ជំងឺពោះវៀនដុះខ្នែង ជាពាក្យដែលយើងនិយមហៅ តែមិនត្រឹមត្រូវទេ។ ពាក្យបច្ចេកទេសរបស់ជំងឺនេះត្រឹមត្រូវនោះហៅថា ជំងឺរលាកខ្នែងពោះវៀន។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី។
លោកបន្តថា ការបណ្ដោយឲ្យជំងឺរលាកខ្នែងពោះវៀនបន្តកាន់តែយូរនោះ វាអាចប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺបាន។ ដូចនេះ បើសង្កេតឃើញថា ខ្លួនមានអាការៈដូចខាងក្រោមនេះ អាចជាសញ្ញាបញ្ជាក់ថា កំពុងប្រឈមនឹងជំងឺរលាកខ្នែងពោះវៀនហើយ ដែលទាមទារឲ្យមានការពិនិត្យ និងព្យាបាលត្រឹមត្រូវ។
១. ឈឺចុកចាប់ក្នុងពោះខ្លាំងខុសធម្មតា
ជំងឺរលាកខ្នែងពោះវៀន ជាធម្មតាមានអាការៈឈឺចុកចាប់នៅក្នុងពោះខ្លាំង ហើយលាតសន្ធឹងរាលដាលនៅក្រោមពោះផ្នែកខាងស្តាំ។ អាការៈឈឺចុកចាប់នឹងកាន់តែខ្លាំងឡើងៗ រាល់ពេលដែលធ្វើសកម្មភាពដូចជា ដើរ ក្អក បើកបរ ឬឈឺចុកចាប់ខ្លាំងពេញផ្ទៃពោះទាំងមូលតែម្តងជាដើម។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
២. ក្អួតចង្អោរ
យើងអាចមានអារម្មណ៍ចង់ក្អួតចង្អោរ ឬក្អួតតែម្តង ថែមទាំងមិនចង់ញ៉ាំអាហារអ្វីទាំងអស់ ដោយសារតែការរលាកនេះបានធ្វើឲ្យប៉ះពាល់ដល់បំពង់រំលាយអាហារ និងប្រព័ន្ធប្រសាទដែលធ្វើឲ្យយើងមានអាការៈក្អួតចង្អោរបែបនេះ។ តែអាការៈនេះ អាចច្រឡំជាមួយបញ្ហាក្រពះពោះវៀនផ្សេងដែរ ហើយម្យ៉ាងវិញទៀតអ្នកជំងឺរលាកខ្នែងពោះវៀនមួយចំនួន ក៏មិនមានចេញសញ្ញា ឬអាការៈអស់ទាំងនេះដែរ។
៣. ឈឺនោមញឹកញាប់
មានមនុស្សមួយចំនួនមានខ្នែងពោះវៀនជិតអាងត្រគាកសដែលនៅជិតផ្លោកនោមបំផុត ដូច្នេះនៅពេលដែលខ្នែងពោះវៀនរងនូវការរលាក វាក៏ប៉ះពាល់ដល់ផ្លោកនោម ដែលអាចធ្វើឲ្យយើងអារម្មណ៍ចង់តែទៅបន្ទប់ទឹកគ្រប់ពេល ហើយថែមទាំងមានអាការៈឈឺចុកចាប់ពេលនោមម្តងៗទៀតផង។
៤. គ្រុនក្តៅ
អាការៈគ្រុនក្តៅ និងញាក់ ជាសញ្ញាបញ្ជាក់បានថា ផ្នែកណាមួយនៃរាងកាយយើងកំពុងតែរងការរលាកហើយ។ វាក៏ជាសញ្ញាមួយដែលជាតិគីមីក្នុងខ្លួន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកខ្នែងពោះវៀនផងដែរ ធ្វើឲ្យយើងមានអាការៈក្តៅ និងគ្រុនញាក់បែបនេះ។
៥. វង្វេងស្មារតី
ក្រៅពី រោគសញ្ញាខាងលើ ប្រសិនជាយើងស្រាប់តែមានអាការៈវង្វេងវង្វាន់ នោះបានន័យថាជំងឺរលាកខ្នែងពោះវៀនកាន់តែមានសភាពធ្ងន់ធ្ងរឡើងហើយ ដែលវាបានបង្កឲ្យខួរក្បាលខ្វះខាតអុកស៊ីហ្សែន ដើម្បីដំណើរការខួរក្បាល ហើយធ្វើឲ្យអ្នកមានសកម្មភាពខុសប្រក្រតី ថែមទាំងផ្លាស់ប្តូរអត្តចរិតខ្លួនឯង។
[embed-health-tool-bmr]