backup og meta

ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត?

ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត?

មនុស្ស​មួយ​ចំនួន​ធំ​ពេល​មាន​អាការៈ​ងងុយ​ដេក អស់កម្លាំងពេល​កំពុង​ធ្វើការ ឬជាប់​បើកបរ​ផ្លូវ​ឆ្ងាយ ហើយ​គ្មាន​ពេល​សម្រាក ​បាន​​ជ្រើសរើស​យក​វិធី​​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗជំនួស​វិញ។ ការ​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។

លោក​បាន​បញ្ជាក់​ថា មនុស្ស​កំពុង​តែ​ងងុយ​ដេក តែ​គ្រាន់​ផឹក​ភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់សកម្មភាព pineal gland ដែល pineal glandនេះ មាន​តួនាទី​ផលិត​មេឡាតេនីន​ធ្វើឲ្យ​ងងុយ​ដេក។ លោក​វេជ្ជបណ្ឌិតលើក​ឧទាហរណ៍​ងាយ​ៗ​មក​ថា ពេល​ងងុយ​ដេក ឬ​អស់​កម្លាំង​ហើយ​យើង​ផឹក​ភេសជ្ជៈ​ចូល​ក្នុង​ពោះ​ភ្លាម វា​អាច​ទប់​មេឡាតេនីន​បាន​ភ្លែត។

តិចនិកសុខភាព

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្រៅពី​មាន​ជាតិ​កាហ្វេអ៊ីន វា​ក៏​សម្បូរ​ជាតិ​ស្ករ​ច្រើនដែល​ធ្វើឲ្យ​យើង​មាន​កម្លាំង ស្វាង នៅ​តែ​មាន​សមត្ថភាព​ធ្វើការ ឬ​បើកបរ​រហូត​បាន។

ជា​ការ​ដាស់តឿន​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​ងងុយ​ដេក កុំ​ជ្រើសរើស​ការ​ផឹក​ភេសជ្ជៈប៉ូវកម្លាំង​ច្រើន​ពេក ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ដូចជា មួម៉ៅ​ច្រើន គេង​មិន​លក់ បេះដូង​លោត​ញាប់ ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ពេល​មាន​អារម្មណ៍​អស់​កម្លាំង ឬ​នឿយហត់​ជាប់​លាប់​រហូត សូម​សាកល្បង​វិធី​ផ្សេង​ ក្រៅ​ពី​ផឹក​ភេសជ្ជៈ​ជំនួយដូចជា​ ផឹកទឹកឲ្យបានច្រើន លំហាត់​ប្រាណ​ខ្លី​ៗ លុបលាង​មុខ ផឹកទឹក​មាន​ជាតិ​រ៉ែ ខនិជ ឲ្យ​បាន​គ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម