backup og meta

លើសកូលេស្ដេរ៉ូល មាន​រោគ​សញ្ញា​អីខ្លះ ហើយម៉េចបានលើស?

លើសកូលេស្ដេរ៉ូល មាន​រោគ​សញ្ញា​អីខ្លះ ហើយម៉េចបានលើស?

មាន​អត្ថបទ​ច្រើន​ហើយ និយាយ​បញ្ហា​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​យើងឧស្សាហ៍ហៅ​ថា​លើស​កូលេស្ដេរ៉ូល ប៉ុន្តែ​គ្នា​យើង​ច្រើន​ណាស់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ស្ថានភាព​សុខភាព​នេះ ព្រងើយ​កន្តើយ ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ ទើប​រត់​រក​ពេទ្យ​ឲ្យ​ជួយ។  យ៉ាងណា “Hello គ្រូពេទ្យ” នឹង​នៅ​តែ​ប្រាប់​រោគសញ្ញា​ មូលហេតុ និង​វិធី​បង្ការ ដើម្បី​បញ្ចៀស​បញ្ហាទាន់​ពេល។

១- អ្វី​ជា​បញ្ហា​លើស​កូលេស្តេរ៉ូល?

កូលេស្តេរ៉ូល គឺ​ជា​សារធាតុ​ខ្លាញ់មាន​នៅ​ក្នុង​ឈាម ហើយ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវដូច​ក្រមួន មាន​សារៈ​សំខាន់​ជួយ​ជួសជុល​កោសិកា​ផ្សេងៗ​ក្នុង​រាង​កាយ។ យ៉ាងណា បើ​បរិមាណ​កូលេស្តេរ៉ូល មាន​ច្រើន​លើស​កម្រិត អាច​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​បេះដូង។

ពេល​កូលេស្តេរ៉ូល​កើន​ឡើង​ខ្លាំង ងាយ​នឹង​ដាច់​ចេញ​ទៅ​តាម​លំហូរ​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម ជាហេតុ​នាំ​ឲ្យ​ឈាម​រត់​ទៅ​ចិញ្ចឹម​កោសិកា​ផ្សេងៗ​មិន​គ្រប់គ្រាន់ ធ្វើ​កោសិកា​ទាំង​នោះ​ខ្វះ​អុកស៊ីហ្សែន ជា​ហេតុ​ប្រឈមជំងឺ​ថប់​បារម្ភ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) ជាដើម។

បើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​សម្រក​ទម្ងន់​ពីមុន​មក យើង​ក៏​អាច​មាន​បញ្ហា​នេះ​ដូច​គ្នា​។ មូលហេតុ​បង្ក​ឲ្យ​លើស​កូលេស្តេរ៉ូល ភាគ​ច្រើន​​​កើត​ឡើង​ដោយសារ​ទម្លាប់​រស់នៅ​គ្មាន​ផាសុកភាព។ គប្បី​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ងាក​មក​ញ៉ាំ​អាហារ​មាន​តុល្យភាព ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា។

២- រោគ​សញ្ញា​លើស​កូលេស្តេរ៉ូល​មាន​អ្វី​ខ្លះ?

ជា​ទូទៅ បញ្ហា​លើស​កូលេស្តេរ៉ូល មិន​លេចចេញ​ជា​រោគ​សញ្ញា​ជាក់លាក់​នោះ​ទេ នាំ​ឲ្យ​​យើង​ភាគ​ច្រើន​ដឹង​ខ្លួន​ថា​មាន​បញ្ហា​នេះ នៅ​ពេល​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដូចជា​ពេល​​គាំង​បេះដូង ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល។

បញ្ហា​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​កំណក​ដុំ​កូលេស្តេរ៉ូល​ទាំង​នោះ ទៅ​តោង​ជាប់​ជញ្ជាំង​សរសៃ​អាកទែ ធ្វើ​ឲ្យ​សរសៃ​រួម​ត្បៀត រារាំង​លំហូរ​ឈាម​ឆ្លង​កាត់​បេះ​ដូង។ កំណក​ដុំ​ខ្លាញ់​ អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។

កូលេស្តេរ៉ូល

ដើម្បី​ដឹង​ច្បាស់ កម្រិត​កូលេស្តេរ៉ូល​យើង​លើស ឬ​អត់ គឺ​មាន​តែ​ការ​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ ហើយ​បើ​លទ្ធផល​តេស្ដ​ឈាម​លើស​ពី ២៤០ មិល្លីក្រាម​/ដេស៊ីលីត្រ​ឈាម បញ្ជាក់​ថា យើង​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល​ហើយ។

ធ្វើ​តេស្ដ​ឈាម​ពិនិត្យ​មើល​ជាតិ​កូលេស្តេរ៉ូល ចាប់​ពី​ពេល​យើង​ឈាន​ដល់​វ័យ ២០ ឆ្នាំ​ឡើង​ទៅ។ មួយ​ទៀត យើង​គួរ​ពិនិត្យ​មើល​ជា​ប្រចាំ​រៀង​រាល់ ៤-៦ ឆ្នាំ​ម្តង ហើយ​ប្រសិន​បើ​មាន​ប្រវត្តិ​គ្រួសារ​លើស​កូលេស្តេរ៉ូល​ពីមុន គប្បី​ពិនិត្យ​មើល​ឲ្យ​បាន​ញឹកញាប់​ជាង​នេះ។ បើ​មាន​បញ្ហា​លើស​ឈាម លើស​ទម្ងន់ ឬ​ជក់​បារី ត្រូវ​ធ្វើ​តេស្ត​ឈាម​ពិនិត្យ​មើល​កូលេស្តេរ៉ូល​នេះ​ឲ្យ​បាន​ញឹកញាប់។

អត្ថបទពាក់ព័ន្ធ៖

៣- មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​លើស​កូលេស្តេរ៉ូល?

មូលហេតុ​ចម្បង​ដែល​ជា​ឫស​គល់​បញ្ហា​លើស​កូលេស្តេរ៉ូល គឺ​ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ ពិសេស​អាហារ​សម្បូរ​ពពួក​ខ្លាញ់​ឆ្អែត ខ្លាញ់​មិន​ឆ្អែត (Trans fat) និង​កូលេស្តេរ៉ូល ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឡើង​ខ្ពស់។ អាហារ​សម្បូរ​ពពួក​ខ្លាញ់​ឆ្អែត និង​កូលេស្តេរ៉ូល មាន​ដូច​ជា សាច់ ទឹក​ដោះ​គោ ស៊ុត ប៊័រ និង​ឈីស ចំណែក​ពពួក​អាហារ​ចៀន និង​អាហារ​ចម្អិន​ស្រាប់ ភាគ​ច្រើន​អាហារ​កំប៉ុង គឺ​សម្បូរ​ពពួក​ខ្លាញ់​មិន​ឆ្អែត (Trans fat)។

បញ្ហា​លើស​ទម្ងន់ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​លើស​កូលេស្តេរ៉ូល​ដូច​គ្នា ព្រោះ​លើស​ទម្ងន់ ធ្វើ​ឲ្យ​កម្រិត​ខ្លាញ់​ទ្រីគ្លីសេរីដ​ឡើង​ខ្ពស់ និង​កម្រិត​ខ្លាញ់​ល្អ HDL ចុះ​ទាប។ ប្រភេទ​កូលេស្តេរ៉ូល​ល្អ HDL អាច​នឹង​ចុះ​ទាប​ដូច​គ្នា បើ​យើង​មាន​ជក់​បារី ឬ​មិន​ហាត់​ប្រាណ​ទាល់​តែ​សោះ។

​ពេល​វ័យ​កាន់​តែ​ចាស់ អត្រា​លើស​កូលេស្តេរ៉ូល​ក៏​កាន់​តែ​ខ្ពស់ ព្រោះ​ពេល​មាន​អាយុ​ចាប់​ពី ២០ ​ឆ្នាំ កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម នឹង​ចាប់​ផ្តើម​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ ការ​ផ្លាស់​ប្តូរ​នេះ ខុស​គ្នា​ទៅ​តាម​ភេទ ដោយ​ភាគ​ច្រើន​កម្រិត នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​វិញ ក្រោយ​ពេល​ប្រុសៗ​ឈាន​ដល់​វ័យ ៥០​ឆ្នាំ និង​ស្រីៗ​ឈាន​ដល់​វ័យ​អស់​រដូវ។

ជំងឺ​មួយ​ចំនួន ក៏​អាច​បណ្តាល​ឲ្យ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់​ផង​ដែរ ដូចជា ជំងឺ​តម្រង​នោម​រ៉ាំរៃ ជំងឺ​ទាក់ទង​នឹង​ក្រពេញ​ទីរ៉ូអ៊ីត និង​ជំងឺ​ថ្លើម​ផ្សេងៗ។

បញ្ហាកូលេស្ដេរ៉ូលផ្សេងទៀត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

High cholesterol. http://www.mayoclinic.org/diseases-conditions/high-blood-cholesterol/home/ovc-20181871. Accessed August 8, 2017.

High Cholesterol – Exams and Tests. http://www.webmd.com/cholesterol-management/tc/high-cholesterol-exams-and-tests. Accessed August 8, 2017.

Symptoms of High Cholesterol. http://www.healthline.com/health/high-cholesterol-symptoms#overview1. Accessed August 8, 2017.

កំណែ​ប្រែបច្ចុប្បន្ន

16/09/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ជួបបញ្ហាឡើង​កូលេស្តេរ៉ូល គួរធ្វើរឿងទាំង ៥ យ៉ាងនេះ

ជឿអត់ញ៉ាំការ៉េមអាចធ្វើឲ្យឡើងកូលេស្តេរ៉ូល?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ជីព ចិត្ត · កែ Sep 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម