គ្នាយើងតែងតែខឹងមួម៉ៅ នៅពេលដែលការរំពឹងទុកមិនដូចចិត្ត ឬប្រឈមនឹងការប្រមាថ លេងសើច គំរាមកំហែង ឬការមិនយកចិត្តទុកដាក់ពីអ្នកដទៃជាដើម។ ជួនកាល យើងខ្លួនឯង គឺជាមូលហេតុនៃកំហឹងតែម្ដង ដោយធ្វើឲ្យយើងមានអារម្មណ៍មិនល្អពេញមួយថ្ងៃក៏មាន។ ប៉ុន្តែ តាមពិតទៅ កំហឹង ជាអារម្មណ៍បែបធម្មជាតិ ហើយក៏មិនមានអ្វីដែលល្អគ្រប់ដប់ ឬសមតាមបំណងយើងរហូតដែរ។ យ៉ាងណាមិញ តើយើងអាចគ្រប់គ្រង ឬរំងាប់កំហឹងទាំងនេះ ដោយមិនបង្កការឈឺចាប់ដល់អ្នកដទៃ ឬខ្លួនឯងបានដោយវិធីណាខ្លះ?
ពិតណាស់ ការធ្វើចលនារាងកាយ អាចជួយបង្កើនថាមពលផ្លូវចិត្តរបស់យើងបាន ហេតុនេះហើយ គ្នាយើងគួរដើរលំហែកាយ ឬធ្វើលំហាត់ប្រាណដើម្បីជួយឲ្យមានអារម្មណ៍ប្រសើរឡើង ដូចជាការហាត់យូហ្គា រាំ ឬដកដង្ហើមឲ្យវែងៗ ដើម្បីរំសាយកំហឹងរបស់យើង។
មួយវិញទៀត យើងក៏អាចយកឈ្នះកំហឹង ដោយការសរសេរគំនិត ឬអារម្មណ៍នៅលើក្រដាសសៀវភៅបានផងដែរ។ ចំណុចនេះ អាចជួយកាត់បន្ថយកំហឹង និងជួយកែប្រែថាមពលអវិជ្ជមានទៅជាវិជ្ជមានវិញ។
៣. ចំណាយពេលនៅតែម្នាក់ឯង
ការចំណាយពេលនៅតែម្នាក់ឯង នៅពេលដែលខឹងមួម៉ៅ អាចជួយឲ្យយើងគិតសាជាថ្មីលើស្ថានភាព ឬស្ថានការណ៍ដែលកើតឡើង ដោយជួយឲ្យយើងដោះស្រាយកំហឹង ឬស្រ្តេសប្រកបដោយប្រសិទ្ធភាព។