ខ្យល់កខ្វក់អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់គុណភាពជីវិតរបស់យើង មិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពរាងកាយទេ តែថែមទាំងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តបានផងដែរ។ យោងតាមការស្រាវជ្រាវថ្មីៗបានបង្ហាញថាខ្យល់កខ្វក់មានជាតិពុល គឺមានទំនាក់ទំនងនៃការធ្លាក់ចុះនូវផ្លូវអារម្មណ៍របស់កុមារផងដែរ។
១- ការប៉ះពាល់ទៅនឹងនីដ្រូសែនឌីអុកស៊ីតអាចបណ្តាលឲ្យកុមារមានបញ្ហាផ្លូវចិត្ត
ការស្រាវជ្រាវមួយបានចេញផ្សាយជាលើកដំបូងនៅក្នុងទស្សនាវដ្តី BMJ Open ដោយផ្អែកលើការតាមដានលើយុវជនជនជាតិស៊ុយអែតជាង ៥៥០ ០០០ នាក់ (ក្នុងអាយុ ១៨ ឆ្នាំ ឬក្មេងជាងនេះ) ក្នុងរយៈពេលប្រហែល ៣ឆ្នាំកន្លះ ដើម្បីរក្សាទុកនូវកំណត់ត្រាស្តីពីការប៉ះពាល់ទៅនឹងខ្យល់បំពុល។
តាមរយៈការសិក្សា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកុមារដែលបានប៉ះពាល់ឧស្ម័ននីដ្រូសែនឌីអុកស៊ីត (NO2) ដែលជាសមាសធាតុគីមីសំខាន់ក្នុងការបង្កើតឲ្យមានខ្យល់បំពុលអាចមានអត្រាខ្ពស់ក្នុងការធ្វើឲ្យកុមារមានជំងឺផ្លូវចិត្តរយៈពេលយូរ។ លទ្ធផលគ្រប់ការស្រាវជ្រាវទាំងអស់នៅតែស្ថិតក្នុងការពិចារណាដោយថាមានភាពខុសគ្នាទៅនឹងអាយុ ភេទ និងប្រវត្តិគ្រួសារ។
រាល់ការកើនឡើងនៃ NO2 ប្រហែល ១០មីក្រូក្រាម /ម៉ែតគួប នឹងមានកើនឡើងនៃការវិវត្តទៅជាជំងឺផ្លូវចិត្តបាន ៩% ឯលើម៉ូលិគុលដទៃទៀតដែលមានកម្រិតដូចគ្នាអាចមានការកើនឡើងនៃជំងឺផ្លូវចិត្តបានដល់ ៤% ។ កម្រិតខ្យល់បំពុលប្រចាំឆ្នាំមាន ៤០មីក្រូក្រាម / ម៉ែត្រគួប ត្រូវបានគេចាត់ទុកថាជាកម្រិតដែលអាចទទួលយកបានដោយអង្គការសុខភាពពិភពលោក (WHO) ។
ការសិក្សានៅតែមានភាពខ្វះខាតនៅឡើយ ដូច្នេះចាំបាច់ត្រូវបង្កើតព័ត៌មានសំរាប់ការផ្សព្វផ្សាយ និងការស្រាវជ្រាវដែលមានទាក់ទងនឹងខ្យល់កខ្វក់។ ការសិក្សាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបក្នុងការយល់ដឹងពីការបំពុលបរិស្ថានលើសកលលោក។
អត្ថបទពាក់ព័ន្ធ៖
- ទៅលេងប៉េកាំង និងញូវដែលី ត្រឹមមួយសប្ដាហ៍ មកវិញ សួតដឹងតែមានបញ្ហា
- “ខ្យល់ពុល” រួមចំណែកធ្វើឲ្យកើតជំងឺទឹកនោមផ្អែម
- ឈៀងម៉ៃ ជាទីក្រុងមានខ្យល់ពុលខ្លាំងជាងគេលើពិភពលោក
២- ការស្រូបចូលនូវសារធាតុពុលអាចមានបញ្ហាដល់ផ្លូវចិត្ត
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Umea University’s បានផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់ផ្លូវចិត្តកុមារមានការកើនឡើងបណ្តាលមកពីការបំពុលបរិយាកាស ហើយក៏មិនមែនជាការសិក្សាតែមួយដែលបានបង្ហាញពីបញ្ហានេះដែរ។
ការសិក្សារបស់សកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០១៥ បានរកឃើញពីថាការស្រូបនូវម៉ូលិគុលតូចៗ (ដូចជាសារធាតុពុល) អាចបង្កើននូវភាពតានតឹង ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តលើស្ត្រីអាមេរិកជាង ៧១ ០០០ នាក់។ ការសិក្សាមួយទៀតរបស់ប្រទេសអេស្ប៉ាញបានធ្វើការតាមដានលើក្មេងជិត ៣ ពាន់នាក់ក្នុងរយៈពេល ១ ឆ្នាំដែលរស់នៅក្នុងតំបន់ដែលមានខ្យល់បរិសុទ្ធបានបង្ហាញថាមានការយល់ដឹង និងការចងចាំល្អជាងអ្នកដែលនៅតំបន់គ្មានខ្យល់បរិសុទ្ធ។
បន្ទាប់ពីមានការសិក្សា និងភស្តុតាងដទៃទៀតច្រើន គេជឿជាក់យ៉ាងខ្លាំងថាការប៉ះពាល់ខ្យល់បំពុល (រថយន្ត ការជក់បារី ការបង្កើតឧស្ម័ន។ ល។ ) ពេលមានផ្ទៃពោះអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាលរបស់ទារកបាន។ ចំពោះអ្នកជំនាញជាច្រើនបានជឿថាខ្យល់អាកាសដែលកខ្វក់អាចជាកត្តាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទដែលបង្កជាជំងឺដូចជាជំងឺ Alzheimer និងជំងឺ Parkinson ។
អត្ថពទពាក់ព័ន្ធ៖
- ខ្យល់ពុលនៅថៃ ឈានដល់កម្រិតបង្កជំងឺមហារីក
- ផ្សែងពុលនៅភាគខាងជើងប្រទេសថៃ បណ្ដាលឲ្យមនុស្សក្បែរ ១ម៉ឺននាក់មានជំងឺ
- ខ្លាញ់ត្រី ជួយការពារបេះដូងពីខ្យល់ពុល
- សិស្សម៉ាឡេស៊ី ជាង១០០នាក់ ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់ ដោយសារខ្យល់ពុល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕