ការរិះគន់ធ្វើឲ្យឈឺចាប់ ឬថ្នក់ចិត្តដូចគ្នា មិនថារឿងផ្ទាល់ខ្លួន ឬការងារ។ អ្នករិះគន់ គេមិនសំចៃមាត់ ហើយពូកែរកកន្លែងរិះគន់គេ។ ភាគច្រើននិយាយយកតែឈ្នះ ការពារខ្លួន ឬលាក់បាំងចំណុចអាក្រក់ខ្លួន។
មិនថាអវិជ្ជមាន ឬរិះគន់ដើម្បីស្ថាបនា សុទ្ធតែអាចធ្វើឲ្យយើងមានអារម្មណ៍ថា ត្រូវគេចាប់កំហុស។ គួរមានយុទ្ធសាស្ត្រទប់ទល់នឹងការរិះគន់៖
១- ធ្វើចិត្តឲ្យត្រជាក់
ប្រាប់ខ្លួនឯងឲ្យនៅឲ្យឆ្ងាយ ទោះជាឮពាក្យបង្អាប់អីក៏ដោយ។ ទប់កំហឹង ការពារខ្លួនកុំតបត ជារឿងល្អដែលអាចបន្សាបការបង្អាប់បាន។ ដឹងថាមិនគួរឈ្លោះជាមួយអ្នកបង្អាប់ ប៉ុន្តែទប់មិនបាន អាចស្តាយពេលក្រោយ។ ពន្យល់ពីភាពសមគួរថាតើ ការបង្អាប់លេង ឬមែនរបស់អ្នកទាំងនោះសម ឬអត់។
ឧទាហរណ៍ Comment ពាក្យអសុរោះ ឬលេងសើចបែបមិនសមជាដើម។ អាចប្រាប់ពីហេតុផល ឬលុប Comment ចោលបាន តែបើនៅក្រៅគួរញញឹម ហើយដើរចេញនិយាយខ្លីថា “អរគុណ” ឬនិយាយតាមពាក្យបង្អាប់ មុនដើរចេញ។
២- ពិចារណាពីប្រភពនិងតម្លៃ
ការរិះគន់មាន ២ ប្រភេទគឺ ដើម្បីស្ថាបនា និងដើម្បីបំផ្លាញ ឬបង្កើតបញ្ហា។ រិះគន់ដើម្បីស្ថាបនា គឺវិជ្ជមានជួយយើងឲ្យប្រសើរជាងមុន ហើយការរិះគន់បែបបំផ្លាញ គឺចង់ឲ្យយើងអាក្រក់ និងវិនាស។ ត្រូវបែងចែកឲ្យច្បាស់ពីភាសាឌឺ ឬការរិះគន់ដែលយើងឮ។
៣- ទទួលស្គាល់កំហុសខ្លួនឯង
ទទួលស្គាល់កំហុសខ្លួនឯង ជាការប្រឈមមុខធំជាងគេ។ ការរិះគន់ដើម្បីស្ថាបនា គួរធ្វើតាម ហើយអាចឲ្យយើងរៀនពីវា ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ។
មិនថាយើងធ្វើល្អប៉ុនណាទេ នៅតែមានអ្នកដែលធ្វើបានល្អជាងយើង ហើយយើងក៏អាចធ្វើឲ្យប្រសើរជាងនឹងទៀតបានដែរ។ បើយើងមិនយល់ពីរឿងនេះទេ ដូចជា បដិសេធឱកាសសម្រាប់ខ្លួនឯងដើម្បីស្វែងយល់ និងបង្កើនការរីកចម្រើន ថែមទាំងបាត់បង់ការគោរពពីអ្នកដទៃទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕