អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័ហHarvard បានរកឃើញពីទំនាក់ទំនងរវាងស្រីៗស្រ្តេសនឹងការងារនិងជំងឺបេះដូង។ ស្រីៗដែលស្ត្រេសនឹងងារខ្លាំងអាចធ្វើឲ្យឡើងសម្ពាធឈាម កើនកម្រិតកូលេស្តេរ៉ូលអាក្រក់ និងនាំឲ្យធាត់ខ្លាំង ដែលជាកត្តាបង្កហានិភ័យកើតជំងឺបេះដូង។
ការសិក្សានេះធ្វើឡើងលើបុគ្គលិកសុខាភិបាលចំនួន១៧ ០០០នាក់ និងបានរកឃើញថាស្រ្តីដែលមានកម្រិតស្ត្រេសខ្ពស់ កើនឡើងការប្រឈមនឹងកើតជំងឺបេះដូង៤០ភាគរយខ្ពស់ជាអ្នកមិនសូវស្ត្រេស រួមមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងត្រូវការការវះកាត់សរសៃឈាមអាកទែកូរ៉ូនែ។
ដូចគ្នាកាលពីឆ្នាំ២០១០ ក៏មានការរកឃើញដែរថា ស្រ្តីដែលខ្វល់ខ្វាយច្រើនពីការបាត់បង់ការងារទំនងជាធ្វើឲ្យកើនឡើងសម្ពាធឈាម ឡើងកម្រិតកូលេស្តេរ៉ូលអាក្រក់ និងមានបញ្ហាធាត់។
មានអ្វីជាភស្តុតាង?
ក្រៅពីការសិក្សានេះ ការសិក្សាមួយទៀតធ្វើឡើងរយៈពេល១៥ឆ្នាំ នៅប្រទេសដាណឺម៉ាក បានធ្វើសេចក្ដីសន្និដ្ឋានថាសម្ពាធការងារកាន់តែខ្លាំង កត្តាប្រឈមកើតជំងឺបេះដូងរបស់ស្រីៗក៏កាន់តែខ្ពស់ក្នុងចំណោមស្រ្តីមានវ័យ៥១ឆ្នាំ ឬតិចជាងនេះ។
យន្តការអាចកើតមានលើបញ្ហានេះ
រាងកាយរបស់យើងត្រូវបានរៀបចំឲ្យមានប្រតិកម្មតបទៅនឹងស្ត្រេសដែលអាចគំរាមកំហែងអាយុជីវិត នាំឲ្យខួរក្បាលភ្ញោចឲ្យមានលំហូរសារធាតុគីមី និងអ័រម៉ូនខ្លាំង ដែលធ្វើឲ្យចង្វាក់បេះដូងដើរលឿន ដកដង្ហើមញាប់ៗ បង្កើនសម្ពាធឈាម និងបង្កើនកម្រិតថាមពលត្រូវការជាតិស្ករច្រើន ដើម្បីជំនួយដល់សាច់ដុំ។ នៅពេលយន្តការនេះកើតឡើងញឹកញាប់នឹងធ្វើឲ្យរាងកាយមនុស្សយើងទៅជារងគ្រោះវិញ។
ស្ត្រេសអាចបង្កឲ្យមានការរលាកនៅសរសៃអាកទែកូរ៉ូនែ នាំឲ្យមានដុំកំណកឈាម ដែលអាចនាំឲ្យមានបញ្ហាគាំងបេះដូង។ ពេលកើតស្ត្រេសមនុស្សយើងនឹងមិនមានអារម្មណ៍ហាត់ប្រាណ ឬញ៉ាំអាហារល្អចំពោះសុខភាព និងគេងមិនគ្រប់គ្រាន់ដែរ ដែលអ្វីទាំងនេះសុទ្ធតែអាចប៉ះពាល់ដល់សុខភាពបេះដូង។
តើគួរដោះស្រាយបែបណា?
មនុស្សស្រីជាធម្មតាមានការងារច្រើនជាប់នឹងខ្លួន ក្រៅតែពីការងាររកចំណូល ដូចជាការមើលថែកូន មើលថែម៉ាក់ប៉ាចាស់ជរា និងកិច្ចការផ្ទះ។ បូករួមទាំងការងាររកចំណូលផង ធ្វើឲ្យស្រីៗស្ត្រេសកាន់តែខ្លាំង។ យ៉ាងណា ក៏មានវិធីមួយចំនួនជួយស្រីៗយើងអាចដោះស្រាយបញ្ហានេះដែរ។
- ស្វែងរកការគាំទ្រពីដៃគូ មិត្តភ័ក្ដិ និងសាច់ញាតិ
- ហាត់ប្រាណឲ្យបានទៀងទាត់។ ហាត់ប្រាណល្អចំពោះសុខភាពបេះដូង កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងជួយឲ្យគេងលក់ស្រួល។
- កាត់បន្ថយមើលអ៊ីម៉ែល ឬសារផ្សេងៗក្រោយចប់ម៉ោងការងារ
- ធ្វើសមាធិ
- ករណីស្រ្តេសធ្វើទុក្ខធ្ងន់ធ្ងរគួរស្វែងរកជំនួយពីអ្នកជំនាញសុខភាពផ្លូវចិត្ត។
[embed-health-tool-heart-rate]