backup og meta

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

ព្រឹកឡើងៗ ធ្លាប់​មាន​អារម្មណ៍ខ្សោះៗ អត់​កម្លាំង​ អត់​ស្រឡះ​ក្នុង​ខ្លួន ដែរអត់? ការ​ពិត វា​អាច​មក​ពី​នឿយ​ហត់​អស់​កម្លាំង​កាល​ពី​ក្បាល​ល្ងាច ឬ​ក៏​គិត​ច្រើន​ស្ត្រេស​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។

១- ទាញថាមពលចេញពីខ្លួន

ត្រូវសាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឲ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់ ៣០ វិនាទី ជាការស្រេច។ វាអាចបន្ថយភាពតានតឹងប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ឆេវឆាវបានធូរស្បើយ។

២- សម្រាកមួយភ្លែតៗឲ្យបានច្រើនដង

វាអាចផ្តល់ប្រយោជន៍កាន់តែច្រើន និងចៀសផុតពីភាពអស់កម្លាំងល្ហិតល្ហៃ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana (អាមេរិក) អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន មិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្តង ឬពីរដង ក្នុងមួយថ្ងៃ។ ឯការស្រាវជ្រាវរបស់​សាកលវិទ្យាល័យ Princeton (អាមេរិក) រកឃើញថា ការស្ងាបជួយរាងកាយ​សម្រួលខួរក្បាល ដាស់ខួរក្បាលវិលមកសភាពធម្មតាវិញ។

៣- ស្រូបក្លិនធ្វើឲ្យអារម្មណ៍ស្ងប់ស្រួល

ពេលមានអារម្មណ៍អស់កម្លាំង គួរស្រូបយកក្លិនក្រអូបខ្លះៗ អាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឲ្យយើងអារម្មណ៍ល្អ ក្នុងនោះមានក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើយើងមួម៉ៅនឹងអ្វីមួយ អាចយកស្លឹកជីរអង្កាមមកហិត ឬផឹកតែជីរអង្កាមមួយកែវអាចផ្តល់កម្លាំងប្រាជ្ញាភ្លាម។

៤- ធ្វើចលនា

ក្រោកដើរទៅនេះបន្តិច ទៅនោះបន្តិច គ្នាយើងនឹងមានអារម្មណ៍ស្រឡះខ្លួន គ្រាន់តែចំណាយពេលដើរ ២-៣ នាទី អាចជួយយើងបង្កើនថាមពលមិនចំណាយពេលអត់ប្រយោជន៍ច្រើនលើការងារប្រចាំថ្ងៃ។ បើអាចទៅរួច គួរទៅលុបមុខនៅបន្ទប់ទឹក បន្ទាប់មកដើរចេញទៅក្រៅ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធវែងៗ។ ការដើរ ១០ នាទី ល្អសម្រាប់ចរន្តឈាម ជួយឲ្យយើងស្រស់ស្រាយ សម្រេចការងារដោយប្រសិទ្ធភាព។

៥- ធ្វើសមាធិ

ចំណាយពេលហោចណាស់ ៥ នាទី រាល់ព្រឹក ផ្តោតសំខាន់លើការដកដង្ហើម មិនថាការទ្រេតខ្លួន ឬអង្គុយទេ។ ការសមាធិ អាចជួយយើងបន្ធូរបន្ថយសម្ពាធ និងប្រឆាំងភាពអស់កម្លាំង។ ពេលធ្វើសមាធិ អាចយល់ច្បាស់ពីដង្ហើមយើង។ អ្វីៗកន្លងផុតត្រូវរលាយបាត់ កាន់តែធ្វើឲ្យសុខភាពផ្លូវចិត្តល្អជាងមុន នាំឲ្យដំណើរការងាររលូន មិនមានអារម្មណ៍អស់កម្លាំង។

៦- ផឹកទឹកគ្រប់គ្រាន់

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ កត្តារួមធ្វើឲ្យយើងឆាប់ហត់ គឺព្រោះខ្សោះជាតិទឹក។ រាល់ថ្ងៃ បើយើងផឹកទឹកតិច អុកស៊ីហ្សែន​រត់ក្នុងសរសៃឈាមក៏តិចដែរ។ ផឹកទឹកស្អាតឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ឬផឹកទឹករ៉ែមួយកែវ គ្រប់ពេលមានអារម្មណ៍អស់កម្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Ways to Boost Your Energy in 10 Minutes or Less http://www.webmd.com/balance/guide/boost-energy Assessed December 08, 2016

8 ways instantly boost your energy http://sheerluxe.com/2016/09/26/8-ways-instantly-boost-your-energy Assessed December 08, 2016

កំណែ​ប្រែបច្ចុប្បន្ន

22/01/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម