ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយមិនថាដោយ យន្ដហោះ រថយន្ដ ឬម៉ូតូក្ដីក៏អាចប្រឈមនឹងបញ្ហាទល់លាមក ឬពិបាកបន្ទោបង់។ ករណីនេះកើតឡើងច្រើន ពិសេសអ្នកមានបញ្ហាខ្សោយប្រព័ន្ធរំលាយអាហារតែម្ដង។ ហេតុអ្វីបានជាធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើឲ្យទល់លាមក? តើមានវិធីសាស្ដ្រការពារដែរឬទេ?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុបណ្ដាលឲ្យទល់លាមក
ទម្លាប់មួយចំនួនរបស់អ្នកធ្វើដំណើរផ្លូវឆ្ងាយមិនសូវចាប់អារម្មណ៍នោះទេ តាមពិតកត្តាទាំងនោះអាចធ្វើឲ្យមានបញ្ហាទល់លាមកបាន ក្រោយពេលធ្វើដំណើរ៖
- ការគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារ
- ការមិនសូវញ៉ាំទឹក(ខ្លាចចូលបន្ទប់ទឹកញឹក)
- ការផ្លាស់ប្តូរអាហារដែលត្រូវញ៉ាំ
- ការអង្គុយយូរ
- មិនបានធ្វើកម្មភាពរាងកាយ
- ភាពស្មុគស្មាញក្នុងកំលុងធ្វើដំណើរ
- ការពន្យារពេលចូលបន្ទប់ទឹក
- ធ្វើដំណើរឆ្លងកាត់ពេលវេលាយូរ (តាមយន្ដហោះ)
ដំណោះស្រាយ
១.ញ៉ាំរបស់ក្ដៅឧណ្ហៗមុនចេញដំណើរ
មុនចេញដំណើរ ហោចណាស់ក្នុងក្រពះ ត្រូវមានអាហារទ្រាប់ពោះបន្ដិចសិន បើមិនបានអាហារ ក៏បាន កាហ្វេ ឬ តែក្ដៅឧណ្ហៗ មិនដូច្នេះក៏បានទឹកស៊ុបមួយចាន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារធ្វើការ មុនចេញដំណើរ។ ពោលមិនត្រូវទុកពោះទំនេរចោលនោះទេ ទោះឃ្លានក្ដី មិនឃ្លានក្ដីត្រូវតែញ៉ាំ។ គួរបញ្ជាក់ដែរថា កាហ្វេពេលវេលាញ៉ាំល្អបំផុត នៅមុនពេលធ្វើដំណើរយ៉ាងហោច ១០នាទី ដើម្បីសម្រួលស្មារតី និងប្រព័ន្ធរំលាយអាហារដើរស្រួល។ ប៉ុន្ដែក្នុងកំលុងធ្វើដំណើរផ្លូវឆ្ងាយ គួរតែជៀសវាងញ៉ាំការហ្វេក្នុងករណីយើងមិនមែនជាអ្នកបើកបរ ព្រោះកាហ្វេក៏អាចធ្វើឲ្យយើងទល់លាមកបានដែរក្នុងស្ថានភាពដែលរាងកាយយើងមិនសូវសកម្ម។
[embed-health-tool-bmr]
២.គ្រប់គ្រងពេលវេលា និង របបអាហារ
ក្នុងអំឡុងពេលធ្វើដំណើរ តាមឡាន ឬម៉ូតូ ទម្លាប់ឃ្លានរបស់យើងនឹងត្រូវថយចុះ ដែលអាចធ្វើឲ្យភ្លេចពេលវេលានៃការញ៉ាំបាន។ ការពន្យារពេលញ៉ាំអាហារ មួយពេល ឬពីរពេល ក៏ធ្វើឲ្យដំណើរបញ្ចេញអាហារចាស់ក៏ត្រូវពន្យារដូចគ្នា ដូច្នេះអ្នកត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ព្រឹក ថ្ងៃត្រង់ និងល្ងាច។ សម្រាប់អ្នកធ្វើដំណើរដោយយន្ដហោះ ចំណុចនេះត្រូវបានគេរៀបចំជាស្រេច។
បន្ថែមពីលើនេះទៀត អ្នកធ្វើដំណើរផ្លូវឆ្ងាយត្រូវដឹងពីសុខភាពខ្លួនឯង និងទម្លាប់ញ៉ាំអាហារដែលគួរញ៉ាំ ពិសេសសម្រាប់អ្នកធ្វើដំណើរដោយរថយន្ដឈ្នួល។ អាហារដែលគួរញ៉ាំក្នុងដំណាក់កាលនោះ គឺពពួកអាហារដែលមានជាតិសរសៃ ជាតិទឹក អាចជាបន្លែ ផ្លែឈើ ទឹកដោះគោមានជាតិស្ករទាប។
៣.ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
បើស្រេកទឹកហើយត្រូវតែញ៉ាំ មិនអាចទ្រាំអត់នោះទេ។ ចំណុចនេះធ្វើឲ្យអ្នកដំណើរប្រឈមនឹងការទល់លាមកជាខ្លាំង ព្រោះទឹកក៏ជាចំណែកមួយជួយដំណើរការប្រព័ន្ធរំលាយអាហារ។ អ្នកដំណើរភាគច្រើនមិនសូវហ៊ានញ៉ាំទឹកនោះទេ នោះក៏ព្រោះភ័យខ្លាចការចូលបន្ទប់ទឹកញឺក។ ញ៉ាំទឹកឲ្យសមស្របតាមតម្រូវការរាងកាយ ទោះតិចក្ដីច្រើនក្ដីនឹងមិនបង្កការរំខានដល់ការធ្វើដំណើរនោះទេ។
៤. បង្កើតសកម្មភាពរាងកាយ
ធ្វើដំណើរផ្លូវឆ្ងាយ ការអង្គុយក៏យូរណាស់ដែរ។ ដូច្នេះយើងអាចធ្វើសកម្មភាពភាពរាងកាយតាមលទ្ធភាពអាចធ្វើបាន។ បើជិះឡាន ពេលឡានឈប់អាចចុះដើរហាត់ប្រាណបន្ដិច ឬចូលបន្ទប់ទឹកបន្ដិច ពត់ខ្លួន តាមទម្លាប់ដែលអាចធ្វើបាន ឬដើរចូលក្នុងម៉ាតមើលទំនិញ។
៥.ធ្វើអារម្មណ៍ឲ្យសប្បាយៗ
ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយអាចមានអារម្មណ៍តប់ប្រមល់ ធុញថប់នឹងបរិយាកាសជុំវិញ ពិសេសអ្នកធ្វើដំណើរដោយរថយន្ដឈ្នួលតែម្ដង។ ជាក់ស្ដែងណាស់ ការមានអារម្មណ៍ធុញថប់ច្រើន ក៏អាចមានសម្ពាធទៅលើដំណើរការប្រព័ន្ធរំលាយអាហារបាន ការណ៍នេះអាចបណ្ដាលឲ្យមានបញ្ហាទល់លាមកបាន។ ដើម្បីដោះស្រាយបញ្ហានេះ យើងអាចសប្បាយតាមអ្វីដែលយើងអាចធ្វើបាន ដូចជា ស្ដាប់ចម្រៀង ឬញ៉ាំអាហារសម្រន់បន្ដិចបន្ដូចមានគ្រាប់ធញ្ញជាតិជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង