ខួរក្បាល និងបេះដូងជាសេរីរាង្គពីរផ្សេងគ្នា និងសុទ្ធតែសំខាន់ដូចគ្នា សម្រាប់ទ្រទ្រង់រាងកាយក្នុងការរស់នៅ ។ មិនត្រឹមតែប៉ុណ្ណោះ គឺមានសារៈសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សេរីរាង្គពិសេសពីធម្មជាតិទាំងពីរនេះ មានឥទ្ធិពលសំខាន់ដល់ការសម្រេចចិត្តទូទៅ មិនថាកិច្ចការងារតូចតាច ឬការងារធំៗ។
១. ការធ្វើតាមបេះដូង
សកម្មភាពផ្សេងៗដែលធ្វើតាមបេះដូង គឺរាប់ពីការសម្រេចចិត្តធ្វើតាមអ្វីដែលយើងស្រលាញ់ និងចូលចិត្ត ឧទាហរណ៍ការរៀនភាសាបរទេស ការដើរលេងកម្សាន្តក្រៅប្រទេស ឬការតែងនិពន្ធអត្ថបទសៀវភៅ ការស្ម័គ្រចិត្ត ការរៀនជំនាញដែលខ្លួនឯងស្រលាញ់ជាដើម-ល- ហើយទាំងនេះសុទ្ធសឹងធ្វើឱ្យយើងជួបនូវភាពរីករាយ អនុស្សាវរីយ៍ល្អៗ ព្រមទាំងបានជួបឱកាសល្អៗដែលមិនអាចបំភ្លេចបាន និងកម្រនឹងបានជួប។ តែយ៉ាងណាមិញ ការជ្រើសរើសការសម្រេចចិត្តតាមបេះដូង ភាគច្រើនគឺពុំសូវគិតពីបញ្ហាប្រឈមខាងមុខនោះទេ ដោយពេលខ្លះពុំមានហេតុផលសមទំនង តែជាការពេញចិត្តដោយគ្មានលក្ខខណ្ឌស្មុគស្មាញទៅវិញ។
អត្ថបទពាក់ព័ន្ធ៖
ផ្អែកតាមការសិក្សា មនុស្សដែលសម្រេចចិត្តលើរឿងសំខាន់ៗទៅតាមបេះដូង គឺមានភាពពេញចិត្តទៅនឹងកិច្ចការដែលអ្នកទាំងនោះធ្វើ និងពេញចិត្តនូវអ្វីដែលខ្លួនមាន ដែលនាំឱ្យកើតមានភាពរីករាយច្រើន ទោះពេលខ្លះនឹងជួបបញ្ហាខ្លះក៏ដោយ។ តែពេលខ្លះ ហានិភ័យទាំងនោះ នាំឱ្យពួកគេជួបនូវលទ្ធផលគាប់ប្រសើរដែលមិននឹកស្មានដល់។
២. ការធ្វើតាមខួរក្បាល
ខួរក្បាលជាកន្លែងពោរពេញដោយការត្រិះរិះពិចារណាហេតុផល ថ្លឹងថ្លែងគុណសម្បត្តិ គុណវិបត្តិដូចនេះហើយ រាល់ពេលដែលធ្វើការសម្រេចចិត្តទៅតាមខួរក្បាលតែងជួបហានិភ័យទាប ឬតិចតួចបំផុត។ សម្រេចចិត្តធ្វើតាមខួរក្បាល គឺតែងគិតជាមុន នូវបញ្ហា ឬលទ្ធផលដែលនឹងជួបនាពេលខាងមុខ។ ភាគច្រើនអ្នកដែលសម្រេចចិត្តធ្វើតាមខួរក្បាល ច្រើនជាអ្នក ប្រុងប្រៀបខ្លួន ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិនចង់ប្រឡូកនឹងហានិភ័យ ហើយលទ្ធផលជាក់ស្តែងអ្នកទាំងនោះតែងជួបលទ្ធផលល្អប្រសើរ និងកម្របរាជ័យ។
អត្ថបទពាក់ព័ន្ធ៖
- ភាពខុសគ្នារវាង IQ និង EQ
- ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា
- ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?
តែយ៉ាងណា ការចេះលៃលកប្រើសេរីរាង្គទាំងពីរឱ្យធ្វើការរួមគ្នា ជារឿងល្អបំផុត
ផ្អែកតាមលទ្ធផលស្រាវជ្រាវជាច្រើន ពិសេសតាមលទ្ធផលសិក្សារបស់ក្រុមការងារនៃសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក បានឱ្យដឹងថា ភាពជោគជ័យ ហើយថែមទាំងធ្វើឱ្យចិត្តសប្បាយរីករាយនោះ គឺការរកវិធីប្រើប្រាស់សមត្ថភាពនៃសេរីរាង្គទាំងពីរឱ្យមានសមមាត្រ ឬសមតុល្យនឹងគ្នា ពោលគឺមិនលើសខ្វះគ្នា។
សម្រាប់វិធីនេះ អាចជាបញ្ហាខ្លះសម្រាប់អ្នកព្យាយាមប្រើប្រាស់មុខងារវាទាំងពីរនេះឱ្យបានសមល្មមល្អ។ តែយ៉ាងណា អ្នកស្រាវជ្រាវបានលើកឧទាហរណ៍មួយ ដើម្បីងាយស្រួលយល់គឺ ការព្យាយាមរក ឬធ្វើអ្វី ដែលយើងពេញចិត្តរីករាយនឹងធ្វើ ដោយមានបេះដូងជាអ្នកជំរុញទឹកចិត្ត ហើយទន្ទឹមនឹងនោះក៏មាន ខួរក្បាលជាអ្នកនៅចាំរំលឹកប្រាប់ពីហានិភ័យ ជាស្មារតីដើម្បីត្រៀមដោះស្រាយជានិច្ចនូវបញ្ហាដែលអាចប្រឈម និងមិនឱ្យទោរទន់ទៅតាមសកម្មភាពរបស់បេះដូងខ្លាំងពេក រហូតភ្លេចគិតអំពីហេតុផលល្អ មិនល្អ។ សរុបមក ការចេះប្រើឱ្យបេះដូង និងខួរក្បាលធ្វើការរួមគ្នាបានល្អ នឹងទទួលបានលទ្ធផលគាប់ប្រសើរ ពោលគឺមិនឱ្យឥទ្ធិពលនៃបេះដូង ឬខួរក្បាល មួយណាខ្លាំងពេក ទៅលើការសម្រេចចិត្ត៕
អត្ថបទពាក់ព័ន្ធ៖
- កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
- អ្នកប្រើដៃឆ្វេង ទើសគេទើសឯង តែពូកែរឿងម្យ៉ាង
- មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕