Obsessive compulsive disorder (OCD) គឺជាជំងឺម្យ៉ាងប៉ះពាល់ទាំងរាងកាយ និងផ្លូវចិត្ដរបស់អ្នកជួបបញ្ហានេះ។ ជំងឺមួយនេះ គេឲ្យនិយមន័យតាមពាក្យរបស់វាថា គឺអ្នកជំងឺព្យាយាមធ្វើរឿងដដែលៗ តែងតែមិនអស់ចិត្ដជាមួយរឿងដែលខ្លួនធ្វើរួច។ សញ្ញាជាក់លាក់ជុំវិញជំងឺមួយនេះ មានភាពទូលំទូលាយពេក ដែលធ្វើឲ្យមនុស្សទូទៅពិបាកយល់ពីវា អាចថាអ្នកជំងឺខ្លួនឯងមិនអាចដឹងថាខ្លួនមានជំងឺ OCD ផង នៅពេលខ្លះ។
១- OCD មិនមែនជាអត្ដចរិតរបស់អ្នកជំងឺនោះទេ
ជំងឺនេះមិនមែនទាក់ទងជាមួយតែរឿងចូលចិត្ដសម្អាត ឬរៀបរបស់របរឲ្យមានសណ្ដាប់ធ្នាប់នោះទេ ហើយក៏មិនមែនជាជំងឺមានសកម្មភាបបែបឃ្យូតៗនោះទេដែរ។ ជំងឺនេះអាចមានលក្ខណៈឈឺចាប់ និងងងឹតសូន្យសម្រាប់អ្នកជំងឺមួយចំនួន។ មនុស្សស្រីដែលមានជំងឺ OCD ភាគច្រើនផ្ដោតអារម្មណ៍លើរឿងចាក់សោរខ្លាំងជាងគេ។ រាល់ថ្ងៃគាត់ត្រូវត្រឡប់មកផ្ទះវិញ ដើម្បីឆែកមើលថា តើគាត់បានចាក់សោរក្នុងផ្ទះគ្រប់កន្លែងអស់ហើយឬនៅ។ អ៊ីចឹងហើយគាត់តែងតែទៅធ្វើការយឺតជាប្រចាំ។ ប្រសិនបើគាត់មិនបានមកពិនិត្យមើលឡើងវិញទេ គាត់នៅមិនសុខ ចាប់ផ្ដើមភ័យខ្លាច រហូតគាត់មិនអាចធ្វើការអ្វីបាន។
អត្ថបទពាក់ព័ន្ធ៖
- កុំលាក់ទុក គ្រូពេទ្យថា សុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចសុខភាពរាងកាយដែរ
- សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន
- ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត
- ក្មេងៗក៏អាចមានបញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់ត្រូវចេះសំគាល់មើលចំណុចទាំងនេះ
- មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?
២- អ្នកកើត OCD មិនមែនជាមនុស្សឡប់សតិនោះទេ
OCD ជាជំងឺថប់បារម្ភ វាមិនមែនជាជំងឺសរសៃប្រសាទទេ។ មនុស្សកើត OCD មិនបានផ្ដាច់ទំនាក់ទំនងជាមួយសង្គមពិតខាងក្រៅទេ។ ពួកគាត់គ្រាន់តែភ័យខ្លាចខ្លាំង និងខ្លាចមានអ្វីកើតឡើងមិនល្អលើខ្លួន ដែលធ្វើឲ្យអ្នកផ្សេងគិតថា គាត់ឆ្កួត ឬមានសតិមិនប្រក្រតី។ អ្នកមានជំងឺនេះក៏ដឹងដែរថា ភាពភ័យខ្លាចដែលគាត់មាន គឺមិនសមហេតុផល តែគាត់មិនអាចបញ្ឈប់វាបានទេ។
៣- OCD មិនមែនជាជំងឺដូចពពួកបាក់តេរីនោះទេ
OCD លេចចេញក្នុងទម្រង់ខុសគ្នាជាច្រើន។ មនុស្សមួយចំនួនខ្លាចពពួកបាក់តេរី និងសារធាតុរាវក្នុងខ្លួន ហើយមានអ្នកខ្លះទៀតគិតដល់រឿងធ្វើបាបខ្លួនឯងច្រើន តែក៏មានអ្នកខ្លះក៏រស់នៅបានល្អ មិនសូវខ្វល់ខ្វាយអ្វី ហើយក៏មានខ្លះទៀតជឿលើជំនឿផ្ដេសផ្ដាស់អ៊ីចឹងដែរ។
៤- OCD អាចកើតលើមនុស្សគ្រប់វ័យ
មិនថាក្មេង មិនថាមនុស្សធំទេ សុទ្ធតែអាចកើត OCD បានទាំងអស់។ មានអ្នកខ្លះជួបញ្ហានេះនៅមុនពេលពេញវ័យ ឬពេលទើបពេញជំទង់ដំបូង។ មនុស្សស្រីខ្លះចាប់ផ្ដើមកើត OCD ពេលមានផ្ទៃពោះ ឯអ្នកខ្លះកើតក្រោយពេលសម្រាលកូនរួច។ ក្មេងៗក៏អាចកើត OCD បានដែរ តែគេមិនបានចាប់អារម្មណ៍ ហើយទៅគិតរឿងផ្លូវងងឹតអីទៅវិញ ឬទុកគ្នាចោលដោយគិតថា វាមិនមែនជាបញ្ហាអីធ្ងន់ធ្ងរ។ ដូចនេះកុំឆាប់វាយតម្លៃលើជំងឺនេះខ្លាំងពេក។
៥- កុំប្រាប់ឲ្យអ្នកកើត OCD ឈប់ខ្វល់ពីវា
OCD ជាប្រភេទជំងឺផ្លូវចិត្ដ។ ទោះបីជាមានការព្យាបាលយកចិត្ដទុកដាក់ខ្លាំងយ៉ាងណាក្ដី ក៏ជំងឺនេះនៅតែពិបាកក្នុងការគ្រប់គ្រងដែរ។ ដូចនេះកុំទៅប្រាប់អ្នកកើត OCD ឲ្យឈប់់គិតពីបញ្ហាជំងឺនេះ ហើយបំភ្លេចវាចោលអី គឺមិនមែនជាអ្វីដែលអ្នកជំងឺអាចគ្រប់គ្រងបានទេ។