ការខូចថ្លើមអាចនឹងកើតណាស់ ព្រោះថ្លើមជាសរីរាង្គក្នុងរាងកាយដែលមានមុខងារសំខាន់បំផុត ហើយអ្វីគ្រប់យ៉ាងដែលយើងបរិភោគត្រូវបានដំណើរការដោយថ្លើម មុនពេលត្រូវបានបំប្លែង និងធ្វើដំណើរចែកចាយនៃសារធាតុចិញ្ចឹម។ ដូចនេះហើយវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតម្រង់ដំណើរការសរីរ:ធម្មតា រួមទាំងមុខងាររំលាយអាហារ ព្រមទាំងបន្សាបជាតិពុលនៅក្នុងឈាម។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា មនុស្សយើងមួយចំនួនមានទម្លាប់អាក្រក់ខ្លះៗប្រចាំថ្ងៃដែលអាចធ្វើឲ្យខូចថ្លើមដោយមិនដឹងថា ការខូចខាតជារៀងរាល់ថ្ងៃ គឺបន្តិចម្ដងៗ និងដំបូងៗគ្មានរោគសញ្ញាអ្វីជាក់ស្ដែង។
– ផឹកស្រា
– ជក់បារី
– ប្រើប្រាស់ថ្នាំបូរាណ ឬថ្នាំពេទ្យមួយចំនួនគ្មានវេជ្ជបញ្ជា
– លើសទម្ងន់ ឬធាត់ពេក ញ៉ាំអាហារលើសកាឡូរី និងសម្បូរជាតិខ្លាញ់ អំបិល
ដូច្នេះហើយដើម្បីចៀសវាងថ្លើមខូច យើងទាំងអស់គ្នាត្រូវធ្វើដូចខាងក្រោមនេះវិញ ទើបការពារថ្លើមមិនឲ្យខូច ព្រមទាំងជីវិតមានសុខភាពល្អឡើងវិញ៖
[embed-health-tool-heart-rate]
– មិនញ៉ាំគ្រឿងកំប៉ុង ឬអាហារដែលរក្សាទុកយូរ សាច់ប្រឡាក់យូរ គ្រឿងបន្ថែមរសជាតិ ឬបន្ថែមពណ៌ ក្លិន
– ចៀសវាងញ៉ាំផ្អែមពេក និងប្រៃពេក
– ត្រូវបរិភោគប្រភេទអាហារជាបន្លែ ផ្លែឈើ ត្រី ធម្មជាតិស្រស់ៗ និងចៀសវាងទម្លាប់អាក្រក់ទាំង ៥ ខាងលើឲ្យបានជាពិសេសចំណុចទី១ និងទី២ ចំពោះបុរស។
អត្ថបទគួរអាន៖
- មូលហេតុលម្អិតម៉េចបានដល់ថ្នាក់ក្រិនថ្លើម ព្យាបាលលែងជា
- មានបញ្ហាថ្លើម គួរញ៉ាំអាហារតាមនេះ បើមិនចង់ឲ្យថ្លើមកាន់តែខូច
- រួមភេទមិនប្រយ័ត្ន តិចឆ្លងរលាកថ្លើម
- ចង់ឲ្យថ្លើមសុខភាពល្អ គួរដឹងអាហារត្រូវញ៉ាំនិងចៀសវាងទាំងនេះ
- ជំងឺរលាកថ្លើមមិនមែនមានត្រឹមA B C ទេ នៅមានជំងឺរលាកថ្លើម ២ ប្រភេទទៀត
- សញ្ញាព្រមានទាំង៦ បញ្ជាក់ថាថ្លើមពោរពេញដោយជាតិពុល
ចំណុចសំខាន់
- ប្រើប្រាស់ថ្នាំបូរាណ ឬថ្នាំពេទ្យមួយចំនួនគ្មានវេជ្ជបញ្ជា
- គេងមិនបានគ្រប់គ្រាន់
- លើសទម្ងន់ ឬធាត់ពេក
- ញ៉ាំអាហារលើសកាឡូរី និងសម្បូរជាតិខ្លាញ់ អំបិល