លើសឈាម ជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាម។ ដោយសារគ្រប់សរីរាង្គក្នុងរាងកាយ ដំណើរការបានដោយចរន្តឈាមច្របាច់ចេញចូល បើសម្ពាធឈាមឡើងខ្ពស់ ឬកើតជំងឺលើសឈាម អាចប៉ះពាល់ស្ទើរគ្រប់ផ្នែកទាំងអស់ ក្នុងនោះ ខួរក្បាលមានគ្រោះថ្នាក់ជាងគេ។ “Hello គ្រូពេទ្យ” នឹងលម្អិតថាតើ លើសឈាម (សម្ពាធឈាមខ្ពស់) ប៉ះពាល់ដល់ខួរក្បាលយើងកម្រិតណា។
១- លើសឈាម និងដាច់សរសៃឈាមខួរក្បាល
លើសឈាម ជាឃាតកលាក់មុខ ព្រោះអាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល ជាហេតុនាំឲ្យពិការ ឬបាត់បង់ជីវិត។ ការសិក្សារបស់សាកលវិទ្យាល័យ Harvard នៅអាមេរិក បង្ហាញថា ហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល អាចកើនឡើងដល់ ២២០% បើអ្នកជំងឺមានប្រវត្តិលើសឈាម។ យ៉ាងណាក៏ដោយ បើមានការតាមដាន និងព្យាបាលជំងឺលើសឈាមបានល្អ ហានិភ័យអាចថយមកត្រឹម ៤៤%។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- ការចងចាំខ្សោយ
អាយុកាន់តែច្រើន រាងកាយកាន់តែទ្រុឌទ្រោម ការចងចាំក៏ចុះអន់ថយតាមហ្នឹង។ អ្នកវិទ្យាសាស្ត្រអះអាងថា វាមានទំនាក់ទំនងជាមួយជំងឺលើសឈាម ព្រោះទិន្នន័យច្បាស់ការ បង្ហាញថា ជំងឺបាត់ការចងចាំធ្ងន់ធ្ងរ ភាគច្រើនបណ្ដាលពីលើសឈាមរ៉ាំរ៉ៃ ដោយសារមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល ដែលបណ្ដាលមកពីកង្វះអុកស៊ីហ្សែន និងគ្លុយកូស (ជាតិស្ករ) ដែលជាសារធាតុបម្រុងដ៏សំខាន់។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
យ៉ាងណាក៏ដោយ មានវិធីដោះស្រាយ ដោយពេទ្យអាចផ្ដល់ថ្នាំសម្រួលលំហូរឈាមរត់ ដើម្បីឲ្យកោសិកាទាំងអស់ក្នុងរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ពេលលើសឈាម មិនមែនតែខួរក្បាលទេដែលប៉ះពាល់ សរីរាង្គផ្សេងៗទៀតក៏ទទួលរងដែរ។ ដូច្នេះ គួរឆែកមើលសម្ពាធឈាមខ្លួនឯងជាប្រចាំនៅផ្ទះ ដើម្បីការពារ ឬព្យាបាល។
សូមប្រយ័ត្នសមាជិកក្នុងផ្ទះ ជាពិសេសចាស់ៗ ព្រោះបញ្ហាបេះដូង លើសឈាម ឬដាច់សរសៃឈាមក្នុងខួរក្បាល អាចកើតមានក្នុងអត្រាខ្ពស់ជាងវ័យកណ្ដាល ឬជាងក្មេងៗ។
[embed-health-tool-heart-rate]