វិធីសាស្រ្តងាយៗទាំង៥ ជួយកម្ចាត់ស្រ្តេស និងការឈឺចាប់លើរាងកាយ
ថ្វីត្បិតតែបច្ចុប្បន្ន ថ្នាំពេទ្យមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក្ដី ប៉ុន្តែជួនកាល យើងអាចកម្ចាត់បញ្ហាមួយចំនួនបានដោយគ្រាន់តែប្រើវិធីសាស្ត្រងាយៗប៉ុណ្ណោះ។ ប្រសិនបើគ្នាយើងប្រឈមនឹងអាការៈឈឺចាប់រាងកាយ ឬស្រ្តេស អាចសាកល្បងវិធីសាស្ត្រទាំង៥ខាងក្រោមនេះ។

១. ប្រើទឹកកកស្អំលើបរិវេណឈឺចាប់
ការប្រើទឹកកក គឺជារូបមន្តបែបបុរាណ និងល្អបំផុតដើម្បីជួយដោះស្រាយការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ។ ទឹកកកអាចជួយព្យាបាលរបួសស្រួចស្រាល់ និងការរលាក ព្រមទាំងការហើមបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ ក្នុងករណីដែលយើងជួបប្រទះបញ្ហាទាំងនេះ គួរសាកប្រើទឹកកកស្អំនៅបរិវេណដែលរងរបួស ឬងូតទឹកកកតែម្ដង។
២. ម៉ាស្សានៅចន្លោះចិញ្ចើមដើម្បីកាត់បន្ថយស្រ្តេស
ការសង្កត់នៅត្រង់បរិវេណនេះ អាចជួយបំបាត់រាល់ការឈឺចាប់ និងស្រ្តេសបណ្ដោះអាសន្នបាន។ អីចឹងហើយ គ្នាយើងអាចធ្វើការសង្កត់ ឬម៉ាស្សានៅត្រង់ចន្លោះចិញ្ចឹម ដើម្បីដោះស្រាយបញ្ហាខាងលើ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. ម៉ាស្សាត្រចៀក
ជាមួយគ្នានេះដែរ ការសង្កត់នៅត្រង់ត្រចៀកក៏អាចជួយកាត់បន្ថយស្រ្តេស និងការថប់បារម្ភពីរាងកាយបានដូចគ្នា។
៤. ញ៉ាំទឹកក្រូចស្រស់
ពិតណាស់ វីតាមីនC ផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ជាពិសេសគឺជួយបំបាត់បញ្ហាស្រ្តេស។ កម្រិតស្រ្តេសខ្ពស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងកង្វះវីតាមីនC ដូច្នេះហើយ យើងអាចបង្កើនវីតាមីនC ដោយការញ៉ាំទឹកក្រូចស្រស់ជាប្រចាំ។

អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៥. ទំពាស្ករកៅស៊ូ
ទន្ទឹមនឹងនេះ ការទំពាស្ករកៅស៊ូមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ដែលរួមមានកាត់បន្ថយស្រ្តេស និងការថប់បារម្ភ។ យោងតាមការសិក្សាបានឲ្យដឹងថា ការទំពាស្ករកៅស៊ូ ជួយបង្កើនភាពរហ័សរហួន ក៏ដូចជាកាត់បន្ថយស្រ្តេសក្នុងពេលតែមួយ។ ដូចនេះហើយ យើងគួរសាកល្បងទំពាស្ករកៅស៊ូ ក្នុងករណីប្រឈមនឹងស្រ្តេស ឬថប់បារម្ភ។
ចំណុចសំខាន់
- ប្រើទឹកកកស្អំនៅបរិវេណដែលឈឺចាប់
- ម៉ាស្សានៅចន្លោះចិញ្ចើម ដើម្បីកាត់បន្ថយស្រ្តេស
- ម៉ាស្សាត្រចៀក
- ញ៉ាំទឹកក្រូចស្រស់
- ទំពាស្ករកៅស៊ូ។