backup og meta

សម្រាប់អ្នកធ្លាប់ឆ្លងកូវីដ! ក្រោយ​ជា​តើ​អាច​ប្រឈម​​បញ្ហា​បេះដូងបែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2022

    សម្រាប់អ្នកធ្លាប់ឆ្លងកូវីដ! ក្រោយ​ជា​តើ​អាច​ប្រឈម​​បញ្ហា​បេះដូងបែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​កូវីដ​-១៩​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​មួយ​ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ វីរុស​នេះ​អាច​បង្ក​គ្រោះថ្នាក់​លើស​ពី​អ្វី​ដែល​យើង​គិត​ទុក​ទៅ​ទៀត​។ ទោះ​បី​យើង​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ហើយ​យ៉ាង​ណា​ក្ដី យើង​អាច​នឹង​ជួប​ប្រទះ​ផល​វិបាក​ផ្សេង​ៗ តួ​យ៉ាង​ដូចជា​បញ្ហា​បេះដូង​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​​ជា​ដើម​។ ពិត​ណាស់​ ជំងឺ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​ ហើយ​​​វា​ក៏​អាច​បណ្ដាល​​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​បេះដូង​ ដោយ​​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សាច់​ដុំ​បេះដូង  ​ឬ​រលាក​ស្រោម​បេះដូង ​ ។

    ផលវិបាក​នៃ​បញ្ហា​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩

    ​មុន​នឹង​យល់​ដឹង​ពី​វិធីសាស្ត្រ​គ្រប់គ្រង​ផលវិបាក​នៃ​ជំងឺ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ យើង​គួរ​​ស្វែង​យល់​ពី​រោគសញ្ញា​មួយ​ចំនួន​ជា​មុន​សិន​។

    ចង្វាក់​បេះដូង​លោត​ញាប់​

    យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​ដែល​​ជា​សះស្បើយ​ពី​​វីរុស​​កូវីដ-១៩​បាន​ប្រឈម​នឹង​បញ្ហា​​ចង្វាក់​បេះដូង​លោត​ញាប់​ ​ដែល​នៅ​ចន្លោះ​ពី​៦០​ទៅ​១០០​។ ការ​កើន​ឡើង​ចង្វាក់​បេះដូង​នេះ អាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​។

    “គ្រុន​ក្ដៅ និង​ការ​បង្ក​រោគ​អាច​នាំ​ឲ្យ​ចង្វាក់​បេះដូង​លោត​ញាប់​ខ្លាំង​ចំពោះ​អ្នក​ជំងឺ​កូវីដ​-១៩​ ដែល​កើត​ជំងឺ​រលាក​សួត។ សម្ពាធ​ឈាម​​អាច​ធ្លាក់​ចុះ ឬ​ឡើង​ខ្ពស់ នឹង​​បង្ក​ឲ្យ​មានសម្ពាធ​លើ​​បេះដូង ហើយ​​ជា​លទ្ធផល​ វា​អាច​កើន​ឡើង​តម្រូវ​ការ​អុកស៊ីហ្សែន​ និង​បណ្ដាល​ឲ្យ​ខូច​បេះដូង​តែ​ម្តង​​”។

    របាយការណ៍ របស់ Harvard Health

    ពិបាក​ដក​ដង្ហើម​

    ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​​​មួយ​ចំនួន​ដែល​ជា​សះស្បើយ​ពី​កូវីដ​-១៩​ អាច​​កើត​មាន​បញ្ហា​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ ដែល​អ្នក​ខ្លះ​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី និង​ខ្លះ​ទៀត​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    តិចនិក​ថែទាំ​សុខភាព​បេះដូង​ក្រោយ​​ជា​សះស្បើយ​ពី​កូវីដ​-១៩

    ជំងឺ​កូវីដ​-១៩ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​បញ្ហា​គាំង​បេះដូង។ មួយ​វិញ​ទៀត របាយ​ការណ៍​បាន​បញ្ជាក់​ថា កូវីដ​-១៩​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កក​ឈាម​ដូច​គ្នា​​។ ដូច្នេះ​ហើយ​ យើង​គួរ​ថែទាំ​ជា​ពិសេស​ចំពោះ​បេះដូង​ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ ដោយ​អនុវត្ត​តាម​វិធាន​ខាង​ក្រោម​៖

    ១. បញ្ចៀស​កំណក​ឈាម

    កំណកឈាម​អាច​​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​គាំង​បេះដូង​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ខាង​បេះដូង ប្រសិនបើ​យើង​មាន​រោគសញ្ញា​នៃ​កំណកឈាម​ដូចជា​​ដកដង្ហើម​ហត់ និង​ចុកទ្រូង​ស្រួចស្រាល់​។

    ក្រោយជាកូវីដ២

    ​​២. ញ៉ាំ​របប​អាហារ​សុខភាព

    ពិត​ណាស់​ អាហារ​ល្អ​ៗ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ការ​ជា​សះស្បើយ​ឆាប់​រហ័ស​ និង​ត្រឹមត្រូវ​ ហេតុ​នេះ​ហើយ​ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​កូវីដ-១៩ ញ៉ាំ​បន្លែ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ដូចជា អាល់ម៉ុន​ គ្រាប់​ស្វាយ​ចន្ទី ឬ​​គ្រាប់​ល្ពៅ​​។ បន្ថែម​ពី​នេះ យើង​គួរ​តែ​ជៀសវាង​ការ​ញ៉ាំ​អាហារ​វេច​ខ្ចប់​ និង​អាហារ​ប្រៃ​ពេក​​។ល។

    អាន​បន្ថែម​៖

  • វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
  • ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
  • ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
  • អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ
  • ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
  • វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ៣. ធ្វើ​លំហាត់​ប្រាណ​

    ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង​ទាំង​មូល​ ជា​ពិសេស​ ក្រោយ​ពេល​ដែល​យើង​ទើប​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​។ ដូច​នេះ​​ គ្នា​យើង​គួរ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ទើប​ជា​ការ​ប្រសើរ​។

    ចំណុចសំខាន់

    ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ គ្នា​យើង​អាច​ប្រឈមនឹង​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​ថែទាំ​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ ដោយ​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​៖
    ១. បញ្ចៀស​កំណក​ឈាម​
    ២. ញ៉ាំ​របប​អាហារ​សុខភាព
    ៣. ធ្វើ​លំហាត់​ប្រាណ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម