backup og meta

គួរចាប់អារម្មណ៍! ជំងឺខ្សោយបេះដូង ​មាន​សញ្ញា​គ្រោះថ្នាក់ទាំង​នេះ

គួរចាប់អារម្មណ៍! ជំងឺខ្សោយបេះដូង ​មាន​សញ្ញា​គ្រោះថ្នាក់ទាំង​នេះ

មាន​តែ​ម៉ាក់​ប៉ា ឬ​អ៊ំៗ​មាន​ជំងឺ​ខ្សោយ​បេះដូង​ទេ ទើប​ដឹង​ច្បាស់​ពី​សញ្ញា​​នេះ ប៉ុន្តែ​គ្នា​យើង​វ័យ​ចន្លោះ​ពី​​ ២០-៣០ ឆ្នាំ ​ក៏​គួរ​​ដឹងដែរ​ ព្រោះ​ហោច​​ណាស់ អាច​ត្រៀម​ខ្លួន​ទុក​ជា​មុន ឬ​អាច​សង្កេត​មើល​ចាស់ៗ​ ក្រែង​មាន​បញ្ហា​នេះ ដោយ​សារ​វ័យ​កាន់​តែ​ជ្រេ ​កាន់​តែ​ប្រឈម​ខ្ពស់។ តើហេតុអ្វីបានជាបេះដូងខ្សោយ? តើ​អាការៈជំងឺខ្សោយបេះដូងមានអ្វី​គួរឲ្យ​សម្គាល់ខ្លះ? មើលម៉េចទើបដឹងថាជា សញ្ញាជំងឺខ្សោយបេះដូង?

១- អ្វីជាជំងឺខ្សោយបេះដូង?

មាន​មូលហេតុ​ច្រើន​ បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង ដូចជា កត្តា​អាយុ បេះដូង​ធ្វើ​ការ​លើស​កម្រិត ​ឬ​ខូចខាត ​បេះដូង​ចុះ​ខ្សោយ​ និងច្របាច់​ឈាមទៅចិញ្ចឹម​សារពាង្គកាយ​មិន​​គ្រប់​។ ខ្សោយ​បេះដូង​ អាច​កើត​ពេល​បេះដូង​ច្របាច់​ (Systolic) ឬ​ពេល​បេះដូង​សម្រាក ​(Diastolic)។ កត្តា​ទាំង ​២ ពាក់​ព័ន្ធ​នឹងករណី​ខូច​ថត​បេះដូងខាង​ក្រោម​ ផ្នែក​ខាង​ឆ្វេង។

គាំងបេះដូង

២- សញ្ញាជំងឺខ្សោយបេះដូង

ខ្សោយ​បេះដូងអាច​បង្ក​ជា​រោគសញ្ញា​ជា​ច្រើន ហើយសាមញ្ញ អាច​ធ្វើ​ឲ្យ​យើង​មិនចាប់​អារម្មណ៍ ប៉ុន្តែ​សញ្ញា​ទាំង​នេះ​គ្រោះ​ថ្នាក់​ បើ​មិន​​ព្យាបាល៖

– ហត់៖ កើត​​ពេល​យើង​​កំពុងធ្វើការ ឬ​គេង​ក៏ដោយ។ ធ្វើ​ឲ្យ​យើងភ្ញាក់ពី​ដំណេក ព្រោះ​ពេល​គេង​រាប​ពេក ពិបាក​ដក​ដង្ហើម​ ទាល់​តែ​កើយ​ខ្នើយ​ ២ជាន់ ឬ​កល់​ខ្នង។ មានជំងឺ​​នេះ​អាច​នឹងអស់​កម្លាំង ​រសាប់រសល់។ សញ្ញា​នេះ​កើតឡើង​ពេល​ឈាម​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម ​ពី​សួត​ទៅ​បេះដូង​ ព្រោះ​បេះដូង​មិន​អាច​ច្របាច់​ឈាម​គ្រប់​គ្រាន់ នាំ​ឲ្យ​ជាតិទឹក​ជ្រាប​ចូល​ក្នុង​សួត។

– ល្ហិតល្ហៃ៖ រាងកាយ​តែង​​នឿយ​ហត់ អស់​កម្លាំង ​សូម្បី​ការងារ​ប្រចាំ​ថ្ងៃ ដូច​ជា ​ចម្អិន​ម្ហូប ដើរ ទិញ​ឥវ៉ាន់ ​ក៏​ពិបាក​ដែរ។ ​ផ្នែក​ធំ​នៃ​សញ្ញា​នេះ ​​មក​ពី​បេះដូង​មិន​អាច​ផ្គត់ផ្គង់​ឈាម​ទៅ​ឲ្យ​កោសិកា​រាង​កាយ​គ្រប់គ្រាន់ ​នាំ​ឲ្យ​រាងកាយ​​កាត់​បន្ថយ​តម្រូវ​ការ​ឈាម ​ទៅ​កាន់​សរីរាង្គ​មិនសូវ​សំខាន់​មួយចំនួន ពិសេស​សាច់ដុំ​អវយវៈដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ​និង​បេះដូង។

– កើន​ឡើង​ជាតិ​ទឹក​ក្នុង​ជាលិកា៖ សញ្ញា​នេះ​ហៅ​ថា ហើម ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ ​ឬ​ហើម​ពោះ និងជើងធ្វើឲ្យស្បែក​តឹង។ ពេល​ឈាម​ហូរ​ចេញ​ពី​បេះដូង​យឺត​ជាង​មុន ​នាំ​ឲ្យឈាមត្រឡប់​ទៅ​រក​បេះដូង​កើន​ឡើង ​​ជាតិទឹក​ជ្រាប​ចូល​ក្នុង​ជាលិកា ហើយតម្រង​នោម​ចុះ​ខ្សោយ​ មិន​អាច​បញ្ចេញ​សារធាតុ​សូដ្យូម ​និង​ទឹក​ដែល​លើស​បាន ទើបបង្កឲ្យ​ហើម​តែ​ម្តង។

នៅ​មាន​រោគ​សញ្ញា​ដទៃ​ទៀត​បញ្ជាក់​ថា យើង​មាន​ជំងឺ​ខ្សោយ​បេះដូង៖

– បេះដូង​លោត​ញាប់

– ក្អក​ជាប់ ​ឬក្អក​ឮ​សូរ​ងឺតៗ

– លែង​សូវឃ្លាន

– ចង្អោរ

– វិល​មុខ ធេងធោង

– ឈឺ​ទ្រូង (ពេល​វិវត្ត​ទៅ​ជា​ជំងឺ​គាំង​បេះដូង)។

កម្មវិធី​ពិនិត្យ​ជំងឺ​សរសៃ​ឈាម​បេះដូង​អន​ឡាញ

កម្មវិធី​ពិនិត្យ​​សញ្ញាព្រមានគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អន​ឡាញ

ស្វែងយល់ពី​ជំងឺបេះដូងច្រើនទៀត​ចុចទីនេះ

ចង់ដឹងពី​កម្រតិចង្វាក់បេះដូងលោតចុចទីនេះ

៣- វិធីព្យាបាល

​ត្រូវ​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​ល្អជាមុន​សិន។ ព្យាបាល​​ដោយ​ពេទ្យ​ ជា​រឿង​ចាំ​បាច់។ ​ណាត់​ជួប​គ្រូពេទ្យ​ ដើម្បី​ទទួល​ការ​ណែនាំ​ និង​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ​កាត់​បន្ថយញ៉ាំ​ប្រៃ ​និងសារធាតុ​រាវ​ក្នុង​អាហារ (ដូចជា ទឹក…) បញ្ចុះ​ទម្ងន់ ​បើ​មាន​ជំងឺ​ធាត់ ហាត់​ប្រាណ បន្ថយ​ការ​ផឹក​ស្រា ​និង​ឈប់​ជក់​បារី។

អត្ថបទគួរអាន៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Symptoms of Heart Failure. http://www.mayoclinic.org/diseases-conditions/heart-failure/basics/symptoms/con-20029801. Accessed August 9, 2017

Warning Signs of Heart Failure. http://www.heart.org/HEARTORG/Conditions/HeartFailure/WarningSignsforHeartFailure/Warning-Signs-of-Heart-Failure_UCM_002045_Article.jsp#.WYqZi1EjHIU. Accessed August 9, 2017

What is Heart Failure? – Everything You Need To Know. https://myheart.net/articles/what-is-heart-failure-everything-you-need-to-know/. Accessed August 9, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/07/2022

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម