backup og meta

ចាស់ៗខ្លះ អាចលេចនោមដោយមិនដឹង​ខ្លួន ហេតុអ្វី?

ម៉េច​បាន​ចាស់ៗ​មួយ​ចំនួន​​ចេះតែ​ជុះ​នោម​ដាក់​ខោ ឬ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន?​ ជំងឺ​ចាស់​វង្វេង​ជា​ជំងឺ​មួយ​ទាក់​ទង​នឹង​ខួរ​ក្បាល។ ជំងឺ​ប្រភេទ​នេះ​ជា​ជំងឺ​វិវត្ត​ទៅ​មុខ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ការ​ចង​ចាំ ការ​វិនិច្ឆ័យ និង​ការ​និយាយ​ស្ដី​ជា​ដើម​។

ចន្លោះ​ពី​៦០​ទៅ​៧០​ភាគ​រយ​នៃ​មនុស្ស​ចាស់​មាន​​ជំងឺ​ចាស់​វង្វេង​ នឹង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ យ៉ាងណា បញ្ហា​នេះ​អាច​ព្យាបាល​បាន ដោយ​គ្រូពេទ្យ​ជំនាញ តាមដាន និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​កត្តា​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​លេច​នោម​នេះ​។​​

​​​១. មូល​ហេតុ​បង្ក​

ថ្វី​បើ​បញ្ហា​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន​របស់​មនុស្ស​វ័យ​ចំណាស់​​ច្រើន​កើន​លើ​អ្នក​មាន​ជំងឺ​ចាស់​វង្វេង តែ​បញ្ហា​លេច​នោម​នេះ​យើង​អាច​ព្យាបាល​បាន​ ដោយ​កំណត់​លើ​មូល​ហេតុ​បង្ក​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ អាច​មាន​ដូច​ជា​៖​

  • រោគឆ្លង​នៅ​ផ្លូវ​ទឹក​នោម​​(UTIs)
  • ទល់លាមក​ដោយ​របប​អាហារ​មិន​ត្រឹម​ត្រូវ ឬ​ខ្វះ​ជាតិទឹក​
  • បញ្ហា​ក្រពេញ​ប្រូស្តាត​លើ​បុរស​
  • បញ្ហា​សុខភាព​ផ្សេងៗ​ទៀត

អត្ថបទពាក់ព័ន្ធ៖

​ដូច​គ្នា​ដែរ នៅ​ពេល​ការ​បញ្ជូន​សារ​រវាង​ខួរក្បាល និង​ប្លោក​នោម ឬ​ពោះវៀន​មិន​ស៊ី​ចង្វាក់​គ្នា ក្នុង​ករណី​ខ្លះ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​នេះ​ដែរ​។​ កត្តា​ទាំង​នោះ​រួ​ម​មាន​៖​

  • មិន​អាច​ទទួល​អារម្មណ៍​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​
  • ចាស់ៗ​ពិបាក​ធ្វើ​ចលនា​
  • ចាស់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​​ពិបាក​និយាយ​ នាំ​ឲ្យ​មិន​អាច​​ប្រាប់​ពេល​ចង់​ទៅ​បន្ទប់​ទឹក
  • ជំងឺ​ចាស់​វង្វេង​ អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ខ្លះ​ភ្លេច​ភ្លាំង​ថា​ត្រូវ​ប្រើ​បន្ទប់​ទឹក​បែប​ណា​
  • ចាស់ៗ​ខ្លះ​ទៀត​អាច​វង្វេង មិន​ដឹង​ថា​បន្ទប់​ទឹក​នៅ​ទី​ណា​​

ចាស់ៗលេចនោម

២. វិធី​ដោះស្រាយ​បញ្ហា​ចាស់ៗ​លេច​នោម​មិន​ដឹង​ខ្លួន​

វិធានការ​មួយ​ចំនួន​អាច​ដាក់​ចេញ​ដើម្បី​បង្ការ​បញ្ហា​នេះ ឬ​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​លេច​នោម​នេះ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ វិធី​មួយ​ដែល​ល្អ​បំផុត​ គឺ​ការ​​ធ្វើ​ឲ្យ​ទៅ​ជា​ទម្លាប់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​​មាន​ជំងឺ​​ចាស់​វង្វេង ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Alzheimer’s Disease And Incontinence

https://www.alzheimers.org.uk/get-support/daily-living/toilet-problems-continence

What is urological health?

 

កំណែ​ប្រែបច្ចុប្បន្ន

25/05/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អាចកើតមហារីក មានបញ្ហាបេះដូង-តម្រងនោម បើផឹកទឹកសុទ្ធដបជ័រដាក់ត្រូវកម្តៅថ្ងៃយូរ

ឈឺសន្លាក់ញឹកញាប់ ឬមានបញ្ហាតម្រងនោម អាចមកពីឡើងជាតិអាស៊ីដអ៊ុយរិកក្នុងឈាម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ទូច សុខា បាន​ធ្វើ​បច្ចុប្បន្នភាព 25/05/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម