផ្គត់ផ្គង់ពីបេះដូង ទៅរាងកាយ និងខួរក្បាល បានគ្រប់គ្រាន់។
មានកត្ដាមួយចំនួនដែលបង្កឲ្យកើនឡើងកូលេស្ដេរ៉ុល LDL ក្នុងឈាម ដូចជា ការញ៉ាំរបបអាហារ សម្បូរដោយសាច់ក្រហម អាហារសម្បូរដោយខ្លាញ់ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារកែឆ្នៃ ការហាត់ប្រាណតិចតួច ការជក់បារី និង អ្នកមានជំងឺធាត់ជាដើម ដែលចំនុចទាំងនេះ អាចបង្កឲ្យកើតមានជំងឺដូចជា៖
១.ចុកទ្រូង(Angina)
នៅពេលកំណក និងខ្លាញ់ជាច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងសរសៃឈាមធំៗ ដែលជាសរសៃឈាមសំខាន់ៗផ្គត់ផ្គង់ទៅបេះដូង បង្កដោយកូលេស្តេរ៉ូលអាក្រក់ ពេលនោះនឹងធ្វើឲ្យសរសៃឈាមរួមតូច កាត់បន្ថយលំហូរឈាម និង ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់បេះដូង បញ្ហាទាំងនេះ ទើបអាចបង្កឲ្យដកដង្ហើមហត់ និងមានអាការៈឈឺទ្រូង។
អត្ថបទគួរអាន៖
- សម្រាប់អ្នកធ្លាប់ឆ្លងកូវីដ! ក្រោយជាតើអាចប្រឈមបញ្ហាបេះដូងបែបណា?
- មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន
- ចាប់អារម្មណ៍បន្តិច! ឈឺចាប់ទ្រូងភ្លាមៗ អាចបណ្ដាលមកពីជំងឺមួយនេះ(វីដេអូ)
- Right-Sided Chest Pain (បញ្ហាឈឺចុកទ្រូងផ្នែកខាងស្ដាំ)
- ចាប់អារម្មណ៍បន្តិច! ឈឺចាប់ទ្រូងភ្លាមៗ អាចបណ្ដាលមកពីជំងឺមួយនេះ
- ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង
២.ជំងឺគាំងបេះដូង
ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ អាចបង្កផលអាក្រក់ រហូតឈានដល់ការស្ទះសរសៃឈាមបេះដូង ជាហេតុនាំទៅដល់ការដាច់សរសៃឈាមទៀតផង។ នេះក៏ព្រោះថា ការកើនឡើង ជាតិខ្លាញ់មិនល្អនេះ បានរារាំងទៅដល់លំហូរឈាម និងការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមបេះដូង ជាហេតុនេះហើយ ធ្វើឲ្យបេះដូងមិនអាចដំណើរការបានល្អ ហើយឈានទៅដល់ការគាំងបេះដូងតែម្ដង។
៣.ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
សរសៃឈាមខួរក្បាល មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងសរសៃឈាមបេះដូង។ ចរន្ដឈាមសរីរាង្គទាំងពីរត្រូវបានបញ្ជូនឲ្យគ្នា ហេតុដូច្នេះប្រសិនការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ នៅចន្លោះសរីរាង្គទាំងពីរ នោះចរន្ដសរសៃឈាមត្រូវតែរួមតូច បង្កជាការស្ទះសរសៃឈាម ហើយចរន្ដឈាមខួរក្បាលត្រូវប្រឈមនឹងការឡើងប៉ោង រហូតឈានដល់បែក ដាច់សរសៃឈាមតែម្ដង។
៤.អសមត្ថភាពផ្លូវភេទ
មនុស្សប្រុសក៏អាចប្រឈមនឹងការអសមត្ថភាពផ្លូវភេទ ប្រសិនបើកូលេស្ដេរ៉ូលអាក្រក់កើនឡើងខ្ពស់។ នេះក៏ព្រោះថា ការថយចុះចរន្ដឈាម ផ្គត់ផ្គង់ពីបេះដូងទៅគ្រប់ផ្នែកផ្សេងៗ ក៏ត្រូវជួបបញ្ហាទាំងស្រុង តួយ៉ាងក្នុងនោះ ការផ្គត់ផ្គង់ ប្រូតេអ៊ីនចិញ្ចឹមសរីរាង្គអ័រម៉ូនបុរសក៏ត្រូវថយចុះផងដែរ។ ការចុះខ្សោយអ័រម៉ូនបុរស បានជះឥទ្ធិពល ទៅលើសមត្ថភាពលិង្គ ដូចជា ការងាប់លិង្គ ការឆាប់បាក់កម្លាំងសិចផងដែរ។
ចំណុចសំខាន់
- កើតមានជំងឺ គាំងបេះដូង
- ចុកទ្រូង
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល
- អសមត្ថភាពផ្លូវភេទ
[embed-health-tool-bmi]