ទម្លាប់ញ៉ាំអាហារយប់ជ្រៅពេកមិនល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងនោះទេ ដោយថាអាចធ្វើឲ្យយើងហើបពោះ ឬក្រហាយទ្រូងជាដើម។ ជាមួយគ្នានេះដែរទម្លាប់ញ៉ាំអាហារពេលយប់ក៏ធ្វើឲ្យយើងឡើងគីឡូដូចគ្នា។
១. ពេលវេលាស័ក្ដិសមសម្រាប់អាហារពេលយប់
ជាការណែនាំយើងមិនគួរចូលគេងភ្លាមៗក្រោយពីញ៉ាំអាហារពេលល្ងាចរួចនោះទេ។ ការញ៉ាំអាហារពេលល្ងាចគួរតែធ្វើឡើងឲ្យបានពីរទៅបីម៉ោងមុនយើងចូលគេង។ ពេលវេលាដែលល្អបំផុតសម្រាប់អាហារពេលល្ងាចអាចចន្លោះពីម៉ោង៦ទៅ៧និង៣០នាទីយប់។
២. ញ៉ាំអាហារពេលល្ងាចយប់ជ្រៅពេកអាចធ្វើឲ្យហើមពោះ ឬក្រហាយទ្រូង
ពេលយើងញ៉ាំអាហារយប់ជ្រៅពេក វានឹងនាំឲ្យយើងមានបញ្ហាក្រពះពោះវៀន។ បញ្ហានេះ កើតឡើងដោយសារតែអាហារមិនបានរំលាយបានល្អ នាំឲ្យកើតមានអាស៊ីដនៅក្នុងក្រពះ មានហ្គាសនៅក្នុងពោះវៀន និងក្រពះ។
រាងកាយរបស់យើងត្រូវពេលវេលាខ្លះដើម្បីរំលាយអាហារ ពេលយើងនៅអង្គុយ ឬដើរចុះឡើង ជួយឲ្យអាហារដែលយើងញ៉ាំអាចរំលាយបានល្អ តែបើយើងញ៉ាំហើយចូលគេភ្លាមនឹងធ្វើឲ្យយើងពិបាករំលាយអាហារ។ ដូចគ្នាដែរ ការគេងភ្លាមៗក្រោយញ៉ាំអាហារហើយ មានទំនាក់ទំនងនឹងធ្វើឲ្យមានច្រាលអាស៊ីដក្រពះដែរ។
បើសិនជាយើងមានបញ្ហារំលាយអាហារនៅពេលយប់ សូមសាកល្បងញ៉ាំអាហារ មុនចូលគេងឲ្យបានច្រើនម៉ោងបន្តិចដូចបានបញ្ជាក់ខាងលើ។ ការទុលពេលវេលាពីរឬបីម៉ោងបន្ទាប់ពីញ៉ាំអាហារ ទើបចូលគេង អាចធ្វើឲ្យអាហារមានពេលធ្វើចលនាចូលទៅក្នុងក្រពះ និងបន្តចូលទៅក្នុងពោះវៀនតូច។
ដូចគ្នាដែរ ការញ៉ាំអាហារយប់ជ្រៅពេក ក៏អាចធ្វើឲ្យគ្នាយើងឡើងទម្ងន់ផងដែរ ដោយសារតែរាងកាយរបស់យើងធ្វើមេតាប៉ូលិសយឺតនៅពេលយប់។ ដូចនេះ ការដុតកាឡូរីក៏មិនសូវមានប្រសិទ្ធភាពដូចពេលថ្ងៃដែរ ដែលជាហេតុធ្វើឲ្យយើងឡើងទម្ងន់បាន។
[embed-health-tool-bmr]