ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ជំងឺ​ឧស្សាហ៍​កើត​សម្រាប់​មនុស្ស​ចាស់ – ក្រៅ​ពី​ចំណី​ចំណុក អាហារ​សម្រាប់​ចាស់ៗ ​ សុខភាព​រាងកាយមាំទាំ ល្អ ផ្នែក​សំខាន់​គឺ​យើង​ជា​កូន ជា​ចៅ ដែល​មាន​តួនាទី​មើល​ថែ​ពួក​គាត់ ត្រូវ​ស្វែងយល់​បន្ថែម​ថា​តើ​ជំងឺ​អ្វី​ខ្លះ ដែល​ចាស់ៗ​ឧស្សាហ៍​ជួប​ប្រទះ ឧស្សាហ៍​ឈឺ​ថ្កាត់ ហើយ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច​មុន​រត់រក​ពេទ្យ

ចំណេះដឹងទូទៅ

ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺ​ខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយ​​មិនលុះដូចជា មិនដឹង​ច្រឡំ​ដៃ​ទុក​សោរនៅឯណារកមិនឃើញជាដើម ដោយសារ​​តែខួរក្បាលយើងចុះខ្សោយ។ យើងគួរ​ធ្វើបែបម៉េច​ដើម្បី​បង្កើន​​ការចងចាំឡើងវិញ? របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖ ១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និង​អាហារ​កែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាច​ធ្វើឱ្យខួរក្បាល​យើង​រលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។ ២. ញុំាខ្លាញ់ល្អ យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយ​ឱ្យ​ជាលិកាខួរក្បាលដុះ​លូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។ ៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរ​ការ​បំប្លែងអាហារទៅជាថាមពល)។ ប្រសិន​​បើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាច​​ច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និង​​បាក់​ទឹក​ចិត្ត។ ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាល​ឱ្យយើងមានបញ្ហាក្នុងការចង​ចាំ​ដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការ​ផ្តោត​អារម្មណ៍។ ៤. កាត់បន្ថយស្ត្រេស ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើង​អាច​កាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬ​សម្រាក​លំហែ​ជាដើម។ ៥. គេងឱ្យបានគ្រប់គ្រាន់ តាមការ​សិក្សាបាន​បង្ហាញ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ