brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វិធីងាយៗការពារបញ្ហាពិបាកបន្ទោបង់ ដោយសារធ្វើដំណើរផ្លូវឆ្ងាយ

ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយមិនថាដោយ យន្ដហោះ រថយន្ដ ឬម៉ូតូក្ដីក៏​អាច​ប្រឈមនឹងបញ្ហាទល់លាមក ឬពិបាកបន្ទោបង់​។ ករណីនេះកើតឡើងច្រើន ពិសេសអ្នកមានបញ្ហាខ្សោយប្រព័ន្ធរំលាយអាហារតែម្ដង។ ហេតុអ្វីបានជាធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើឲ្យទល់លាមក? តើមានវិធីសាស្ដ្រការពារដែរឬទេ?

វិធីងាយៗការពារបញ្ហាពិបាកបន្ទោបង់ ដោយសារធ្វើដំណើរផ្លូវឆ្ងាយ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

មូលហេតុបណ្ដាលឲ្យទល់លាមក

ទម្លាប់មួយចំនួនរបស់អ្នកធ្វើដំណើរផ្លូវ​ឆ្ងាយ​មិនសូវចាប់អារម្មណ៍នោះទេ តាម​ពិត​កត្តាទាំងនោះអាច​ធ្វើឲ្យមានបញ្ហាទល់លាមកបាន​ ក្រោយពេលធ្វើដំណើរ៖

  • ការគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារ
  • ការមិនសូវញ៉ាំទឹក(ខ្លាចចូលបន្ទប់ទឹកញឹក)
  • ការផ្លាស់ប្តូរអាហារដែលត្រូវញ៉ាំ
  • ការអង្គុយយូរ
  • មិនបានធ្វើកម្មភាពរាងកាយ
  • ភាពស្មុគស្មាញក្នុងកំលុងធ្វើដំណើរ
  • ការពន្យារពេលចូលបន្ទប់ទឹក
  • ធ្វើដំណើរឆ្លងកាត់ពេលវេលាយូរ (តាមយន្ដហោះ)

ដំណោះស្រាយ

១.ញ៉ាំរបស់ក្ដៅឧណ្ហៗមុនចេញដំណើរ

មុនចេញដំណើរ ហោចណាស់ក្នុងក្រពះ ត្រូវមានអាហារទ្រាប់ពោះបន្ដិចសិន បើមិនបានអាហារ ក៏បាន កាហ្វេ ឬ តែក្ដៅឧណ្ហៗ មិនដូច្នេះក៏បានទឹកស៊ុបមួយចាន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារធ្វើការ មុនចេញដំណើរ។ ពោលមិនត្រូវទុកពោះទំនេរចោលនោះទេ ទោះឃ្លានក្ដី មិនឃ្លានក្ដីត្រូវតែញ៉ាំ។ គួរបញ្ជាក់ដែរថា កាហ្វេពេលវេលាញ៉ាំល្អបំផុត នៅមុនពេលធ្វើដំណើរយ៉ាងហោច ១០នាទី ដើម្បីសម្រួលស្មារតី និងប្រព័ន្ធរំលាយអាហារដើរស្រួល។ ប៉ុន្ដែ​ក្នុងកំលុងធ្វើដំណើរផ្លូវ​ឆ្ងាយ​ គួរតែជៀសវាងញ៉ាំការហ្វេក្នុងករណីយើងមិនមែនជាអ្នកបើកបរ ព្រោះកាហ្វេក៏អាចធ្វើឲ្យយើង​ទល់លាមកបានដែរក្នុងស្ថានភាពដែលរាងកាយយើងមិនសូវសកម្ម។

២.គ្រប់គ្រងពេលវេលា និង របបអាហារ

ក្នុងអំឡុងពេលធ្វើដំណើរ តាមឡាន ឬម៉ូតូ ទម្លាប់ឃ្លានរបស់យើងនឹងត្រូវថយចុះ ដែលអាចធ្វើឲ្យភ្លេចពេលវេលានៃការញ៉ាំបាន។ ការពន្យារពេលញ៉ាំអាហារ មួយពេល ឬពីរពេល ក៏ធ្វើឲ្យដំណើរបញ្ចេញអាហារចាស់ក៏ត្រូវពន្យារដូចគ្នា ដូច្នេះអ្នកត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ព្រឹក ថ្ងៃត្រង់ និងល្ងាច។ សម្រាប់អ្នកធ្វើដំណើរដោយយន្ដហោះ ចំណុចនេះត្រូវបានគេរៀបចំជា​ស្រេច​។

បន្ថែមពីលើនេះទៀត អ្នកធ្វើដំណើរផ្លូវឆ្ងាយត្រូវដឹងពីសុខភាពខ្លួនឯង និងទម្លាប់ញ៉ាំអាហារដែលគួរញ៉ាំ ពិសេសសម្រាប់អ្នកធ្វើដំណើរដោយរថយន្ដឈ្នួល។ អាហារដែលគួរញ៉ាំក្នុងដំណាក់កាលនោះ គឺពពួកអាហារដែលមានជាតិសរសៃ ជាតិទឹក អាចជាបន្លែ ផ្លែឈើ ទឹកដោះគោមានជាតិស្ករទាប។

ផ្លែឈើ

៣.ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

បើស្រេកទឹកហើយត្រូវតែញ៉ាំ មិនអាចទ្រាំអត់នោះទេ។ ចំណុចនេះធ្វើឲ្យអ្នកដំណើរប្រឈមនឹងការទល់លាមកជាខ្លាំង ព្រោះទឹកក៏ជាចំណែកមួយជួយដំណើរការប្រព័ន្ធរំលាយអាហារ។ អ្នកដំណើរភាគច្រើនមិនសូវហ៊ានញ៉ាំទឹកនោះទេ នោះក៏ព្រោះភ័យខ្លាចការចូលបន្ទប់ទឹកញឺក។ ញ៉ាំទឹកឲ្យសមស្របតាមតម្រូវការរាងកាយ ទោះតិចក្ដីច្រើនក្ដីនឹងមិនបង្កការរំខានដល់ការធ្វើដំណើរនោះទេ។

៤. បង្កើតសកម្មភាពរាងកាយ

ធ្វើដំណើរផ្លូវឆ្ងាយ ការអង្គុយក៏យូរណាស់ដែរ។ ដូច្នេះយើងអាចធ្វើសកម្មភាពភាពរាងកាយតាមលទ្ធភាពអាចធ្វើបាន។ បើជិះឡាន ពេលឡានឈប់អាចចុះដើរហាត់ប្រាណបន្ដិច ឬចូលបន្ទប់ទឹកបន្ដិច ពត់ខ្លួន តាមទម្លាប់ដែលអាចធ្វើបាន ឬដើរចូលក្នុងម៉ាតមើលទំនិញ។

៥.ធ្វើអារម្មណ៍ឲ្យសប្បាយៗ

ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយអាចមានអារម្មណ៍តប់ប្រមល់ ធុញថប់នឹងបរិយាកាសជុំវិញ ពិសេសអ្នកធ្វើដំណើរដោយរថយន្ដឈ្នួលតែម្ដង។ ជាក់ស្ដែងណាស់ ការមានអារម្មណ៍ធុញថប់ច្រើន ក៏អាចមានសម្ពាធទៅលើដំណើរការប្រព័ន្ធរំលាយអាហារបាន ការណ៍នេះអាចបណ្ដាលឲ្យមានបញ្ហាទល់លាមកបាន។ ដើម្បីដោះស្រាយបញ្ហានេះ យើងអាចសប្បាយតាមអ្វីដែលយើងអាចធ្វើបាន ដូចជា ស្ដាប់ចម្រៀង ឬញ៉ាំអាហារសម្រន់​បន្ដិច​បន្ដូច​មានគ្រាប់ធញ្ញជាតិជាដើម។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 11/04/2023