ជំងឺផ្លូវចិត្ត Bestiality ឬ Zoophilia សំដៅលើមនុស្សដែលកើតរោគចិត្ត ចូលចិត្តរួមភេទជាមួយសត្វ ជាងមនុស្ស។ “Hello គ្រូពេទ្យ’ នឹងបកស្រាយជំងឺនេះជាអ្វីឲ្យប្រាកដ មូលហេតុបង្ក រោគសញ្ញា ផលប៉ះពាល់ និងវិធីព្យាបាលយ៉ាងម៉េចខ្លះ។
១- អ្វីជាជំងឺចង់រួមភេទជាមួយសត្វ?
ជំងឺចង់រួមភេទជាមួយសត្វ ជាភាសាបច្ចេកទេស Bestiality Sexual Disorder ឬហៅម្យ៉ាងទៀតថា ហ្សូហ្វីលី (Zoophilia) សំដៅលើអារម្មណ៍មនុស្សម្នាក់ មានចំណង់ចង់រួមភេទជាមួយសត្វ ជាងមនុស្ស។ ពាក្យទាំងពីរនេះ ភាគច្រើន អាចប្រើជំនួសគ្នាបាន។
ប៉ុន្តែ អ្នកស្រាវជ្រាវមួយចំនួនឲ្យនិយមន័យពាក្យ ហ្សូហ្វីលី (Zoophilia) ថា ជាការចាប់អារម្មណ៍ពិសេសទៅលើសត្វ ឯការរួមភេទជាមួយសត្វ (Bestiality) គឺជាសកម្មភាពរួមភេទ។ យ៉ាងណា ពាក្យបច្ចេកទេសសម្គាល់ជំងឺនេះ គេរាប់បញ្ចូលជាបញ្ហាជំងឺផ្លូវចិត្តតែមួយ។
២- មូលហេតុនាំឲ្យមានជំងឺចង់រួមភេទជាមួយសត្វ
មិនទាន់មានភស្តុតាងច្បាស់ថា ហេតុអ្វីមនុស្សវិវត្តទៅជាស្រលាញ់សត្វ និងចង់រួមភេទជាមួយសត្វនៅឡើយទេ។ តែមានការសិក្សាខ្លះបង្ហាញពីមូលហេតុមួយចំនួន នាំឲ្យមនុស្សស្រលាញ់សត្វ និងចង់រួមភេទជាមួយសត្វ ដូចជា៖
– បរាជ័យ និងមិនអាចរក្សាចំណងស្នេហារវាងមនុស្ស និងមនុស្សបាន។
– ចងចាំពីហេតុការណ៍ធ្លាប់ត្រូវបានរំលោភបំពានផ្លូវភេទពីក្មេងមក
– មានប្រវត្តិពីសកម្មភាពរួមភេទមិនល្អពីមុន ជាហេតុធ្វើឲ្យមានបញ្ហានេះ នាំឲ្យគិតចង់ជ្រើសរើសវិធីផ្សេងដើម្បីបន្ធូរអារម្មណ៍។
– មានកម្រិតសិក្សាទាប កម្រិតទំនាក់ទំនងសង្គម និងការចូលក្នុងសង្គមខ្សោយ។ ទាំងនេះជាមូលហេតុ ធ្វើឲ្យប្រព្រឹត្តសកម្មភាពខុសគេឯងដូច្នេះ។
– មានគំនិតចង់សាកអ្វីថ្មី និងប្លែកៗ។
ចំនួនមនុស្សមានជំងឺស្រលាញ់សត្វ និងរួមភេទជាមួយសត្វ ស្ថិតក្នុងលក្ខខណ្ឌខុសៗគ្នា ទាំងចំពោះប្រុសៗ និងស្រីៗ ទាំងអ្នកទីក្រុង និងអ្នកជនបទ។ ការសិក្សាជាច្រើននៅអាមេរិក បង្ហាញថា ឱកាសប្រុសវិវត្តទៅជាចង់រួមភេទជាមួយសត្វ គឺខ្ពស់ជាងស្រីៗ អាចមានប្រមាណ ៤,៩% ក្នុងចំណោមមនុស្សប្រុសសរុប ខណៈស្រីៗ មានត្រឹមតែ ១,៩% ប៉ុណ្ណោះ។
មនុស្សស្រលាញ់សត្វ អាចនឹងមានចំណងស្នេហាជាមួយមនុស្សដូចគ្នារយៈពេលយូរអង្វែងដដែល បើទោះជាគេមានដៃគូរួមភេទជាសត្វក្តី។ មានភស្ដុតាងបង្ហាញថា អ្នកស្រលាញ់សត្វ ថែទាំសត្វ កាន់តែមានអារម្មណ៍ផ្សារភ្ជាប់ជាមួយសត្វខ្លាំងជាងមនុស្សធម្មតា។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តសម្រេចកាមខ្លួនឯង ត្រូវដឹងវិធីសាស្ត្រមានសុវត្ថិភាពកុំឲ្យឆ្លងរោគ
- ជំងឺចៃម្យ៉ាង អាចឆ្លងពេលរួមភេទ ធ្វើឲ្យស្បែករមាស់ខ្លាំង
៣- គ្រោះថ្នាក់បង្កដោយការរួមភេទជាមួយសត្វ
រួមភេទជាមួយសត្វ អាចមានគ្រោះថ្នាក់ ព្រោះអាចត្រូវសត្វខាំ ធ្វើឲ្យឈឺចាប់ និងទឹកកាមរបស់សត្វអាចធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីកើតឡើង។ ជំងឺកាមរោគ កើតឡើងដោយសារការរួមភេទរវាងមនុស្ស និងសត្វ ហៅថា ហ្សូណូស (Zoonoses)។ ហ្សូណូស (Zoonoses) អាចឆ្លងពីសកម្មភាពផ្សេងៗ ខណៈសកម្មភាពផ្សេងទៀត ក៏អាចធ្វើឲ្យឆ្លងដូចគ្នា នៅពេលដែលមានទឹកកាមមនុស្ស ទឹកមាត់ និងទឹករម្អិលចេញពីទ្វារមាស ប៉ះពាល់ជាមួយសត្វ។ ជំងឺទាំងនោះ រួមមាន ជំងឺ Toxocariasis (ជំងឺបង្កដោយដង្កូវពោះវៀនរបស់សត្វឆ្កែ និងឆ្មា) ជំងឺ Leptospirosis (ជំងឺម្យ៉ាង បង្កដោយបាក់តេរី Spirochaete) ជំងឺ Brucellosis (ជំងឺបង្កដោយបាក់តេរីឈ្មោះ Brucella) និងជំងឺ Q-fever (ជំងឺបង្កដោយបាក់តេរីឈ្មោះ Coxiella burnetii)។
៤- វិធីព្យាបាលជំងឺចង់រួមភេទជាមួយសត្វ
មនុស្សជាច្រើនមានជំងឺស្រលាញ់ និងចង់រួមភេទជាមួយសត្វ មិនសូវចាប់អារម្មណ៍នឹងស្ថានភាពផ្លូវចិត្តកំពុងកើតមានឡើយ ហើយពួកគេគប្បីស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យចិត្តសាស្ត្រ។
ថ្នាំពេទ្យមួយចំនួន អាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើដើម្បីព្យាបាលជំងឺនេះ។ ថ្នាំទាំងនោះ រួមមាន ពពួកថ្នាំ Antiandrogenics ប្រើដើម្បីបន្ថយចំណង់ផ្លូវភេទ។ ទោះបីជាថ្នាំអាចមានប្រសិទ្ធភាពពី ៨០-៩០ ភាគរយក៏ពិតមែន តែថ្នាំនេះមានផលរំខានច្រើន រួមមាន ឈឺក្បាល ឡើងទម្ងន់ និងរីកដោះ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕