ការប្រើ ឬញ៉ាំចំណី និងភេសជ្ជៈជាតិស្ករច្រើនមិនត្រឹមតែ បង្កបញ្ហាដល់សុខភាពរាងកាយយើងទេ តែថែមទាំងបង្កទុក្ខទោសដល់សុខភាពមាត់ធ្មេញទៅថ្ងៃមុខទៀតផង។ តែយ៉ាងណាមិញ ការប្រុងប្រយ័ត្ន និងការបង្ការ មិនឱ្យប្រើប្រាស់ ចំណី ឬភេសជ្ជៈផ្អែមនេះច្រើនហួសកម្រិត ជារឿងមួយដែលយើងអាចធ្វើបាន។ ក្រុមគ្រូពេទ្យសុខភាពមាត់ធ្មេញ នៅប្រទេសអូស្រ្តាលី បានណែនាំ ជាគន្លឹះតូចៗ ដូចខាងក្រោម៖
ជាតិស្ករប្រចាំថ្ងៃ
ក្រុមគ្រូពេទ្យ បានលើកឡើងថា សម្រាប់ក្មេងៗ ចាប់ពីអាយុ៤ -៦ឆ្នាំ ប៉ាម៉ាក់ គួរតាមដានក្មេងៗ ដោយមិនគួរឱ្យកូនៗញ៉ាំ ជាតិស្ករលើសពី ១៩ក្រាម/១ថ្ងៃឡើយ។ ដោយឡែក ក្មេងអាយុពី ៧-១០ឆ្នាំ មិនគួរលើសពី ២៤ក្រាម និងក្មេងពីអាយុ១១ឆ្នាំ មិនគួរលើសពី៣០ក្រាម។
អត្ថបទពាក់ព័ន្ធ៖
- នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស
- ញ៉ាំស្ករច្រើន មិនត្រឹមតែទឹកនោមផ្អែមទេ ឆ្អឹងក៏ឆាប់ពុកដែរ
ដោយឡែក សម្រាប់មនុស្សធំពេញវ័យឡើង យើងអាចពិនិត្យជាតិស្ករ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។ ជាមួយគ្នានោះយើងក៏អាច បន្ថយនូវកម្រិតអាហារជាតិស្ករផ្សេងៗ មានដូចជា បង្អែម ស្ករគ្រាប់ និងភេសជ្ជៈផ្អែម ដោយប្តូរទម្លាប់ញ៉ាំ ចំណី ឬភេសជ្ជៈពីធម្មជាតិស្រស់វិញ ដែលជាជម្រើសប្រសើរ។
ស្លាកសញ្ញាពីជាតិស្ករ
ស្លាកសញ្ញា ឬស្លាកបង្ហាញព័ត៌មាននៅលើកញ្ចប់ ឬប្រអប់ផលិតផលចំណីអាហារ ឬភេសជ្ជៈ ក៏ជាចំណែកសំខាន់មួយផងដែរ។ យើងអាចមើលជាទិន្នន័យ និងជាការរំលឹកដល់យើងកុំឱ្យប្រើជាតិស្ករ លើសពីបរិមាណប្រចាំថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- រកឃើញថ្មី! ផឹកទឹកផ្លែឈើស្រស់លើសកម្រិតពេក មិនល្អ ហើយឆាប់ស្លាប់
- ញាក់សាច់! បើដឹងពីជាតិស្ករដ៏ច្រើនលើសលុបមានក្នុងភេសជ្ជៈផ្អែមៗយើងញ៉ាំរាល់ថ្ងៃ
- ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន
អាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង
ប្រភេទអាហារ និងភេសជ្ជៈវេចខ្ចប់ ជាប្រភពនៃសារធាតុស្ករ។ បើសិនមិនចាំបាច់ យើងអាចផ្តល់អាទិភាពទៅលើ ប្រភេទ អាហារ និងភេសជ្ជៈស្រស់ពីធម្មជាតិច្រើនជាង ហើយនេះក៏អាចបន្ថយបរិមាណជាតិស្ករប្រចាំថ្ងៃរបស់យើងបានមួយកម្រិតផងដែរ។ បន្ថែមពីនោះ ការរក្សាជាតិទឹកក្នុងខ្លួន ពោលគឺការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ គឺជាចំណែកសំខាន់ ក្នុងការជួយរក្សាតុល្យភាពជាតិស្ករក្នុងរាងកាយប្រចាំថ្ងៃ ហើយយើងអាចយកចិត្តទុកដាក់លើរឿងទាំងនេះបាន៕
អត្ថបទពាក់ព័ន្ធ៖
- ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ!
- អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]