backup og meta

រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាល់ ស្រីៗកើតច្រើនជាងបុរស

រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាល់ ស្រីៗកើតច្រើនជាងបុរស

បើ​និយាយ​ទាក់​ទង​នឹង​តម្រងនោម​​មាន​តួ​នាទី​សំខាន់ ក្នុង​ការ​ចម្រោះ​ជាតិ​ពុល​នានា​នៅ​ក្នុង​រាង​កាយ​យើង។ ប៉ុន្តែ បើ​ថែ​ទាំ​មិន​ល្អ​ទេ​នោះ វា​ក៏​អាច​កើត​ជំងឺ​ផ្សេងៗ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​តម្រងនោម​ដែរ​ដូច​ជា ឆ្លង​រោគ ឬ​រលាក​តម្រង​នោម រហូត​ឈាន​ដល់​រលាក​ស្រួច​ស្រាវ​ក៏​មាន។

មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស (ក្នុង​ចំណោម​អ្នក​ជំងឺ​ ៥​នាក់ មាន​៤​នាក់​ជា​ស្ត្រី)។ នៅ​ក្នុង​ជីវិត​នៃ​ការ​រស់​នៅ ៣០%នៃ​ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ជំងឺ​នេះ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់មាន​រោគ​សញ្ញា​ម៉េច​ខ្លះ?

អ្នក​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់តែង​ចេញ​សញ្ញា​ខ្លះ​ដូច​ជា៖

– នោម​ទាស់

– នោម​ញឹក ក្រហាយ

-​ ក្ដៅ​ខ្លួន​ខ្លាំង

– រងា​ញាក់

– ឈឺ​ចង្កេះ

– ជា​ញឹកញាប់​មាន​រណ្ដំ​ថ្គាម។ល។

វះកាត់ប្ដូរតម្រងនោម

មនុស្ស​ប្រភេទ​ណា​ប្រឈម​នឹង​ជំងឺ​រលាក​តម្រង​នោម​នេះ?

– អ្នក​ដែល​មាន​គ្រួស​តម្រងនោម

– អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

– ស្ត្រី​មាន​ផ្ទៃពោះ

– ចាស់​ជរា(អាយុ​លើស​ពី​៧០)

– អ្នក​ប្ដូរ​តម្រងនោម

អត្ថបទគួរអាន៖

កើត​រលាក​តម្រង​នោម​ស្រួច​ស្រាល់ ព្យាបាល​យ៉ាង​ម៉េច?

ជា​ទូទៅ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​លើ​លទ្ធផល​បណ្ដុះ​មេរោគ​ខាងលើ ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល អាច​ប្រែ​ប្រួល​ពី ២-៤​សប្ដាហ៍ ឬ​អាច​លើស​នេះ។ បើ​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​តម្រង​នោម​ស្រួច​ស្រាវ ចាំ​បាច់​ត្រូវ​តែ​សម្រាក​នៅ​មន្ទីរពេទ្យ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ព្យាបាល និង​តាម​ដាន​ស្ថានភាព​ជំងឺ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Acute kidney failure, https://www.mayoclinic.org/diseases-conditions/kidney-failure/symptoms-causes/syc-20369048#:~:text=Acute%20kidney%20failure%20occurs%20when,may%20get%20out%20of%20balance.

What is acute kidney injury, https://www.kidney.org/atoz/content/AcuteKidneyInjury#:~:text=Acute%20kidney%20injury%20(AKI)%2C,of%20fluid%20in%20your%20body.

The effect of gender on acute kidney injury developing in the intensive care unit, https://www.ncbi.nlm.nih.gov/pmc/articles/PMC7307507/

កំណែ​ប្រែបច្ចុប្បន្ន

29/11/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម