backup og meta

ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍​ខឹងបានខ្លះ

ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍​ខឹងបានខ្លះ

អារម្មណ៍​ខឹង​ ឬ​មួម៉ៅ នរណា​ក៏​កើត​មាន​ដែរ ហើយ​កើត​ឡើង​នៅ​ពេល​​ដែល​មាន​ទង្វើ​ ឬ​សកម្មភាព​មិន​ល្អ​ណា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ ឬ​ផ្លូវ​ចិត្ត​​របស់​យើង​។ ស្ថានភាព​នោះ​ ពេល​ខ្លះ​គឺ​អាច​បង្ក​ឱ្យ​​មាន​ទំនាស់ ឬ​ពេល​ខ្លះ​រហូត​អំពើ​ហិង្សា​កើត​ឡើង។ តែ​យ៉ាង​ណា​ក្តី យើង​ក៏​នៅ​អាច​គ្រប់​គ្រង​អារម្មណ៍​​នោះ​បាន ខាង​ក្រោម​នេះ​ជា​​គន្លឹះ​ខ្លះ​ក្នុង​ការ​ជួយ​ គ្នា​យើង​​អាច​គ្រប់​គ្រង​អារម្មណ៍​ខឹង ឬ​បន្ថយ​ភាព​មួម៉ៅ​បាន​ខ្លះ។​

១. ទទួល​ស្គាល់​ថា​យើង​មាន​អារម្មណ៍​មិន​ល្អ​

យើង​ខ្លួន​ឯង ជា​អ្នក​​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​បែប​ណា បើមានអារម្មណ៍​មួម៉ៅ កុំ​លាក់​បាំង​នឹង​ខ្លួន​ឯង​អី ប្រាប់​ខ្លួន​អ្នក​ថា ពិត​ជា​ខឹង​នឹង​ទង្វើ​មិន​ល្អ​នោះ​មក​លើខ្លួន​​មែន។ ការ​ទទួល​ស្គាល់​ការ​ពិត​នោះ​នាំ​ឱ្យ​យើង​​អាច​រក​ដំណោះ​ស្រាយ​ល្អ​មួយ ហើយ​​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ខឹង​បាន​រសាយដែរ។​

អត្ថបទគួរអាន៖ 

២. រំសាយ​អារម្មណ៍​ខឹង​

យើង​អាច​សាកល្បង​រំសាយកំហឹង​តាមរយៈ​ការ​រត់​ហាត់​ប្រាណ វាយ​បាវ​សាក់ រាំ លោត ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​មាន​ប្រយោជន៍​ដូច​ជា​ធ្វើ​ការងារ​ផ្ទះ​​ជា​ដើម។ ត្រូវ​ប្រាកដ​ថា​ យើង​មិន​ប្រើ​អំពើ​ហិង្សា​ឱ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬ​បោក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ ដើម្បី​បន្ថយ​កំហឹង នោះឡើយ។ គ្នា​យើង​​អាច​ទៅ​កន្លែង​ស្ងាត់ រួច​ស្រែក​ឱ្យ​ខ្លាំង​អស់​ពី​ចិត្ត នឹង​ជួយ​​ឱ្យ​អារម្មណ៍​យើង​រសាយ​ស្បើយ​ពី​ភាព​តាន​តឹង​ផង​ដែរ។

រាំហាត់ប្រាណ

៣. សរសេរ​រៀប​រាប់​អារម្មណ៍​ខឹង​នៅ​លើ​ក្រដាស

បើ​​គ្នា​យើង​មាន​កំហឹង​ ហើយ​មិន​អាច​ចែក​រំលែក​រឿង​នោះ​ប្រាប់​អ្នក​ដទៃ​បាន យើង​ក៏​អាច​សរសេរ​ពី​អារម្មណ៍​នោះ​​លើ​ក្រដាស​ ឬ​សៀវ​ភៅ​មួយ​ក្បាល។ ធ្វើ​របៀប​នេះ យើង​អាច​គ្រប់​គ្រង​អារម្មណ៍​​ខឹង​បាន ដោយ​យើង​​នឹង​យល់​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​យើង​កើត​ទុក្ខ និង​អាច​លេច​ចេញ​នូវ​គំនិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​នោះ​បែប​ណា​​​ផង​ដែរ។​

៤. ចែក​រំលែក​រឿង​នោះ​ទៅ​ដល់​មនុស្ស​ដែល​យើង​ជឿ​ទុក​ចិត្ត​

មិត្ត​រួម​ការងារ សាច់​ញាតិ មិត្តភក្តិ​​ជិត​ស្និទ្ធ​ អាច​ជួយ​រំលែក​ ឬ​សម្រាល​ទុក្ខ​សោក​នៃ​អារម្មណ៍​ខឹង​​របស់​យើង​បាន​ខ្លះ​ដែរ។ ជា​ការ​ល្អ យើង​អាច​និយាយ​ប្រាប់ ឪពុក​ម្តាយ បង​ប្អូន ឬ​មនុស្ស​ដែល​យើង​ជឿ​ជាក់។

៥. លំហែ​អារម្មណ៍

ពេល​មាន​អារម្មណ៍​ខឹង​ខ្លាំង យើង​អាច​សម្រួល​ចិត្ត​ ដក​ដង្ហើម​ឱ្យ​វែង​ៗ និង​ប្រាប់​ខ្លួន​ឯង​ថា​អ្វី​ៗ​នឹង​​ល្អ​ប្រសើរ​ឡើង​វិញ។ គ្នា​យើង​ ក៏​អាច​ជ្រើស​យក​បទ​ចម្រៀង​ស្តាប់​លំហែ​អារម្មណ៍ លេង​ហ្គីតា ទស្សនា​វីដេអូ​អប់​រំ​ ឬ​វីដេអូ​លើក​ទឹក​ចិត្ត ឬ​អ្វី​មួយ​ជា​ការ​កម្សាន្ត ដែល​​​យើង​ចូល​ចិត្ត​៕ ​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://lifehacker.com/how-to-stop-overreacting-to-everything-1680390482

https://lifehacker.com/how-to-control-your-temper-before-you-lose-it-1698897376

កំណែ​ប្រែបច្ចុប្បន្ន

08/07/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!

តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jul 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម