ដូចដែលយើងធ្លាប់បានដឹងហើយថាជំងឺទឹកនោមប្រៃ គឺជាជំងឺតម្រងនោមមួយប្រភេទដែលបណ្ដាលមកពីការខូចខាតសរសៃឈាមទទួលខុសត្រូវក្នុងការច្រោះកាកសំណល់ និងទឹកលើសពីរាងកាយ។ ការណ៍នេះ កើតឡើងដោយសាររាងកាយបញ្ជូនប្រូតេអ៊ីនច្រើនលើសនៅក្នុងទឹកនោម។ ជំងឺទឹកនោមប្រៃ ជាជំងឺតម្រងនោមដែលអាចប៉ះពាល់ទាំងមនុស្សធំនិងកុមារ។ ទោះយ៉ាងណាក៏ដោយការខូចខាតតម្រងនោមដែលបណ្ដាលមកពីជំងឺទឹកនោមប្រៃអាចត្រូវបានព្យាបាលដោយរបបអាហារត្រឹមត្រូវនិងការព្យាបាលទាន់ពេលវេលា។
របបអាហារសម្រាប់អ្នកជំងឺទឹកនោមប្រៃ
អាហារដែលត្រូវញ៉ាំសម្រាប់អ្នកជំងឺទឹកនោមប្រៃគួរតែមានកម្រិតសូដ្យូម និងប្រូតេអ៊ីនទាប។ ចំពោះរបបអាហារប្រូតេអ៊ីនខ្ពស់អាចបណ្ដាលឱ្យខ្សោយតម្រងនោម។ អាហារខាងក្រោមនេះត្រូវបានណែនាំសម្រាប់អ្នកជំងឺទឹកនោមប្រៃ៖
- បន្លែនិងផ្លែឈើ
- សាច់កាត់ស្រស់ និងគ្មានខ្លាញ់ កុំបរិភោគសាច់កែច្នៃព្រោះដែលមានសូដ្យូមខ្ពស់។
- ទឹកដោះគោ និងទឹកដោះគោជូរ។
- នំប៉័ងម្សៅធម្មតា អង្ករ និងធញ្ញជាតិ។
- អាហារសម្រន់ដែលគ្មានអំបិល។
- ធញ្ញជាតិ
- តៅហ៊ូ
- ផ្លែបឺរ
- សណ្ដែកស្ងួត
អាហារត្រូវចៀសវាងសម្រាប់អ្នកជំងឺទឹកនោមប្រៃ
- សាច់ដែលមានជាតិសូដ្យូមខ្ពស់ដូចជា សាច់គ្រូកបីជាន់ប្រឡាក់ សាច់ក្រកនិង Hot Dog
- សាច់កំប៉ុង និងអាហារផ្សេងទៀតដែលមានសូដ្យូមខ្ពស់
- នំប៉័ងដែលមានជាតិប្រៃ
- ឈីសកែច្នៃ
- ដំឡូងបារាំងបំពងប្រៃ និងអាហារសម្រន់ផ្សេងទៀត
- ជ្រក់ ឬគ្រឿងផ្អាប់
- គ្រឿងទេសដែលមានសូដ្យូមខ្ពស់ដូចជាទឹកស៊ីអ៊ីវ
- ប៉ាស្តាស្ងួត ជាដើម។
ការប្រុងប្រយ័ត្ន
ចំពោះជំងឺទឹកនោមប្រៃអាចកាន់តែអាក្រក់ទៅៗជាមួយនឹងរបបអាហារដែលសម្បូរជាតិសូដ្យូម និងប្រូតេអ៊ីន។ អ្នកជំងឺត្រូវតែរក្សារបបអាហារត្រឹមត្រូវដែលអាចការពារពីការហើម។ ដើម្បីគ្រប់គ្រងការឡើងហើម អ្នកជំងឺក៏ត្រូវកាត់បន្ថយការញ៉ាំជាតិទឹកប្រចាំថ្ងៃផងដែរ។
កូលេស្តេរ៉ូលទាប និងរបបអាហារដែលមានជាតិខ្លាញ់ទាប អាចជួយអ្នកជំងឺក្នុងការគ្រប់គ្រងកូលេស្តេរ៉ូលមិនឲ្យឡើងខ្ពស់ និងឡើងខ្លាញ់ទ្រីគ្លីសេរីដ។ ម្យ៉ាងទៀត ថ្វីត្បិតតែជំងឺទឹកនោមប្រៃនាំអ្នកជំងឺបាត់បង់ប្រូតេអ៊ីនក៏ដោយ តែអ្នកជំងឺក៏ពុំគួរញ៉ាំអាហារមានប្រូតេអ៊ីនច្រើនពេកដែរ។
[embed-health-tool-bmi]