Alcohol withdrawal syndrome (ជំងឺញៀនស្រា)
និយមន័យជំងឺញៀនជាតិស្រាជាអ្វី? អ្នកជំងឺដែលប្រមឹកមួយចំនួនពេលដែលផ្ដាច់ស្រាតែងតែជួបនឹងបញ្ហាផ្លូវចិត្តក៏ដូចជារាងកាយមួយចំនួន ដែលអាចមានពីកម្រិតស្រាលដល់ធ្ងន់ធ្ងររហូតដល់មិនអាចទ្រាំបាន ដោយអ្នកខ្លះអាចទៅជារវើរវាយនិងប្រកាច់បាត់ស្មារតីទៀតក៏មាន ហើយអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ រោគសញ្ញារោគសញ្ញាទាំងឡាយនៃជំងឺនេះអាចលេចឡើងចន្លោះពេល៦ម៉ោងទៅប៉ុន្មានថ្ងៃក្រោយឈប់ផឹកស្រាដែលអាចមានដូចជា៖ ញ័រដៃជើង ថប់បារម្ភ ចង្អោរ ក្អួត ឈឺក្បាល បេះដូងលោតញាប់ បែកញើស នៅមិនសុខក្នុងខ្លួន វង្វេង ឧស្សាហ៍យល់សប្ដអាក្រក់ លើសសម្ពាធឈាម សញ្ញាទាំងនេះកើតនៅពេលដែលជាតិស្រាថយចុះក្នុងឈាម។ លើសពីនេះទៅទៀតវាអាចឈានដល់ ជំងឺមមើមមាយទៀតក៏មានដែលមានរោគសញ្ញាដូចជា៖ វង្វេងវង្វាន់និយាយស្ដាប់គ្នាមិនបាន លេសឡះខ្លាំង ក្ដៅខ្លួន ប្រកាច់ ស្រមើស្រមៃថាដូចមានភ្លើងឆេះ ឬរមាស់ពេញខ្លួនដោយគ្មានមូលហេតុ ឃើញវត្ថុចម្លែកដែលអាចមើលឃើញតែម្នាក់ឯង ដោយសារសញ្ញាទាំងនេះអាចលេចឡើងផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗដូចនេះគួរស្វែងរកការសង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។ មូលហេតុស្រា ឬជាតិអាល់កុល ត្រូវបានគ្រូពេទ្យបង្ហាញថាមានចលនការបន្ថយអំពើរបស់ប្រព័ន្ធប្រសាទពិសេសគឺខួរក្បាលតែម្ដង។ នៅពេលដែលមានសារធាតុស្រានៅក្នុងមជ្ឈមណ្ឌលប្រសាទយូរៗទៅខួរក្បាលនឹងស៊ាំនឹងសារធាតុនេះ លុះពេលដែលយើងឈប់ផឹកស្រាភ្លាមៗរោគសញ្ញាវានឹងលេចឡើងបង្កជាបញ្ហា។ កត្តាហានិភ័យយើងជួបប្រទះបញ្ហានេះភាគច្រើន គឺនៅលើមនុស្សពេញវ័យ ប៉ុន្តែចូលមកដល់សម័យបច្ចុប្បន្នដែលស្រាត្រូវបានអនុញ្ញាតឲ្យមនុស្សគ្រប់វ័យអាចរកជាវបានតាមចិត្តនេះ យើងឃើញថាកុមារមួយចំនួនតូច និងក្មេងជំទង់ក៏រងគ្រោះដោយសារជំងឺនេះដែរ។ អ្នកទាំងនេះនឹងប្រឈមនឹងការលាងសម្អាតជាតិពុលដែលមាននៅក្នុងខ្លួននៅមន្ទីរពេទ្យ។ ការផឹកជោគជាំស្រវឹងខួបរាល់ថ្ងៃគឺជាកត្តាមួយដែលបង្ហាញថាកំពុងឈានទៅរកគ្រោះថ្នាក់ដែលសំគាល់បានតាមរយៈ៖ ផឹកលើកដាច់ ៤កែវ ភ្លាមៗចំពោះស្ត្រី ផឹកលើកដាច់ ៥កែវ ឬច្រើនជាងនេះភ្លាមៗចំពោះបុរស យោងតាមអង្គការការពារសុខភាពនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកគេបានកំណត់ថា សម្រាប់ស្ត្រីគឺផឹកលើសពី៨កែវក្នុង១សប្ដាហ៍ ហើយបុរសវិញគឺផឹកលើសពី១៥កែវ ដែលគេបែងចែកប្រភេទគ្រឿងស្រវឹងនិងកំណត់អត្រាក្នុងមួយកែវដូចខាងក្រោមនេះ៖ ១៤៥ មិល្លីលីត្រ នៃស្រា ស ស្រាថ្នាំ ស្រាវីស្គី គោញាក់ ស្រាសបរទេសដូចជា gin, rum ឬ vodka ១៤៤ មិល្លីលីត្រ ស្រាទំពាំងបាយជូ ២៣៥ មិល្លីលីត្រ នៃស្រាបិទពីស្រូវសាឡី ៣៥៥ មិល្លីលីត្រ ស្រាបៀ រោគវិនិច្ឆ័យនិងការព្យាបាលរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសាកសួរពីព័ត៌មានទូទៅ និងធ្វើការពិនិត្យរាងកាយព្រមទាំងស្វែងរកសញ្ញាដូចជា៖ ញ័រដៃជើង បេះដូងលោតញាប់ សញ្ញានៃការខ្វះជាតិទឹក និងគ្រុនក្ដៅជាដើម។ បន្ទាប់មកគាត់នឹងស្នើឲ្យធ្វើតេស្តដើម្បីវាស់ជាតិពុលក្នុងខ្លួន។ តាមវិទ្យាស្ថានគ្រប់គ្រងអាការៈដែលកើតពីការញៀនជាតិស្រវឹងបានកំណត់ភាពធ្ងន់ធ្ងររបស់ជំងឺនេះបានដោយគិតលើសញ្ញាទាំង១០ខាងក្រោមនេះ៖ លេសឡះ ថប់បារម្ភ ហឹងត្រចៀក ពិបាកផ្ចង់អារម្មណ៍ធ្វើការ ឈឺក្បាល ក្អួត ឬចង្អោរ បែកញើសភ្លាមៗគ្មានមូលហេតុ សញ្ញារំខានលើស្បែក ញ័រដៃជើង ស្រមៃឃើញវត្ថុប្លែកៗតែម្នាក់ឯង ហើយគ្រូពេទ្យនឹងអាចសួរសំនួរខាងក្រោមផ្សេងទៀតដូចជា៖ តើខ្ញុំជានរណា? ថ្ងៃនេះជាថ្ងៃអ្វី? តើមានអារម្មណ៍ដូចមានកៅស៊ូរឹតក្បាលដែរឬទេ? ឈឺពោះទេ? តើមានអារម្មណ៍ថាដូចមានសត្វវៀរលើស្បែកឬទេ? ការព្យាបាល ការព្យាបាលនៅផ្ទះ៖ ប្រសិនក្នុងករណីអាការៈស្រាលអាចមើលថែបន្តនៅផ្ទះបានមិនចាំបាច់សម្រាកពេទ្យនោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាមានអ្នកតាមដានស្ថានភាពឲ្យបានជាប់លាប់ក្នុងករណីអាការៈធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាម។ ដូចគ្នាដែរ អ្នកជំងឺត្រូវកំណត់ការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។ ប្រសិនបើនៅផ្ទះម្នាក់ឯងមិនមានគ្នាមើលថែទេអាចទៅប្រឹក្សាយោបល់ជាមួយពេទ្យដើម្បីស្វែងរកវិធីដោះស្រាយក្នុងបញ្ហានេះបាន។ ការព្យាបាលនៅមន្ទីរពេទ្យ៖ នៅពេលមានអាការៈធ្ងន់ធ្ងរគឺត្រូវការថែទាំពីគ្រូពេទ្យហើយ។ អ្នកជំងឺអាចនឹងបញ្ចូលសេរ៉ូមតាមសរសៃវ៉ែន និងថ្នាំបន្ថយអាការៈបន្ទាប់បន្សំផ្សេងៗទៀត។ ការព្យាបាលដោយថ្នាំ៖ ដែលនៅពេលនេះយើងត្រូវការប្រើថ្នាំរំងាប់អារម្មណ៍ […]