backup og meta

អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

ជំងឺ​ផ្លូវ​ចិត្ត អាច​កើត​ឡើង​គ្រប់​ពេល គ្រប់​វ័យ គ្រប់​ភេទ មិន​រើស​អើង​ពូជ​សាសន៍​ពណ៌​សម្បុរ​ទេ។ ប៉ុន្តែ​បើ​និយាយ​ពី​អំណាច​ផ្លួវ​ចិត្ត​វិញ កាន់​តែ​អស្ចារ្យ មិន​ត្រឹម​អាច​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ទេ ថែម​ទាំង​អាច​ព្យាបាល​ជំងឺ​ផ្សេង​ទៀត។ ហេតុ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ការ​សិក្សា​ពី​អំណាច​ផ្លូវ​ចិត្ត ពាក់​ព័ន្ធ​ការ​ព្យាបាល​ជំងឺ ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ប្រសិទ្ធភាព​ថ្នាំ Placebo និង​អំណាច​ផ្លូវ​ចិត្ត

អ្នក​ស្រាវជ្រាវ​បាន​កំពុង​ខិត​ខំ​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​គិត អាច​ព្យាបាល​រាង​កាយ​ពី​ជំងឺ​បាន។ មាន​ការ​សន្និដ្ឋាន​ថា ព្យាបាល​ដោយ​អំណាច​ផ្លូវ​ចិត្ត (Mind-healing) ពិត​ជា​អាច​ទៅ​រួច​មែន និង​កើត​ឡើង​ជា​ញឹក​ញាប់ ពេល​យើង​មាន​ជំនឿ​មុត​មាំ។

ជាក់​ស្តែង​ Placebo (​គំរូ​ថ្នាំ​បញ្ឆោត​សម្រាប់​ការ​ព្យាបាល​ដោយ​អំណាច​ផ្លូវ​ចិត្ត) គ្មាន​ប្រយោជន៍ និង​ប្រសិទ្ធ​ភាព​អ្វី​ទាំង​អស់​ដល់​រាងកាយ បែរ​ត្រូវ​គេ​ទទួល​ស្គាល់​ ពិត​ជា​មាន​ភាព​អស្ចារ្យ​សម្រាប់​ព្យាបាល​បែប​វេជ្ជសាស្ត្រ​នា​ពេល​បច្ចុប្បន្ន។ អ្នក​ស្រាវ​ជ្រាវ​ជឿថា តាម​រយៈ​អំណាច​ការ​គិត ការ​ប្រើ​ប្រាស់​ថ្នាំ​ពិត​ប្រាកដ​ណា​មួយ ធ្វើ​ឲ្យ​​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្រាល ទោះ​បី​ជា​មិន​ទាន់​ទទួល​ការ​ព្យាបាល​ដោយ​ចលនា​ក៍​ដោយ។ ជំនឿ​នេះ​ជា​គន្លឹះ​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ បង្កើត​កម្ម​វីធី​ព្យាបាល​តាម​រយៈ​ផ្លូវចិត្ត​នេះ​ឡើង ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា ច្បាស់លាស់​គ្រប់​ពេល​នោះ​ដែរ។

រាង​កាយ ជា​ភស្តុតាង​សម្រាប់​បង្ហាញ​ពី​អត្ថប្រយោជន៍ Placebos និងការ​វះកាត់​គ្មាន​ប្រយោជន៍។ វះកាត់ រួម​ទាំង​ការ​ប្រើប្រាស់​ថ្នាំ​ខ្លាំងៗ វា​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​គ្នានឹង​ថ្នាំ Placebo ប៉ុន្តែ។ អំណាច​ផ្លូវចិត្ត ឬ​ជំនឿ​មុត​មាំ អាច​ជា​កម្លាំង​ចលករ​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ។ តាម​ការ​សិក្សា​ជា​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​កត់​ត្រា​ទុក ១/៣ នៃ​អ្នក​ជំងឺ មាន​ភាព​ប្រសើរ​ឡើង ក្រោយ​ព្យាបាល គឺ​ដោយ​សារ​អំណាច​ផ្លូវ​ចិត្ត​ និង​ភាព​ជឿ​ជាក់​នេះ​ឯង។

អត្ថបទពាក់ព័ន្ធ៖

  • ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​
  • តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ

២- វិទ្យាសាស្ត្រ និង​ការ​ព្យាបាល​តាម​ផ្លូវ​ចិត្ត

អ្នក​ឯកទេស​បាន​បង្ហាញ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន ដើម្បី​ពន្យល់​ពី​ពេល​វេលា ក៏​ដូច​ជា​របៀប​ព្យាបាល​តាម​ផ្លូវ​ចិត្ត ដោយ​សន្និដ្ឋាន​ថា អំណាច​ផ្លូវចិត្ត​អាច​ជួយ​ព្យាបាល​ជំងឺ​បន្តិច​ម្តងៗ ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។ អំណាច​ផ្លូវ​ចិត្ត បង្កើត​ឲ្យ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា រវាង​ជំនឿ និង ការ​ពិត ជួយ​ខួរ​ក្បាល ទទួល​យក​អ្វី​យើង​កំពុង​ជឿ​ជាក់​ជា​ការ​ពិត និង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​តាម​ជំនឿ​ទាំង​នោះ។ ប៉ុន្តែ​ជំនឿ អាច​ព្យាបាល​ជំងឺ ក៏​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ដូច​គ្នា។

៣- វិធីសាស្ត្រ​ព្យាបាល​ដោយ​អំណាច​ផ្លូវ​ចិត្ត

បច្ចេកទេស​ព្យាបាល​ផ្លូវ​តាម​ចិត្ត នាំ​យើង​ឲ្យ​សះ​ស្បើយ​ពី​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន។ មាន​បច្ចេកទេស ២ យើង​អាច​ធ្វើ​តាម គឺ​បច្ចេកទេស​បុរាណ និង​សម័យ។ បើ​យើង​ប្រើ​បច្ចេកទេស​ទាំង​ពីរ បាន​ត្រឹម​ត្រូវ និង​ទៀង​ទាត់ យើង​នឹង​ទទួល​បាន​ផល​ល្អ​សម្រាប់​សុខភាព​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

វិធីសាស្ត្រ​សាមញ្ញា រួម​មាន សម្លឹង​មើល​ដោយ​ផ្ចង់​អារម្មណ៍ ការ​សណ្តំ ចុច​ជីពចរ និង​វិធី​ផ្សេងៗ​ទៀត។ បច្ចេកទេស​ព្យាបាល​ដោយ​អំណាច​ផ្លូវចិត្ត អាច​ប្រើ​បញ្ចូល​គ្នា​ជាមួយ​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ និង​ថ្នាំ​ធម្មជាតិ។ មា​នជម្រើស​ជាច្រើន យើង​អាច​ជ្រើស​បាន ដូចជា ព្យាបាល​ដោយ​ថ្នាំ​ធម្មជាតិ ឱសថ​វេជ្ជសាស្ត្រ ព្យាបាល​ដោយ​អាហារ បច្ចេកទេស​ព្យាបាល​ដោយ​អារម្មណ៍ សណ្តំ និង​វះ​កាត់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello​ Health​ Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How the Power of Your Mind Can Influence Your Healing and Recovery. http://articles.mercola.com/sites/articles/archive/2015/03/05/placebo-effect-healing-recovery.aspx. Accessed May 17, 2017.

Mind Healing~Can You Heal Your Body with Your Mind? http://www.holistic-mindbody-healing.com/mind-healing.html. Accessed May 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

07/05/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ May 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម