backup og meta

បើថ្លើម​ខូច នេះជា​ផលវិបាកដែលយើងអាចជួបប្រទះ

បើថ្លើម​ខូច នេះជា​ផលវិបាកដែលយើងអាចជួបប្រទះ

សុខភាព​ថ្លើម​ល្អ ​រាង​កាយ​យើង​ទាំង​មូល​ក៏​មាន​សុខ​ភាព​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​ ព្រោះ​ថា​ថ្លើម​បាន​បំពេញ​មុខ​ងារ​ជា​ច្រើន​​សម្រាប់​សុខ​ភាព​រាង​កាយ​ទាំង​មូល​។ ថ្លើម​ជា​សរីរាង្គ​ធំ​ទីពីរ​របស់​រាង​កាយ​ បន្ទាប់​ពី​ស្បែក។ ថ្លើម​​មាន​ទីតាំង​នៅ​​លើ​ថង់ប្រមាត់ ក្បែរ​លំពែង និង​ពោះ​វៀន​។

១. បើ​ថ្លើម​ខូច ឬ​គ្មាន​ថ្លើម​នឹង​មាន​អ្វី​កើត​ឡើង​លើ​រាង​កាយ?

ថ្លើម​គឺ​ជា​សរីរាង្គ​សំ​ខាន់​បំផុត​មួយ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​យើង​។ នៅ​ពេល​យើង​ខូច​ថ្លើម ឬ​គ្មាន​ថ្លើម រាង​កាយ​យើង​អាច​នឹង​៖

  • យន្តការ​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​រាង​កាយ​នឹង​ត្រូវ​ប៉ះពាល់​។ ពេល​ឈាម​មិន​កក​ យើង​នឹង​មិន​អាច​គ្រប់​គ្រង​ការ​ហូរ​ឈាម​ពេល​មាន​របួស​បានទេ​។
  • បាត់​បង់​តម្រង​ចម្រោះ​ជាតិ​ពុល ធ្វើ​ឲ្យ​សារធាតុ​គីមី និង​សារធាតុ​រាង​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ច្រាល​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។
  • រាង​កាយ​នឹង​ខ្វះ​ខាត​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​រោគ​ឆ្លង​ផ្សេងៗ​ដូច​ជា​បាក់តេរី និង​​ផ្សិត។
  • អាការៈ​ហើម​​ខួរ​ក្បាល​អាច​កើត​មាន​
  • រស់​មិន​បាន​យូរ​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. មុខ​ងារ​សំខាន់​ៗ​របស់​ថ្លើម​

​​ចម្រោះ​ជាតិ​ពុល និង​បញ្ចេញ​អ័រម៉ូន​៖ ថ្លើម​អាច​ហៅ​បាន​ថា​ជា​សរីរាង្គ​ផង ជា​ក្រពេញ​ផង ដោយ​ហេតុ​ថា​ថ្លើម​បាន​ដើរ​តួ​ជា​ក្រពេញ​សម្រាប់​បញ្ចេញ​អ័រម៉ូន និង​បាន​ដើរ​តួ​ជា​សរី​រាង្គ​ចម្រោះ​ជាតិ​ពុល​ពី​រាង​កាយ​។

បន្សុទ្ធ​ឈាម និង​រំលាយអាហារ​៖ ថ្លើម​​អាច​ធ្វើ​ការ​បាន​មិន​តិច​ជាង​៥០០​មុខ​ងារ​នៅ​ក្នុង​រាង​កាយ​នោះ​ទេ​។ ថ្លើម​ជួយ​ចម្រោះ និង​បន្សុទ្ធ​ឈាម បំបែក​កោសិកា​ឈាម​ចាស់ៗ ផលិត​ប្រូតេអ៊ីន​សម្រាប់​កំណក​ឈាម និង​ការ​ងារ​សំខាន់​ៗ​ជា​ច្រើន​ទៀត​។ ថ្លើម​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​ផង​ដែរ ដោយ​បាន​បញ្ចេញ​សារធាតុ​ចាំ​បាច់​សម្រាប់​បំបែក​ខ្លាញ់​។ ក្រៅពី​នេះ​ថ្លើម​ក៏​ ​ផ្ទុក​ជាតិ​គ្លុយកូស ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​ឃ្លាំង​ស្តុក​ ជាតិ​ដែក ​វីតាមីន A វីតាមីន​E និងK។

បំបែក​ជាតិ​ពុល​៖ ជាតិ​អាល់​កុល និង​ថ្នាំ​មួយ​ចំនួន​ដែល​យើង​បាន​ផឹក ឬ​ប្រើ​ប្រាស់ នឹង​ត្រូវ​ចម្រោះ និង​បញ្ចេញ​ពី​រាងកាយ​ដោយ​ថ្លើម​។

ផលិត​ឈាម៖ កោសិកា​ឈាម​ក្រហម​ផលិត​ឡើង​ដោយ​ថ្លើម ហើយ​ឈាម​ទាំងនេះ​នឹង​រត់​ទៅ​កាន់​រាង​កាយ​ទាំង​មូល​។ បើ​គ្មាន​ថ្លើម​ យើង​នឹង​គ្មាន​ឈាម​នៅ​ក្នុង​រាង​កាយ បើ​គ្មាន​ឈាម ក៏​គ្មាន​ជីវិត​។

អត្ថបទគួរអាន៖

៣. តិចនិក​ការពារ​ថ្លើម​ឲ្យ​មាន​សុខ​ភាព​ល្អ​

បែប​បទ​រស់​នៅ​ល្អ៖ បែប​បទ​រស់​នៅ​ល្អ​សំដៅ​ដល់​ការ​ហូប​ចុក​បាន​ត្រឹម​ត្រូវ អាហារ​មាន​សុខ​ភាព​ល្អ និង​ការ​ហាត់​ប្រាណ​បាន​ជាប់​ជា​ប្រចាំ។ ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​សុខ​ភាព​មាន​ដូចជា​បន្លែ ផ្លែ​ឈើ​ ញ៉ាំទឹក​បាន​គ្រប់​គ្រាប់ និង​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​ថ្លើម​។

កុំ​ជក់​បារី ឬ​ឈប់​ជក់​បារី​៖ ការ​ជក់​បារី​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សួត និង​សុខភាព​ទូ​ទៅ​ផ្សេង​ទៀត។ ផ្សែង​បារី ​និង​បរិស្ថាន​មាន​ជាតិ​ពុក​ អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ដែរ​។

ចៀសវាង ឬ​កាត់​បន្ថយ​ផឹក​គ្រឿងស្រវឹង​៖ ជាតិ​អាល់​កុល​ត្រូវ​គេ​ដឹង​ថា​ធ្វើ​ឲ្យ​ថ្លើម​មាន​សម្លាក​។ ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ផឹក​គ្រឿងស្រវឹង​អាច​ជួយ​​ឲ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ក្រិន​ថ្លើម​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Caring for Your Liver , https://www.thewellproject.org/hiv-information/caring-your-liver

How Much of My Liver Would I Need to Donate to Save Someone’s Life? /  https://health.clevelandclinic.org/how-much-of-my-liver-would-i-need-to-donate-to-save-someones-life/ 

5 Ways to Be Kind to Your Liver https://www.hopkinsmedicine.org/health/wellness-and-prevention/5-ways-to-be-kind-to-your-liver%20/

កំណែ​ប្រែបច្ចុប្បន្ន

18/08/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ះពាល់ ឬស្រូបសារធាតុ TNT ធ្វើឲ្យមានបញ្ហា​ស្បែក ថ្លើម គ្រាប់ឈាម

គ្រឿងស្រវឹងប៉ះពាល់ថ្លើមបែបណា? ញ៉ាំកម្រិតណាសុវត្ថិភាព?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម