backup og meta

Internal thrombosed hemorrhoids (ជំងឺឫសដូងបាតក្នុង)

Internal thrombosed hemorrhoids (ជំងឺឫសដូងបាតក្នុង)

និយម​ន័យ

១- ដូចម្ដេចដែល​ហៅថា​ឫសដូងបាតក្នុង?

ឫសដូងបាត​ក្នុង​ជា​ជំងឺ​បណ្តាល​មក​ពី​ការ​ហូរឈាម​មិនប្រក្រតីក្នុង​វ៉ែន​អេម៉ូរ៉ូអ៊ីត​(Hemorrhoid)​នៅចុង​ពោះវៀន​ធំ។ ជាធម្មតា​វា​មិន​បង្ក​ឲ្យ​ឈឺ​ទេ​ប្រសិនបើ​វា​មិន​ទាន់​ក្លាយ​​ជា​កំណកឈាម។

ឫសដូងបាត​កើត​ឡើង​ប្រសិន​បើ​កំណកឈាម​ ឬដុំឈាមកក​នៅ​ក្នុង​សរសៃ​ហើម។ វាធ្វើ​ឲ្យ​សម្ពាធ​កើន​ឡើង​ខ្ពស់​ក្នុង​ចុង​ពោះវៀន​ធំ​ និង​ធ្វើ​ឲ្យមានការ​ឈឺ​ចាប់។

២- ឫសដូងបាតក្នុង​កើតឡើង​ញឹកញាប់​របៀបណា?

សូមពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​​បាន​ព័ត៌មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖

រោគសញ្ញា

៣- តើ​ជំងឺឫសដូងបាតក្នុងមាន​រោគ​សញ្ញា​អ្វីខ្លះ?

រោគ​សញ្ញា​ដែល​កើត​ឡើង​ជាញឹកញាប់​មាន​ដូចជា៖

ហូរ​ឈាមទ្វា​រលាមក៖

វាជា​រោគ​សញ្ញាដំបូង​នៃ​ជំងឺ​រសដូងបាតក្នុង​ ចាប់​ផ្ដើម​ដោយ​ការ​ហូរ​ឈាម​ដែល​យើងអាច​សង្កេត​ឃើញ​នៅលើ​ក្រដាស​អនាម័យ។ ការ​វិវត្តនៃ​ជំងឺ​នេះ​ នាំឲ្យ​ឈាមហូរ​កាន់តែ​ច្រើន​និង​បន្តហូរ​ទៅ​តាម​លាមក។

ការឈឺចាប់៖

នៅដំណាក់កាល​ដំបូង យើង​មាន​អារម្មណ៍​ឈឺ​នៅ​ពេល​បត់ជើងធំ។ ប្រសិន​បើ​យើង​មិន​បាន​ព្យាបាល​ទាន់​ពេលទេ តំបន់​រលាកនៃ​ឫសដូងបាត​នេះនឹង​ហើម​កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​កាន់តែឈឺគ្រប់ពេល​និង​ទ្រាំ​ពុំ​បាន​ទោះ​ដើរ​ ឬអង្គុយ។

មាន​អារម្មណ៍​ដូចមាន​វត្ថុ​ចំលែក​ក្នុង​ខ្លួន​និង​រមាស់៖

រោគសញ្ញាមួយ​ដែល​យើង​ឃើញ​គឺ​មាន​អារម្មណ៍ដូចមាន​វត្ថុ​ប្លែក​មួយ​នៅ​ផ្នែកខាង​ក្រោម​ចុង​ពោះវៀនធំ។ ដោយសារ​ការរលាកភ្នាស់​ពោះវៀន​ដែលជាមូលហេតុ​នាំឲ្យ​រមាស់​ និង​ក្រហាយ​នៅ​ជុំវិញ​កន្លែងឫសដូងបាតក្នុង។

ជ្រាបលាមក៖

ការកន្ត្រាក់រន្ធ​គូទ​ក៏ជា​រោគសញ្ញា​នៃ​ជំងឺ​នេះ​ផងដែរ។ វាបណ្តាល​មកពី​ការ​ចុះ​ខ្សោយ​សាច់ដុំ​នៅដំបន់គូទ​ផងដែរ។

ការ​ស្រុត​សរីរាង្គ៖

ការធ្វេសប្រហេស​នៃ​រោគ​សញ្ញា​ខាងលើ នាំឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅពេល​ឫសដូងបាត​ហើមខ្លាំង និងលាតសន្ធឹងដល់​រន្ធគូថ។ ស្ថានភាពនេះ​ហៅថា​ធ្លាក់ឫសដូងបាត និង​ត្រូវការ​ថ្នាំ​សក្ដិស​ម​​​ព្យាបាល ឬ​ពេលខ្លះ​ត្រូវការវះកាត់។

​ក៏​មាន​រោគសញ្ញាខ្លះ​មិន​មានក្នុងការរៀបរាប់​ខាងលើ​ដែរ។ ប្រសិន​បើ​មាន​ចម្ងល់​ពីរោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៤- តើខ្ញុំគួរ​ទៅ​ជួបគ្រូពេទ្យនៅ​ពេលណា?

ប្រសិន​បើយើង​​មាន​រោគសញ្ញា​ខាងលើ​ ឬ​​មាន​សំនួរ សូមទៅ​ពិភាក្សា​ជាមួយគ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ។ វិធី​ដែល​ល្អ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺឫសដូងបាតក្នុង​?

មូលហេតុ​ចម្បង​​មាន​ដូចជា៖

ប្រឹងបត់ជើងធំ៖ ជាធម្មតា​កើតពេល​ទល់លាមក​ ឬរាក​ដែល​ប៉ះពាល់សាច់ដុំ​ និង​សរសៃឈាម​នៅក្នុង​រន្ធគូទ។

មិនសូវឈរ៖ ប្រសិនបើ​អ្នក​អង្គុយ​ធ្វើការ​ច្រើនពេក ឈាមហូរ​នៅ​តំបន់នោះ​ស្ទះ។ វាសំខាន់ណាស់​អ្នក​គួរ​ឈរ ​ឬដើរឲ្យបាន​ច្រើន។

មិនសូវហាត់ប្រាណ៖ ពេលខ្លះ​គ្រាន់តែដើរ​មិន​ទាន់គ្រប់គ្រាន់​ទេ។ សាច់ដុំ​ទាំង​អស់នៅ​ក្នុង​ខ្លួន​ត្រូវការ​កន្រ្តាក់ យើង​អាច​ធ្វើ​បាន​ពេល​ហាត់ប្រាណ។

មិនសូវញ៉ាំអាហារ​ដែល​មាន​ជាតិ​សរសៃ៖ ប្រសិន​បើ​របបអាហារ​មិន​សូវ​មាន​ជាតិ​សរសៃ យើង​ប្រឈម​ខ្ពស់​នឹងការ​ទល់លាមក។ លាមក​ទន់គឺជា​ភ្នាក់ងារចម្បងក្នុង​ការ​បង្ការ​ ឫសដូងបាត ហើយ​ចំនួនជាតិ​សរសៃ​គឺ​សំខាន់​ណាស់​។

ការលើសទម្ងន់៖ មនុស្ស​ធាត់​មានសម្ពាធ​ខ្លាំង​ទៅលើ​ប្រព័ន្ធទាំងអស់ រួមទាំងប្រព័ន្ធ​បេះដូង។ សរសៃ​ឈាម​មាន​បញ្ហា​ច្រើន​ក្នុង​ករណីនេះ ជាញឹកញាប់មកពី​ស្ទះ​សរសៃ​ឈាម។

មានផ្ទៃ​ពោះ​និង​ពិបាក​កើតកូន៖ ការកើតកូន ធ្វើ​ឲ្យ​សម្ពាធ​កើនឡើង ​នោះ​ក្នុង​សរសៃ​ឈាម ពេល​ខ្លះ​ខូចខាតដែល​បណ្ដាល​មកពី​ការស្ទះ។ ការ​ពិបាក​កើតកូន​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ នឹង​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺនេះ។

អាយុ៖ មនុស្ស​កាន់តែ​ចាស់ ជាលិកា​កាន់តែ​ខ្សោយ ធ្វើ​ឲ្យ​ប្រឈមមុខ​ខ្ពស់។ ជាលិកាយឺតនិងខ្សោយ ហើយងាយខូចខាត។

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម

កត្តាប្រឈម

៦- តើជំងឺឫសដូងបាតក្នុង​មាន​កត្តាប្រឈមអ្វីខ្លះ​?

សូមពិភាក្សារជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់។

វិនិច្ឆ័យ និងការព្យាបាល

ពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត​។

៧- តើយើង​កំណត់​រោគវិនិច្ឆ័យ​ដោយ​របៀបណា?

សូមពិភាក្សារជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់។

៨- យើងព្យាបាល​ដោយ​របៀបណា?

ជំងឺឫសដូងបាតក្នុង​​នេះ​អាច​ព្យាបាល​បាន​ដោយ​មិន​បាច់វះកាត់ ឬ​តាមវីធី​វះកាត់ក៏បាន​ ហើយ​ក៏​អាច​ព្យាបាល​នៅ​ផ្ទះ ដោយ​មិន​ចាំ​បាច់​វះ​កាត់​ទេ​ប្រសិន​បើ​រោគសញ្ញា​ដំណាក់កាល​ដំបូង។ ប្រសិន​បើ​មិន​យក​​ចិត្តទុកដាក់ និង​ថែរទាំ​ឲ្យត្រឹមត្រូវទេ ជំងឺនេះ​​អាច​បង្ក​បញ្ហា​ទៅជាធំនិង​ឈឺខ្លាំង។ ក្នុង​ករណីនេះ​យើង​ត្រូវ​ព្យាបាល​បន្ទាន់។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- តើការ​ប្ដូរ​ជីវភាព​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

ក្រៅ​ពីវះកាត់​ក៏មានវិធីបង្ការ​ខ្លះដែរ រួមបញ្ចូលទាំងការព្យាបាល​នៅផ្ទះ ថ្នាំ​បំបាត់ការ​ឈឺ​ចាប់ ថ្នាំ​ធ្វើ​ឲ្យ​លាមកទន់ និង​ថ្នាំ​ផ្សេង​ទៀត​ដូចជា ថ្នាំ​ក្រមួន ក្រែម និង ថ្នាំ​សុល។ ថ្នាំទាំងនេះ​អាចជូយពង្រឹងសរសៃ​ឈាម រំញោចកំណក​ឈាមឲ្យស្រូប​ទៅ​វិញ សម្រួលការហើម រលាក​និង​ការហូរឈាម។ យើង​គួរ​ប្ដូរ​របបអាហារ​ និង​ការរស់នៅ និងព្យាយាម​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ល្អ​ប្រសើ។ ទាំង​នេះ​ជា​វិធី​ជួយ​ការ​ពារ​សម្រាប់​យើង​៖

  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ ជូយ​លាមកទន់
  • ផឹកទឹក​ប៉េងប៉ោះមុន​ញ៉ាំ​អាហារ វាមាន​ជាតិ​ប្រឆាំងនឹងការរលាក
  • ហាត់ប្រាណ​ឲ្យ​ទៀងទាត់ ជួយឲ្យ​រាង្គកាយ​អ្នក​កន្ត្រាក់ល្អ
  • កុំ​ទប់ ត្រូវ​បត់​ជើង​ប្រសិន​បើ​អ្នកមាន​អារម្មណ៍​ឈឺពោះ​

ការព្យាបាល​ផ្សេង​ទៀតអាច​ជាការ​ព្យាបាលនៅ​ផ្ទះដូចជា៖

  • អង្គុយ​ក្នុង​ឆ្នាំងទឹកថ្នាំ។ វាកាត់បន្ថយហើមបន្ថយការរលាក។ អង្គុយ​៣០នាទី ក៏គ្រប់គ្រាន់​ដែរ។
  • ឆុងតែជាមួយ Persicaria maculosa ។ វាជួយ​ឲ្យ​រលាក​និង​រមាស់​ធូរស្រាល។ ផឹក៣ដង​ក្នុង​១ថ្ងៃ។
  • ធ្វើ​ថ្នាំ​សុល​ធម្មជាតិ​ខ្លួនឯង មានដូចជា ប៉េងប៉ោះ ទឹកឃ្មុំ ក្រមួន ប្រទាលកន្ទុយក្រពើនិង​ផ្សេងទៀត។
  • បាញ់វត្ថុរាវ​តាមគូទ ប្រើជាមួយ​ឆៃថាវ និង​ទឹកប៉េងប៉ោះ Chamomile Calendual និង buckthorn oil decoctions។

វិធីទាំង​នេះ​ប្រើ​រូមផ្សំ​ជាមួយ​ថ្នាំ។ ប្រសិន​ជា​មាន​សំនួរ សូមពិភាក្សា​ជាមួយ​គ្រួពេទ្យ​ដើម្បី​កាន់តែ​ច្បាស់​ពី​ស្ថាន​ភាព​សុខភាព។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Internal thrombosed hemorrhoids. http://www.thrombosedhemorrhoidsinfo.com/. Accessed November 7, 2017

Internal thrombosed hemorrhoids. http://www.thrombosedhemorrhoidsinfo.com/internal-thrombosed-hemorrhoids/. Accessed November 7, 2017

Internal thrombosed hemorrhoids. https://www.webmd.com/digestive-disorders/understanding-hemorrhoids-treatment-medref#1. Accessed November 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម