គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។
គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។

លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើតជំងឺនេះ យើងកាន់មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។
ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។
សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ ប៉ុន្តែត្រូវរស់នៅប្រកបដោយផាសុកភាព និងជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានស្ថានភាពឈាម។

កម្រិតសម្ពាធឈាមល្អ ស្ថិតនោចន្លោះ ៩០/៦០ មិល្លីម៉ែត្របារត ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុងករណីកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារត មានន័យថាឡើងសម្ពាធឈាម ព្រោះសម្ពាធឈាមមនុស្សម្នាក់ៗមិននៅថេររហូតទេ អាចកើនឡើងទៅតាមអារម្មណ៍ សកម្មភាព និងអាហារយើងញ៉ាំ ដូចជា ធ្វើសកម្មភាពខ្លាំង (រត់ ជិះកង់ ឡើងជណ្តើរ) ឬពេលផឹកកាហ្វេ ភិតភ័យជាដើម។ ប៉ុន្តែ វានឹងត្រឡប់មកធម្មតាវិញនៅពេលក្រោយ។
ករណីយើងវាស់សម្ពាធឈាមហើយឃើញថាកើនឡើងតែមួយពេលៗបែបនេះ មានន័យថាយើងមិនមែនមានជំងឺលើសឈាមទេ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
High blood pressure (hypertension)
https://www.mayoclinic.org/diseases-conditions/high-blood-pressure/symptoms-causes/syc-20373410
Is there a difference between hypertension and high blood pressure?
https://www.heart.org/en/health-topics/house-calls/is-there-a-difference-between-hypertension-and-high-blood-pressure
About High Blood Pressure
https://www.cdc.gov/high-blood-pressure/about/index.html
កំណែប្រែបច្ចុប្បន្ន
10/01/2025
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
គឹម កាណែល