backup og meta

ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

ស្រេ្តសខ្លាំង តានតឹងអារម្មណ៍​ ពិសេស​ក្រោយបំពេញ​ការងារ ឬ​ការ​សិក្សា គ្នា​យើង​នរណា​ម្នាក់​មិន​ធ្លាប់​ឆ្លង​កាត់? គ្រាន់​តែ​ថា យើង​មាន​វិធី​សាស្ត្រ​ដោះ​ស្រាយ​រៀងៗ​ខ្លួន ប៉ុន្តែ​​វិធី​សាស្ត្រ​ដោះ​​ស្រាយ​បញ្ហា​នេះ​ សាមញ្ញ​បំផុត និងមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​អ្នក​​ជំនាញ​អះអាង​ថា គឺ​ការ​រត់ហាត់​ប្រាណ អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។

ក្រុម​អ្នក​ជំនាញ​បាន​​លើក​ឡើងពី​លទ្ធ​ផល​រក​ឃើញ​ដូច​គ្នា នៅ​ពេល​​ជួប​បញ្ហា​តាន​តឹង​​ដែល​តែង​កើត​មាន ប៉ុន្តែ​បើ​រាង​កាយ​បាន​បញ្ចេញ​ចលនា ពិសេស​សកម្មភាព​ដូច​ជា​ការ​រត់ បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល បញ្ចេញ​នូវ​អ័រម៉ូន Endorphin (​ផលិត​ដោយ​ខួរ​ក្បាលសម្រាប់​បំបាត់​​ការ​ឈឺ​ចាប់) ​ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ថប់​ប្រសើរឡើង។

ផ្អែក​តាមលទ្ធផល​សិក្សា របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​​​សហរដ្ឋអាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ស្កេន PET ( Positron Emission Tomography) ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេនមើល​ជំងឺ​មហារីក​ក្នុង​ខ្លួន​មនុស្ស ដោយ​ម៉ាស៊ីន​​នេះ​ប្រើ​​​នូវ​កាំ​រស្មី បង្ហាញ​​រូប​ភាព​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាង​កាយ។ ការ​ប្រើ​បច្ចេកទេស​នេះ ទៅ​លើ​គ្នា​យើង​មាន​អារម្មណ៍​តាន​តឹង  គឺ​បង្ហាញថា មាន​ភាព​​ប្រសើរ​អារម្មណ៍​ឡើង​វិញ​ ដោយ​ការ​រត់ ពោល​គឺអាច​បំបាត់​ភាព​ធុញ​ថប់​យ៉ាង​មាន​ប្រសិទ្ធិភាព បើ​ធៀប​នឹង​សកម្មភាព​កីឡា​ផ្សេង​ៗ​។

បើ​តាម​​វេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​ Lowa សហរដ្ឋអាមេរិក​ “បើ​សិន​យើង ជា​មនុស្ស​មាន​ទម្លាប់​ឧស្សាហ៍​រត់​ នោះ​បេះ​ដូង​​កាន់​តែ​​មាន​សុខភាព​ល្អ ​ពិសេស​ទៅ​ទៀត​នោះ ទាំង​​​​អារម្មណ៍ និង​ការ​គិត​ នឹង​កាន់​តែ​ប្រសើរ​ ក្នុង​រយៈ​ពេល​យូរ​អង្វែង’។

អត្ថបទ​ពាក់ព័ន្ធ៖

ឃើញ​ដូច​នេះ ក្រុម​​អ្នក​ជំនាញ​បាន​លើក​ទឹកចិត្ត​ឲ្យ​គ្នា​យើង​​ឧស្សាហ៍​ជួប​បញ្ហាផ្លូវ​ចិត្ត​​ទាំងនេះ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ពិសេសរក​​ដំណោះ​ស្រាយ​តាម​វិធី​សាមញ្ញ ដូច​ជា​ការ​រត់​នេះ​តែ​ម្តង។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.runnersworld.com/health-injuries/a18807336/running-anxiety-depression/?fbclid=IwAR2iJg9Fv0qIS729-GFD5HEzJ8GogSxIaA_FL69tR4TgD6mCSGFs0aOoD0Q

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម