ទប់លាមក អង្គុយយូរ ឬមិនសូវញ៉ាំបន្លែ ផ្លែឈើ ជាមូលហេតុបង្កឲ្យគ្នាយើងប្រឈមនឹងជំងឺឫសដូងបាតទាំងប្រុសទាំងស្រី បើស្រីៗមួយចំនួនវិញច្រើនកើតនៅពេលពពោះ។ ឫសដូងបាត អាចព្យាបាលដោយថ្នាំលាប ញ៉ាំអាហារបំប៉នសម្បូរជាតិកាកសរសៃ ឬវះកាត់ចោលតែម្ដង។ បើយើងសម្រេចព្យាបាលឫសដូងបាតដោយវះកាត់ហើយ វាអាចកើតឡើងបានម្ដងទៀត ឬអត់?
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
គ្នាយើងសាកទាយមើល៍ បើវះកាត់ព្យាបាលឫសដូងបាតរួច អាចកើតវិញបានអត់? ចម្លើយនោះគឺ អាច។ ជាធម្មតា ការព្យាបាលឫសដូងបាតដោយវះកាត់អាចជាជម្រើសព្យាបាលល្អមួយ ប៉ុន្តែការកើតឡើងវិញ ឬមិនកើតនោះ អាស្រ័យទៅលើថា តើយើងអាចផ្លាស់ប្ដូររបៀបរស់នៅដូចជាអាហារ និងទម្លាប់បន្ទោរបង់បានល្អប៉ុនណាដោយចៀសវាងបញ្ហាទល់លាមក ឬប្រឹងជុះ។ ទន្ទឹមនឹងនេះ មនុស្សប្រហែល ៥ នាក់ក្នុងចំណោម ១០០ នាក់កើតជំងឺនេះឡើងវិញក្រោយព្យាបាលឫសដូងបាតដោយវះកាត់។
កុំបារម្ភ! ឫសដូងបាតកើតឡើងវិញក្រោយព្យាបាល អាចគ្រប់គ្រងបាន
ដោយមិនគិតពីវិធីព្យាបាលណាមួយឡើយ អ្នកជំងឺខ្លួនឯងផ្ទាល់ជាអ្នកអាចគ្រប់គ្រងនៃការកើតឡើងវិញនៃជំងឺឫសដូងបាត។ ដើម្បីចៀសវាងជំងឺឫសដូងបាតកើតឡើងវិញក្រោយវះកាត់ មានការណែនាំពីរបបអាហារ និងការផ្លាស់ប្ដូររបៀបរស់នៅ ប៉ុន្តែយើងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនដូចជា៖
១. ការពារទល់លាមកដោយញ៉ាំផ្លែឈើ បន្លែ និងអាហារដែលមានជាតិសរសៃខ្ពស់ផ្សេងទៀត។ អាហារទាំងមាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬប្រើជាថ្នាំបំប៉នជាតិសរសៃជាប្រចាំក៏បាន។
២. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦-៨កែវ/ថ្ងៃ
៣. ហាត់ប្រាណឲ្យបានទៀងទាត់ ឬបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន
៤. ព្យាយាមបន្ទោរបង់ភ្លាមៗបើមានអារម្មណ៍ថាឈឺពោះ កុំទប់
៥. ព្យាយាមកុំប្រឹងខ្លាំងពេលជុះ ឬអង្គុយមួយកន្លែងយូរពេក
ចំណាំ៖ ក្នុងករណីព្យាបាលឫសដូងបាតរួច ហើយកើតឡើងវិញ គឺមានរោគសញ្ញាដូចនៅពេលកើតដំបូងអ៊ីចឹងដែរដូចជា រមាស់ ហើម និងមានដុំពកនៅរន្ធគូទ។
ចំណុចសំខាន់
- ទប់លាមក អង្គុយយូរ ឬមិនសូវញ៉ាំបន្លែ ផ្លែឈើ ជាមូលហេតុបង្កឲ្យប្រឈមនឹងជំងឺឫសដូងបាតទាំងប្រុសទាំងស្រី
- ទោះព្យាបាលឫសដូងបាតដោយវះកាត់រួចក៏ដោយ អាចប្រឈមនឹងការកើតឡើងម្ដងទៀត
- ឫសដូងបាតកើតឡើងវិញ ឫមិនកើត អាស្រ័យលើការគ្រប់គ្រងរបស់អ្នកជំងឺ
- ឫសដូងបាតកើតឡើងវិញក្រោយវះកាត់រួច អាចគ្រប់គ្រងបានផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន ៕
អានបន្ថែម៖
- ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត
- បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ?
-
សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី
- មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស
- មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ?
[embed-health-tool-bmi]