ក្នុងករណីមានអាការៈឈឺទ្រូង លោកអ្នកមិនគួរមិនអើពើធ្វើមិនដឹងមិនឮឡើយ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ មនុស្សគ្រប់គ្នាគិតថាជំងឺបេះដូងបណ្តាលឲ្យមានការឈឺទ្រូង យ៉ាងនេះក្តី ការឈឺទ្រូងក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិតផងដែរ។ បញ្ហាទាក់ទងជាមួយសួត បំពង់អាហារ សាច់ដុំ ឆ្អឹងជំនី សរសៃប្រសាទ។ល។ អាចឈានដល់ការឈឺទ្រូងបាន។ អត្ថបទនេះនឹងផ្តល់នូវព័ត៌មានលម្អិតថែមទៀតអំពីការឈឺទ្រូង ហេតុនេះអ្នកអាចធ្វើរោគវិនិច្ឆ័យសមស្រប និងការព្យាបាលបានយ៉ាងរហ័ស។
១- អំពីជំងឺឈឺទ្រូង
ការឈឺទ្រូងអាចនឹងមានទីតាំងនៅផ្នែកណាមួយចាប់ពីកញ្ចឹងករហូតដល់ពោះផ្នែកខាងលើអាស្រ័យលើមូលហេតុនៃការឈឺ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ទ្រូងគឺផ្សេងៗគ្នា។ អ្នកខ្លះមានឈឺដូចចាក់ ណែន ក្រហាយ ចុក ឬដូចគេចាក់។ ពេលខ្លះដូចមានអារម្មណ៍តឹងណែន ដូចច្របាច់ ឬកិនកម្ទេច។
គួរទៅជួបពិគ្រោះនឹងវេជ្ជបណ្ឌិតប្រសិនបើអ្នកមានការឈឺទ្រូងដែលមិនអាចពន្យល់បាន ជាពិសេសប្រសិនបើវាជាការឈឺចាប់ដែលស្រាប់តែមានភ្លាមៗដែលមិនព្រមបាត់ទៅវិញដោយអន្តរាគមន៍វេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរបែបផែនជីវិតរស់នៅ។
ក្នុងករណីដែលការឈឺទ្រូងមកព្រមជាមួយរោគសញ្ញាណាមួយនៃរោគសញ្ញាទាំងនេះសូមហៅទូរស័ព្ទទៅកាន់ ផ្នែកសង្គ្រោះបន្ទាន់ភ្លាម។
· សុខៗមានអារម្មណ៍ដូចមានសម្ពាធ ច្របាច់ ឬតឹងណែន ឬដូចកិនកម្ទេចភ្លាមៗនៅក្នុងផ្នែកនៅខាងក្រោមឆ្អឹងទ្រនុងទ្រូង។
· ថ្គាម ដៃឆ្វេង ឬខ្នងរងប៉ះពាល់ដោយការឈឺចាប់ទ្រូង។
· ឈឺចាប់ទ្រូងដូចគេចាក់ភ្លាមៗដែលមានមកជាមួយហត់ដង្ហក់ជាពិសេសក្រោយពីមិនធ្វើសកម្មភាពយូរ។
· ចង្អោរ វិលមុខ ចង្វាក់បេះដូងញាប់ ដកដង្ហើមញាប់ វង្វេងវង្វាន់ ព៌ណសម្បុររាងដូចផេះ ឬបែកញើសច្រើនហួសហេតុ
· សម្ពាធឈាមចុះទាបខ្លាំងឮចង្វាក់បេះដូងចុះទាបយ៉ាងខ្លាំង។
២- មូលហេតុជំងឺឈឺទ្រូង
បញ្ហាបេះដូង
បញ្ហាដែលទាក់ទងនឹងបេះដូងទាំងនេះគឺក្នុងចំណោមមូលហេតុដែលឃើញមានញឹកញាប់បំផុតដែលនាំទៅដល់ការឈឺទ្រូង។ ជំងឺសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យមានការចុកទ្រូង។ ឈឺទ្រូងនេះកើតមានឡើងពេលបេះដូងទទួលឈាមមិនគ្រប់គ្រាន់ ហើយអាចចាក់ទៅដល់ដៃ ស្មា ថ្គាម និងខ្នង ។ អ្នកដែលកើតជំងឺសរសៃបេះដូង គឺមានកត្តាប្រឈមនឹងជំងឺគាំងបេះដូងនៅពេលណាមួយក្នុងជីវិត ។ បន្ថែមលើសពីនេះ រលួយសាច់ដុំបេះដូង (ជំងឺគាំងបេះដូង) ក៏បណ្តាលឲ្យមានការឈឺទ្រូងផងដែរតែការឈឺទ្រូងបង្កឡើងដោយជំងឺគាំងបេះដូងគឺស្រដៀងគ្នាទៅនឹងជំងឺចុកទ្រូង ប៉ុន្តែវាធ្ងន់ធ្ងរជាងការឈឺចាប់បែបដូចមានអ្វីកិនកម្ទេច ហើយតាមធម្មតាឈឺត្រង់ចំណុចកណ្តាល ឬផ្នែកខាងឆ្វេងទ្រូង ហើយមិនធូរស្រាលដោយការសម្រាក។ ជំងឺបេះដូងផ្សេងទៀតជាច្រើនដែលរោគសញ្ញាឈឺទ្រូង រួមមាន ជំងឺរលាកស្រទាប់សាច់ដុំរបស់បេះដូង ជំងឺរលាកស្រទាប់ស្រោមបេះដូងខាងក្រៅ ជំងឺសាច់បេះដូងមួយភាគឡើងក្រាស់ ជំងឺប្រឹសមីត្រាល់ និងជំងឺរហែកស្រទាប់ខាងក្នុងនៃសរសៃអាកទែរចិញ្ចឹមបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
- ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ
បញ្ហាសួត
អាការៈការឈឺទ្រូងក៏អាចបង្កឡើងដោយបញ្ហាសួតដែរ។ អ្នកដែលមានរលាកស្រោមសួត គឺការឈឺចាប់ដូចគេចាក់ពេលដកដង្ហើម ក្អក ឬកណ្តាស់ដែលមានការឈឺចាប់មុតស្រួច។ បញ្ហាសួតផ្សេងទៀតគឺជំងឺ រលាកសួត ឬជំងឺបូសសួត។ ការបង្ករោគសួតទាំងនេះអាចមានប្រភេទខុសៗគ្នានៃការឈឺចាប់ទ្រូងដូចជាការឈឺចាប់ជ្រៅ ឬបណ្តាលមកពីជំងឺរលាកស្រោមសួត។ បញ្ហាសួតដទៃទៀតដែលនាំឲ្យឈឺទ្រូងរួមមានជំងឺឈាមកកក្នុងសួត ជំងឺខ្យល់ធ្លាយចូលក្នុងស្រោមសួត ជំងឺឡើងសម្ពាធឈាមសរសៃអាកទែរក្នុងសួត និងជំងឺហឺត។
បញ្ហាឆ្អឹង សាច់ដុំ ឬសរសៃប្រសាទ
ការឈឺចាប់នៅក្នុងសាច់ដុំ ឬឆ្អឹងក្នុងទ្រូងគឺបណ្តាលមកពីសកម្មភាព ឬលំហាត់ប្រាណច្រើនហួសហេតុ ឬខ្លាំងក្លា។ ការដួល ឬគ្រោះថ្នាក់ដែលធ្វើឲ្យរបួសដល់តំបន់ទ្រូងក៏អាចធ្វើឲ្យមានការឈឺចាប់ផងដែរ។ ជំងឺរលាកទីប្រសព្វឆ្អឹងជំនី និងឆ្អឹងខ្ចី បញ្ហាឆ្អឹងជំនី ការរោយសាច់ដុំ និងជំងឺរើមគឺជាបញ្ហាមួយចំនួនដែលនាំទៅដល់ការឈឺទ្រូង។
បញ្ហាក្រពះពោះវៀន
ជំងឺទឹកអាស៊ីដក្រពះច្រាលមកបំពង់អាហារអាចបង្កឲ្យមានអារម្មណ៍ក្រហាយនៅត្រង់ទ្រូងឬបំពង់ក ដែលគេស្គាល់ថាក្រហាយដើមទ្រូង។ បញ្ហាក្រពះពោះវៀនផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺរងការឈឺចាប់ពីការឈឺទ្រូងគឺវិបត្តិខុសប្រក្រតីនៃការកន្ត្រាក់បំពង់អាហារ ជំងឺបំពង់អាហាររំញោចខ្លាំងខុសធម្មតា ជំងឺរហែក ឬរយះបំពង់អាហារ ដំបៅក្រពះ ជំងឺក្រពះលៀនចូលក្នុងប្រហោងឆ្លងកាត់សន្ទះទ្រូងរបស់បំពង់អាហារ និងបញ្ហាថង់ទឹកប្រម៉ាត់។
[embed-health-tool-heart-rate]