backup og meta

ស្រីៗកើតជំងឺEndometriosis ងាយប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ស្រីៗកើតជំងឺEndometriosis ងាយប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សមាគម​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាមេរិក លើក​ឡើង​ថា ​ស្ត្រី​ដែល​មាន​ជំងឺ​Endometriosis ​អាច​មាន​ហានិភ័យ​ខ្ពស់​​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជាង​​អ្នក​ដែល​គ្មាន​​ជំងឺ​មួយ​នេះ ​។

ជំងឺ Endometriosis គឺ​ជា​ស្ថានភាព​ទូទៅ​មួយ​ដែល​កើត​មាន​នៅ​ពេល​ជាលិកា​ស្រដៀង​ទៅ​នឹង​ជាលិកា​នៅ​ជញ្ជាំង​ស្បូន​ចាប់ផ្ដើម​ដុះ​នៅ​កន្លែង​ផ្សេង​ដូចជា​នៅ​អូវែ ឬ​ពោះវៀន​ជាដើម។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម កម្រិត​ឈឺ​ពោះ​ពេល​មាន​រដូវ​ខុស​ពី​ធម្មតា មាន​ការ​ឈឺចាប់​ពេល​រួម​ភេទ ទល់លាមក និង​ពិបាក​ក្នុង​ការ​មាន​កូន។

[embed-health-tool-ovulation]

ជំងឺ​Endometriosis ប៉ះពាល់​ដល់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​នៅ​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​១០% ហើយ​ជំងឺ​នេះ​ អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដូចជា​គាំង​បេះដូង សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់។

ជាក់ស្ដែង​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ពី​ទំនាក់ទំនង​រវាង​ជំងឺEndometriosis ​និង​ការវិវត្តនៃ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​ចំណោម​ស្ត្រី​ដែល​​ចុះ​ឈ្មោះ​ក្នុង​ការ​សិក្សា​​ចំនួន​១១២ ០៥៦​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ ដល់​៤២​ឆ្នាំ​​ក្នុង​ឆ្នាំ​១៩៨៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង ដោយ​ផ្ដោត​លើ​​កត្តា​ហានិភ័យ​មួយ​ចំនួន​ ​ដែល​រួម​មាន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង សន្ទស្សន៍​ម៉ាស​រាងកាយ​ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ការ​ជក់​បារី​ របប​អាហារ​ សកម្មភាព​រាងកាយ​ និង​ការ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន។ ព្រម​ទាំង​ស្រាវជ្រាវ​ថា​តើ​ទំនាក់ទំនង​រវាង​ជំងឺEndometriosis និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​​ៗ​​ដូចជា​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ការ​កាត់យក​​​ក្រពេញអូរវែ​ចេញ  និង​​ការ​ប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន​​ព្យាបាល​​ក្រោយ​អស់​រដូវ​ដែរ​ឬ​អត់​?

អត្ថបទគួរអាន៖

ជា​លទ្ធផល៖ ​​​​​

  • ​​​ស្ត្រី​ដែល​កើត​ជំងឺEndometriosis មាន​ហានិភ័យ​ខ្ពស់​ជាង​ស្ត្រី​ដែល​គ្មាន​ជំងឺ​នេះ​ចំនួន​៣៤%​។
  • ហានិភ័យ​នៃ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដែល​ផ្សារ​ភ្ជាប់​នឹង​ជំងឺ Endometriosis គឺ​ពាក់ព័ន្ធ​នឹង​ការកាត់​ក្រពេញអូរវែ​ (៣៩%) និង​ការ​ប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន​​ព្យាបាល​​ក្រោយ​អស់​រដូវ (១៦%)។
  • ពុំ​មាន​ភាព​ខុស​គ្នា​​ដែល​គួរ​ឲ្យ​កត់​សម្គាល់​​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ជំងឺEndometriosis និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​លើ​កត្តា​ជា​ច្រើន​ដូចជា អាយុ សន្ទស្សន៍​ម៉ាស​រាងកាយ​ ឬ​ស្ថានភាព​អស់​រដូវ​ឡើយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Women a history of endometriosis may have greater stroke risk

https://www.news-medical.net/news/20220721/Women-a-history-of-endometriosis-may-have-greater-stroke-risk.aspx

Study: Women With Endometriosis May Have Higher Risk of Stroke

https://www.health.com/news/endometriosis-stroke-risk

Women with endometriosis may have higher risk of stroke

https://newsroom.heart.org/news/women-with-endometriosis-may-have-higher-risk-of-stroke

Endometriosis linked to higher stroke risk

https://www.goredforwomen.org/en/news/2022/07/21/endometriosis-linked-to-higher-stroke-risk

កំណែ​ប្រែបច្ចុប្បន្ន

21/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រោគសញ្ញា និងវិធីបង្ការជំងឺសរសៃឈាមបេះដូងស្រួចស្រាល់

រឿងរ៉ាវ ៥យ៉ាងពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម