ជំងឺហឺត

ជំងឺ​ហឺត​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺហឺត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺហឺត

ធ្លាប់ត្រូវជំងឺហឺតធ្វើទុក្ខធ្ងន់​ធ្ងរ​​ភ្លាម​ៗអត់? នេះវិធីដោះស្រាយ

ធ្វើ​ទុក្ខ​ម្តង​ៗ​ពិតជា​ពិបាក​ណាស់​មិន​អ៊ី​ចឹង បើ​មិន​កើត​ហឺត​ ម៉េច​ដឹង​ថា​វេទនា​ប៉ុណ្ណា? ហឺត​អាច​បង្ក​ជា​បញ្ហា​ធ្ងន់​ភ្លាមៗ ហើយ​ដើម្បី​ចៀសឆ្ងាយ​ពី​រឿង​អាក្រក់​ទាំង​នេះ ឬ​មិន​ចង់​កើត​ជំងឺ​ហឺត “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ពិសេសៗ​មួយ​ចំនួន​ចង់​ប្រាប់។ ១- ប្រើថ្នាំតាមវេជ្ជបញ្ជា ចង់​ជា ចង់​គ្រាន់​បើ ធ្វើ​តាម​ពេទ្យ​ទៅ មិន​ខុស​ទេ។ ជា​ធម្មតា គ្នា​យើង​មាន​ជំងឺ​មិន​ប្រាកដ​ថា បាន​ប្រើ​ប្រាស់​ថ្នាំ​តាម​គ្រូ​ពេទ្យ​ប្រាប់​ទេ។ នេះ​អាច​មក​ពី​វេជ្ជ​បញ្ជា​មាន​ភាព​ស្មុគ​ស្មាញ​ពេក​ រយៈពេល​ព្យាបាល​កាន់​តែ​យូរ ធ្វើ​ឲ្យ​ការ​ចំ​ណាយ​កាន់​តែ​ច្រើន​ ឬ​ពិបាក​ចាំ​ពេល​វេលា​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។ ទាក់​ទង ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា គឺ​សំ​ខាន់​ណាស់​ដើម្បី​ព្យាបាល​ជំងឺ​ហឺត។ ថ្នាំ​អាច​ជួយ​យើង​ជំងឺ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ និង​ការ​ពារ​មិន​ឲ្យ​ប្រែ​កាន់​តែ​ធ្ងន់ធ្ងរ។ ករណី​ខ្លះ​យើង​អាច​ឈប់​លេប​ថ្នាំ​ដោយ​គិត​ថា​​​បាន​ធូរ​ស្រាល​ជាង​មុន។ យ៉ាងណា​ គ្នាយើង​អាច​នឹង​កើត​ជំងឺ​នេះគ្រប់​ពេល​ ទោះ​​មិន​ធ្លាប់​កើត​ពី​មុន​ក៏​ដោយ។ ២- ហាត់ប្រាណឲ្យទៀងទាត់ ហាត់ប្រាណ​ទៀង​ទាត់ ជួយ​សុខភាព​យើង​បាន​ច្រើន​ណាស់ ទោះ​មាន ឬ​គ្មាន​ជំងឺ​ក្នុង​ខ្លួន​ក៏​ដោយ។ ចំពោះ​គ្នា​យើង​កើត​ហឺត នៅ​តែ​អាច​ហាត់​បាន​ធម្មតា គ្រាន់​តែ​ត្រូវ​រើស​ការ​ហាត់​កុំ​សម​ស្រប។ ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​ពង្រឹង​ដល់​បេះ​ដូង និង​សួត។ ដោយ​សារ​តែ​ជំងឺ​ហឺត​ជា​បញ្ហា​របស់​ផ្លូវ​ដង្ហើម​ ដូច្នេះ​យើង​អាច​កាត់​បន្ថយ​រោគ​សញ្ញា​ និង​គ្រប់គ្រង​ជំងឺ​ហឺត​ដូច​គ្នា។ ពិត​ណាស់​ គ្រូ​ពេទ្យ​​តម្រូវ​ឲ្យ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ជាក់​លាក់​ខ្លះ​ដើម្បី​ជួយ​ដល់​ជំងឺ​ហឺត។ ហេតុ​នេះ ត្រូវ​​​ចាំ​ និង​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ។ ប្រសិន​បើ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ក្នុង​សីតុណ្ហភាព​ត្រជាក់ ត្រូវ​ប្រាកដ​ថា​​​បាន​ពាក់​ម៉ាស​ដើម្បី​រក្សា​កម្ដៅ​ខ្យល់​ដង្ហើម។ ៣- រក្សាទម្ងន់ឲ្យសមស្រប ការ​ឡើង​លើស​ទម្ងន់​ ឬ​ធាត់​ អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ពិបាក និង​កាត់​បន្ថយ​សមត្ថភាព​គ្រប់​គ្រង​ជំងឺ​ថែម​ទៀត។ គ្នា​យើង​មាន​សន្ទស្សន៍​នៃ​ទម្ងន់ BMI ធំ​ជាង​ […]

ស្វែងរក ជំងឺហឺត

ជំងឺហឺត

ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង

មនុស្ស​ភាគ​ច្រើន​យល់​ថា​ពុក​ចង្កា​ជា​កន្លែង​បណ្ដុំ​មេរោគ​រស់​នៅ​ហើយ​ព្រម​ទាំង​គ្មាន​អនាម័យ​ទៀត​ផង​ចំពោះ​បុរស​ៗ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ​វិញ​ពុក​ចង្កា​ជា​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​​ច្រើន​។ ចង់ដឹងថា​មាន​ប្រ​យោជន៍​អ្វីខ្លះ​សូម​មក​អាន​ទាំង​អស់​គ្នា​៖ ពុកចង្កាជួយបន្ថយ​ការ​ប្រឈម​នឹង​មហារីក​ស្បែក ការ​សិក្សា​ថ្មី​បំផុត​នៃ​មហាវិទ្យាល័យ​អូស្ត្រាលី​ទី​ក្រុង​ឃ្វីនស្លេន​ខាង​ត្បូង​បាន​បង្ហាញ​ថា​៩០​ទៅ​៩៥%​អាច​ការពារ​អ្នក​ពី​កាំ​រស្មី​យូវី​នៃ​ព្រះ​អាទិត្យ​ដោយអាស្រ័យ​លើ​ប្រវែង​និង​ទីតាំង​នៃ​ពុកចង្កា។ កាលណា​ស្បែក​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ខ្លាំងយើងកាន់​តែ​មាន​ឱកាស​ក្នុង​ការ​កើត​មហារីក​ស្បែក។ ប៉ុន្តែ​កុំ​បារម្ភ​ព្រោះ​បើ​គ្នាយើងមាន​ពុកចង្កា​ជួយ​ការពារ​នោះ​អត្រា​នៃ​ការ​កើត​មហារីក​ស្បែក​នឹង​ថត​ចុះ។ ទោះយ៉ាងណា​អ្នក​ឯកទេស​ស្បែកនៅតែ​ណែនាំ​បុរស​ៗ​ដែល​មាន​ពុក​ចង្កា​ឲ្យ​នៅ​តែ​បន្ត​ប្រើ​ផលិតផល​ការ​ពារ​កម្ដៅ​ថ្ងៃ​ដដែល​​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ? វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ពុកចង្កាជួយ​អ្នកមាន​ជំងឺ​ហឺត​និង​ប្រតិកម្ម​ស្បែក ប្រសិន​បើ​គ្នាយើងណា​ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​ធូលី​និង​លំអង​ផ្កា​ ឬ​ក៏​យើងមាន​ជំងឺ​ហឺត ពុក​ចង្កា​គឺ​អាច​ការ​ពារ​យើង​ដោយ​មិន​ឲ្យ​ធាតុ​ប្រតិកម្ម​ទាំង​នោះ​ទៅ​ប៉ះ​នឹង​ស្បែកយើងបាន។ ពុក​ចង្កា​ឬ​ពុក​មាត់​ស្រម៉ូម​អាច​ដើរ​តួ​ជា​មុខងារ​ការ​ពារ​ប្រតិកម្ម​មិន​ឲ្យ​ចូល​ទៅ​ច្រមុះ​និង​ប្រព័ន្ធ​ដក​ដង្ហើម​បាន​យ៉ាង​ល្អ។ អ្នក​ឯក​ទេស​បាន​លើក​ឡើង​ថា​ធូលី​និង​លម្អង​ដែល​នៅ​ជាប់​នឹង​ពុក​ចង្កា​អាច​ផ្ដល់​នូវ​ការ​ពង្រឹង​ភាព​ស៊ាំ​យ៉ាង​ល្អ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រតិកម្ម​របស់​បុរស​ៗ ដែល​​ទាំង​នេះ​ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​មាន​ប្រតិកម្ម​។ អត្ថបទគួរអាន៖  ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ពុកចង្កាជួយកាត់​បន្ថយ​ការ​ក​រោគ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា​ពុកចង្កា​គឺ​អាច​ជួយ​ទប់ការបង្ករោគ​បាន​ដូច​ប្រើ​ថ្នាំ​ផ្សះ​អញ្ចឹង។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​កោរ​ស្អាត​ៗ​វិញ​បុរស​ដែល​មាន​ពុកចង្កា​គឺ​មាន​ការ​ប្រឈម​តិច​ទៅ​នឹង​ការ​បង្ក​រោគ។​ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​កោរ​ពុកចង្កាអស់​ៗ​មាន​ការ​ប្រឈម​ច្រើន​ជាង​៣​ដង​ក្នុង​ការ​បង្ក​រោគ​ដោយ​មេរោគ​(methicillin-resistant-staph-aureus (MRSA)) នៅ​លើ​ស្បែក​ច្រើន​ជាង​អ្នក​មាន​ពុកចង្កា។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គ្មាន​ពុកចង្កា​គឺ​មាន​១០%​អាច​មាន​ការ​ក​រោគ​ពី​មេរោគ(staphylococcus aureus)ដែល​ជា​បាក់តេរី​បង្ក​រោគ​លើ​ស្បែក​និង​ប្រព័ន្ធ​ដក​ដង្ហើម​ក៏​ដូច​ជា​ការ​ពុល​អាហារ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ក​រោគ​ដូច​ជា​រលាក​គល់​រោម​ របួស​ដោយ​សារ​ការ​កោរ​ពុក​មាត់​ជា​ប្រចាំ​គឺ​មិន​ងាយ​មាន​លើ​បុរស​មាន​ពុក​ចង្កា​នោះ​ទេ។ ពុកចង្កាជួយបន្ថយ​ភាព​ជ្រីវ​ជ្រួញ អ្នក​ឯក​ទេស​ស្បែក​ប្រាប់​ថា​ផ្ទៃ​មុខ​ដែល​មាន​ពុកចង្កា​គឺ​មិន​ងាយ​ចាស់​ទេ​ព្រោះ​វា​មិន​សូវ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ​ដែល​ជា​លទ្ធផល​ភាព​ជ្រីវជ្រួញ​មិន​សូវ​មាន​បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដែល​គ្មាន​ពុកចង្កា​។ ជាង​នេះ​ទៅ​ទៀត​គឺ​មិន​ងាយ​ចាស់​និង​មិន​ងាយ​ខូច​កោសិកា​ស្បែក​នោះ​ទេ។ កាន់​តែ​ពិសេស​នោះ​គឺ​ទុក​ពុកចង្កា​មិន​ចាស់​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​រក្សា​វ័យ​ទៅ​វិញ​ទេ។ អត្ថបទពាក់ព័ន្ធ៖  បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់ ពុកចង្កាជួយ​បន្ថយ​ការ​កើត​មុន កោរ​ពុក​មាត់​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​រោម​នៅ​លើ​ស្បែក​ដែល​បង្ក​ឲ្យ​កើត​ជា​មុន​លើ​មុខបាន។ ការ​ប្រើ​ប្រាស់​ឡាម​កោរ​ពុក​មាត់​និង​ម៉ាស៊ីន​កោរ​គឺ​ងាយ​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​រលាក​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន​ព្រម​ទាំង​ចោទ​ជា​បញ្ហា​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដោយ​សារ​រូប​សម្ផស្ស​ទៀត​ផង។ តែ​ប្រសិន​បើ​មាន​ពុកចង្កា​វិញ​គឺ​អាច​ជួយ​ពង្រឹង​ភាព​ជឿជាក់​និង​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖  ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺហឺត

Exercise-induced asthma (ជំងឺហឺតកើត​ពេល​ហាត់ប្រាណ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ហឺត​ដែល​បង្ក​ពីការ​ហាត់​ប្រាណ? ជំងឺហឺត​ពេល​ហាត់​ប្រាណ​ជា​ជំងឺ​ហឺត​ដែល​ជំរុញមក​ពី​លំហាត់​ប្រាណ​ធ្ងន់ៗ និង​យូរ​ពេក ឬ​ការ​ធ្វើ​ការ​បន្ថែម​ខ្លាំង​ពេក។ ភាគ​ច្រើន​អ្នក​ដែល​កើត​ហឺត​រ៉ាំរៃ​តែង​ចេញ​សញ្ញា​ហឺត​ពេល​កំពុង​ហាត់​ប្រាណ។ យ៉ាង​ណាមិញ​អ្នក​ដែល​មិន​មាន​ជំងឺ​ហឺត​ក៏​អាច​លេច​ចេញ​សញ្ញា​ទាំង​នោះ​ពេល​ហាត់​ប្រាណ​ដូច​គ្នា​ដែរ។ ២- តើ​វា​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។   រោគ​សញ្ញា៣- តើ​ជំងឺ​ហឺត​ពេលហាត់​ប្រាណ​មាន​សញ្ញា​អ្វី​ខ្លះ? ជំងឺហឺតពេល​ហាត់​ប្រាណ​​នឹង​បង្ហាញ​ឡើង​ពេល​កំពុង​តែ​ហាត់​ប្រាណ​ឬ ២ទៅ៣នាទី​ក្រោយ​ហាត់​ប្រាណដែល​អាច​មាន​រយៈពេល​ដល់​ទៅ ៣០​នាទី ឬ​យូរជាង​នេះ​ប្រសិន​ជា​គ្មាន​ការ​ព្យាបាល។ សញ្ញា​ដែល​ទង​សួត​ត្បៀតតូច​ពេល​កំពុង​ហាត់​ប្រាណ​មាន​ដូចជា៖ ក្អក កណ្តាស់ ដក​ដង្ហើម​ផុតៗ តឹង​ឬ​ឈឺ​ដើម​ទ្រូង ហត់​ខ្លាំង​ពេល​កំពុង​ហាត់ លទ្ធផល​ហាត់​មិនសូវ​ល្អ​ដូច​មុន មាន​អារម្មណ៍​ថា​ខ្លួន​មិនស្អាត​ទោះ​បី​ជា​រាង​រឹងមាំ គេច​ពី​សកម្មភាព​រាងកាយ​នានា (សញ្ញា​ដំបូង​ចំពោះក្មេងៗ) ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ? ៤- តើខ្ញុំគួរទៅជួប​ពេទ្យ​នៅពេលណា? បើយើង​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់ខាង​លើឬ​មាន​ចម្ងល់​បន្ថែម​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ប្រសិន​ជា​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង សូម​ប្រញាប់​ស្វែង​រក​ការ​​សង្រ្គោះ​បន្ទាន់៖ ដង្ហក់​ឬ​កណ្តាស់​កាន់តែ​ខ្លាំងឡើងៗលឿនៗ មិន​ធូរស្រាល​ទោះ​បី​ជា​បាញ់ថ្នាំ​ហឺត​ហើយ​ក៏ដោយ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត មូលហេតុ៥- តើ​ជំងឺហឺតពេល​ហាត់​ប្រាណ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ? ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​រក​មូលហេតុ​នៃ​ការ​ត្បៀតទង​សួត​ដោយសារ​ហាត់​ប្រាណ​នេះ​នៅឡើយទេ។ វា​អាច​មាន​មូលហេតុ​លើស​ពី​ដំណើរការ​ជីវសាស្ត្រតែ​មួយ​ទៀត។ គេ​បាន​ដឹង​ថា​អ្នក​មាន​បញ្ហា​នេះ​ដោយសារ​តែ​វកម្រិត​ហាត់​ប្រាណ​ធ្ងន់​បណ្តាល​ឲ្យមាន​ការ​កំរើក​ម៉ូលេគុល​ខ្លាំង​ដែល​នាំ​ឲ្យ​រលាកនិង​កើន​ឡើង​ការ​ផលិតស្លេស្មក្នុងផ្លូវ​ដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង កត្តាប្រឈម៦- តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យខ្ញុំ​ប្រឈម​នឹងជំងឺ​ហឺត​បេល​ហាត់ប្រាណ​? កត្តាប្រឈម​និង​ជំរុញ​មាន​ដូចជា៖ ខ្យល់ត្រជាក់ ខ្យល់ស្ងួត ខ្យល់​កខ្វក់ ខ្យល់​មាន​ក្លិន​ផ្កាច្រើន ជាតិ​ក្លរ​ក្នុង​អាង​ទឹក ជាតិគីមី​ប្រើក្នុង​កន្លែងលេង​ស្គីទឹកកក ការ​ឆ្លងមេរោគ​ផ្លូវ​ដង្ហើម​ឬ​ជំងឺ​សួត សកម្មភាព​ផ្លូវ​ដង្ហើម​រយៈពេលវែង​ដូចជា រត់​ផ្លូវ​ឆ្ងាយ ហែលទឹក ឬ​លេង​បាល់ទាត់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ការ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាលព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត។ ៧- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​របៀប​ណា? បន្ថែម​លើ​សំនួរទាក់ទង​នឹង​សញ្ញា​របស់​យើង​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ដើម្បី​ដឹង​មុខងារដំណើរការ​សួតនិងទាត់​ចោល​នូវ​មូលហេតុ​ផ្សេង​ដែល​បណ្តាល​ឲ្យ​យើង​​មាន​សញ្ញា​ទាំង​នោះ។ តេស្ត​មើល​ដំណើរការសួត​ធម្មតា គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​វាស់​ចង្វាក់​ដង្ហើម (spirometry test) ដើម្បី​ដឹង​ថា​ពេល​អត់​ហាត់​ប្រាណ​សួត​យើង​សំណើរ​ការ​ល្អ​ប៉ុនណា​។ ឧបករណ៍ spirometer វាស់​បរិមាណ​ខ្យល់​ដែល​យើង​​ដក​ចូល​ បរិមាណ​ខ្យល់​ដក​ចេញ និង​ល្បៀន​ដក​ដង្ហើម​ចេញ។ បន្ទាប់​ពី​នោះ​គ្រូពេទ្យ​នឹង​ឲ្យ​យើង​ហឺត​ថ្នាំ​ដើម្បី​បើកទង​សួត (bronchodilator) រួច​ធ្វើ​តេស្ត​ម្តង​ទៀត។ គ្រូពេទ្យ​នឹង​ប្រៀប​ធៀប​លទ្ធផល​ទាំង​ពីរ​ដើម្បី​ដឹង​ថា Bronchodilator ជួយ​សម្រួល​ខ្យល់​ដង្ហើម​យើង​ឬ​អត់។ ការ​មើល​មុខងារ​ដំបូង​របស់​សួត​សំខាន់​ណាស់​ក្នុង​ការ​ទាត់ចោល​មូលហេតុ​សង្ស័យ​ផ្សេង​ក្រៅពីជំងឺហឺត។ តេស្ត​ពេល​ហាត់​ប្រាណ អ្នក​ជំងឺ​ត្រូវ​រត់​លើ​ម៉ាស៊ីន​ឬ​លើក​ឧបករណ៍​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ចង្វាក់​ដង្ហើម។ លំហាត់​ប្រាណ​ត្រូវ​តែ​ធ្ងន់​គ្រប់គ្រាន់ដើម្បី​ភ្ញោច​សញ្ញា​ឲ្យ​ចេញ​មក​បាន។ បើ​ចាំ​បាច់​អ្នក​ត្រូវ​ឡើង​ជណ្តើរ​មែនទែន​ទៀត​ផង។ តេស្ត​ចង្វាក់​ដង្ហើម (Spirometry) […]


ជំងឺហឺត

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis)? រលាក​ច្រមុះ គឺ​ជា​ការ​រលាក​នៅ​ក្នុង​ស្រទាប់​ស្ដើង​របស់​ច្រមុះ ហើយ​ជំងឺ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី (Allergic Rhinitis) គឺ​ជា​ប្រភេទជំងឺ​មួយ​នៃ​ប្រភេទ​ជំងឺជា​ច្រើន​របស់​ជំងឺ​រលាក​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​យើង​ដក​ដង្ហើម​ចូល​ទៅ​ដោយ ​សារធាតុ​​នាំ​ឲ្យអាលែកហ្ស៊ី (Allergens)។ ជំងឺ​អាលែកហ្ស៊ី​ដោយ​សារ​អាល្លែកហ្ស៊ី​នេះ គឺ​មាន​ពីរ​ប្រភេទ​គឺ អាលែកហ្ស៊ីតាម​រដូវ (Seasonal – គឺ​កើត​ឡើង​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​ឆ្នាំ) និង អាលែកហ្ស៊ី​ពេញ​មួយ​ឆ្នាំ (Perennial)។ ២- តើ​ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ីកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​អាច​ប៉ះពាល់​ចំពោះ​អ្នក​ជំងឺ​គ្រប់​វ័យ។ យោង​តាម​ស្ថិតិ ពី​វិទ្យាស្ថាន​អាលែកហ្ស៊ី ជំងឺ​ហឺត​និង​ប្រព័ន្ធ​ភាព​ស៊ាំ នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ភាគរយ​អ្នក​ដែល​មាន​ជំងឺ​នេះ គឺ​នៅ​ចន្លោះ ពី ១០ ទៅ​៣០ ភាគ​រយ​នៃ​ប្រជាជន​ពិភព​លោក​ទាំង​មូល ហើយ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​លម្អង​ផ្កា (Pollen)។ រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺរលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​នៃជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) រួម​មាន៖ – កណ្ដាស់ – ហៀរ​សំបោរ – រមាស់​ច្រមុះ ភ្នែក បំពង​ក ស្បែក ឬ​ផ្នែក​ផ្សេង​ៗ​ទៀត – ក្អក – តឹង​ច្រមុះ – […]


ជំងឺហឺត

ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង(ភាគទី ២)

ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រក​ប​ការ​ងារ ​គឺ​ជា​ពាក្យ​ដែល​ប្រើ​ដើម្បី​សំដៅ​ដល់​ជំងឺ​ហឺត​ដែល​បង្ក​ឲ្យ​មាន​ឡើង​ ឬ​បណ្តាល​ឲ្យ​កាន់​តែ​អាក្រក់​ធ្ងន់​ធ្ងរ​ឡើង​ដោយ​ការ​រង​ប៉ះ​ពាល់​ត្រូវ​នឹង​ផ្សែង​ចំ​ហាយ​ជាតិ​គីមី​ ឧស្ម័ន​ កំទេច​ធូលី​ និង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ដទៃ​ទៀត​នៅ​ក្នុង​ទីកន្លែង​ធ្វើ​ការ​ងារ​។​ ការ​ព្យា​បាល​បាន​ទាន់​ពេល​វេលា​អាច​នឹង​ជួយ​កែ​ត្រឡប់​ការ​ខូច​ខាត​បាន​។​ យ៉ាង​ណា​មិញ​ ការ​រង​ត្រូវ​ប៉ះ​ពាល់​អូស​បន្លាយ​ពេល​យូរ​ទៅ​នឹង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រកប​ការងារ​ទំនង​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ហឺត​រ៉ាំ​រ៉ៃ​បាន​។​ ១- នរណាដែលប្រឈមហានិភ័យខ្ពស់នឹងជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ ? កត្តា​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​រួម​មាន​៖​​ ប្រវត្តិ​វេជ្ជ​សាស្ត្រ​អាលែក​ហ្ស៊ី​ ឬ​ជំងឺ​ហឺត ប្រវត្តិ​ក្រុម​គ្រួសារ​មាន​អាលែកហ្ស៊ី​ និង​ជំងឺ​ហឺត បរិស្ថាន​ការងារ​ដែល​មាន​កត្តា​រំញោច​ជម្រុញ​ឲ្យ​មាន​ជំងឺ​ហឺត​ ការ​ជក់​បារី​ ថ្វី​បើ​មនុស្ស​ជាទូទៅ​អាច​កើត​មាន​​ជំងឺ​ហឺត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​នៃ​ការងារ​ក្តី​ ក៏​មាន​អាជីព​ការងារ​ខ្លះ​បាន​ដាក់​និយោជិត​ឲ្យ​ប្រឈម​កាន់​តែ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​ដែរ​។​ ទាំង​អស់​នោះ​រួម​មាន​ដូច​ជា​៖​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​កាវ​ស្អិត​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​សត្វ​ គ្រូ​ពេទ្យ​សត្វ​ អ្នក​ដុត​នំ​ អ្នក​កាន់​ម៉ាស៊ីន​កិន​ស្រូវ​ អ្នក​ធ្វើ​កម្រាល​ព្រំ​ កម្មករ​ការងារ​ទាក់​ទង​នឹង​លោហៈ​ កម្មករ​ព្រៃ​ឈើ​ ជាង​ឈើ​ អ្នក​ធ្វើ​ទូ​ ជាង​ធ្វើ​សក់​ បុគ្គលិក​ការងារ​ថែទាំ​សុខ​ភាព​ បុគ្គលិក​ការងារ​ឱសថ​សាស្ត្រ​ អ្នក​កែ​ច្នៃអាហារ​សមុទ្រ​​ អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​គ្រាប់​ផ្លេកៗ​ក្នុង​ថ្នាំ​លាប​ក្រចក​ អ្នក​បាញ់​លាប​ថ្នាំ​ អ្នក​ដំឡើង​អ៊ីសូឡង់កម្ម​ បុគ្គលិក​វិស័យ​ឧស្សាហកម្ម​ជ័រ​ប្លាសិ្ទក​ និង​សារ​ធាតុ​ពពុះ​ បុគ្គលិក​កម្មករ​វាយន​ភ័ណ្ឌ​ ២- រោគវិនិច្ឆ័យ និងការព្យាបាលជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ វេជ្ជ​បណ្ឌិត​នឹង​ព្យាយាម​គិត​រិះ​រក​ឲ្យ​ឃើញ​អ្វី​ដែល​ដាស់​ភ្ញោច​ឲ្យ​អ្នក​ចេញ​រោគ​សញ្ញា​​ និង​បង្ហាញ​​ពី​សារ​ធាតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រោល​រាល​ក្រហាយ​ ដែល​ទាម​ទារឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​៖ វាស់បរិមាណដង្ហើម៖ តេស្ត​នេះ​វាស់​ស្ទង់​ថា​តើ​អ្នក​ដក​ដង្ហើម​បាន​ល្អ​ប៉ុន​ណា​។​ ការ​ធ្វើ​តេស្ត​វាស់​ដង្ហើម​ជា​រឿយៗ​មាន​រយៈ​ពេល​ពី​១០ ទៅ​ ១៥ នាទី​។​ ក្នុង​អំឡុង​ការ​ធ្វើ​តេស្ត​នេះ​ អ្នក​ដក​ដង្ហើម​ចូល​ជ្រៅៗ​ ហើយ​បន្ទាប់​មក​ដក​ដង្ហើម​ចេញ​ឲ្យ​បាន​ខ្លាំង​តាម​ដែល​យើងអាច​ចូល​ទៅ​ក្នុង​បំពង់​ដែល​ត្រូវ​បាន​ត​ភ្ជាប់ទៅ​នឹង​ម៉ាស៊ីន​ដែល​ហៅ​ថា​នាឡិកា​ស្ទង់​ដង្ហើម​។​ ប្រសិន​បើ​រង្វាស់​រង្វាល់​​ស្ថិត​នៅ​ក្រោម​ចន្លោះ​តម្លៃ​មធ្យម​សម្រាប់​តម្លៃ​អស់​ទាំង​ឡាយ​ណា​នៅ​ក្នុង​ក្រុម​វ័យ​ និង​ភេទ​​របស់​យើង​ នោះ​យើង​អាច​នឹង​មាន​ផ្លូវ​ខ្យល់​រឹត​រួត​ហើយ​ ដែល​ជា​សញ្ញា​ឃើញ​មាន​ញឹក​ញាប់​ជា​ធម្មតា​នៃ​ជំងឺ​ហឺត​។​ ដើម្បី​បញ្ជាក់​យក​​​ជា​ការ​ វេជ្ជ​បណ្ឌិត​​នឹង​ផ្តល់​ឱសថ​ពង្រីក​ទង​សួត​ដល់​យើង​ ហើយ​បន្ទាប់​មក​ស្នើ​សុំ​យើង​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត​។​ ប្រសិន​បើយើង​​ធ្វើ​បាន​ល្អ​ជាង​មុន​នៅ​លើក​នេះ​ នោះមានន័យយើង​​ទំនង​ជា​មាន​ជំងឺ​ហឺត​​ហើយ​។​ ការវាស់ស្ទង់លំហូរខ្យល់ខ្ពស់បំផុត៖ តេស្ត​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​ឧបករណ៍​ដែល​កាន់​នឹង​ដៃ​ដើម្បី​វាស់​ស្ទង់​ថា​តើ​យើង​អាច​ដក​ដង្ហើម​ចេញ​បាន​រហ័ស​ប៉ុន​ណា​។​ យើង​អាច​រុញ​ច្រាន​ខ្យល់​ចេញ​ពី​សួតបាន​កាន់​តែ​លឿន​ យើង​​កាន់​តែ​មាន​សុខ​ភាព​ល្អ​។​ វេជ្ជ​បណ្ឌិត​អាច​នឹង​ស្នើ​សុំ​យើង​​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​នោះ​ក្នុង​អំឡុង​ម៉ោង​​ធ្វើ​ការ​ងារ​ និង​មិន​ធ្វើ​ការ​ងារដើម្បី​មើល​ថា​តើ​បញ្ហា​ដំណក​ដង្ហើម​​បាន​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​ពេលយើង​​មិន​នៅ​ក្នុង​ទី​កន្លែង​ធ្វើ​ការ​។​ តេស្ត​នី​ទ្រិច​អុក​ស៊ីត៖​​ តេស្ត​នេះ​វាស់​ស្ទង់​កម្រិត​​ឧស្ម័ន​នីទ្រិច​អុក​ស៊ីត​នៅ​ក្នុង​ដង្ហើម​។​ អ្នក​ដែល​មាន​ជំងឺ​ហឺត​មាន​នីទ្រិច​អុក​ស៊ីត​កម្រិត​ខ្ពស់​។​ ៣. តេស្តរកមើលសារធាតុធ្វើឲ្យកើតហឺត ការ​ធ្វើ​តេស្ត​ស្បែក​អាលែក​ហ្ស៊ី​ជួយ​​ឲ្យ​គិត​រក​ឃើញ​ថា​យើង​មាន​អាលែក​ហ្ស៊ី​ទៅ​នឹង​សារ​ធាតុ​ជាក់​លាក់​មួយ​ចំនួន​។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​តេស្ត​​ស្បែក​អាលែក​ហ្ស៊ី​ គឺ​ត្រូវ​​ចោះ​ទម្លុះស្បែក​​ដោយ​សារ​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ដែល​មាន​កំហាប់​ខ្ពស់​។​ វេជ្ជ​បណ្ឌិត​​នឹង​រក​មើល​សញ្ញា​​ការ​ឆ្លើយ​តប​អាលែក​ហ្ស៊ី​។​ ថ្វី​បើ​ការ​ធ្វើ​តេស្ត​ស្បែក​មិន​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ភាព​មាន​ប្រតិ​កម្ម​រួស​ខ្លាំង​ទៅ​នឹង​ធាតុ​គីមី​ ក៏​ដោយ​ […]


ជំងឺហឺត

អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ

អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​ដែល​​ឆ្លើយ​តប​របស់​រាងកាយ​ទៅ​នឹង​សារធាតុ​មក​ពី​ខាង​ក្រៅ​ចូល​មក​ក្នុង​ខ្លួន​ដែល​សារធាតុ​នោះ​មាន​ឈ្មោះ​ថា​អង់ទីសែន ​ឬ​អាលែកហ្សែន។ នៅ​ពេល​ដែល​សារធាតុ​អាលែកហ្សែន​នេះ​ចូល​មក​ក្នុង​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​អាលែកហ្ស៊ីហើយ​ផលិត​នូវ​សារធាតុ​គីមី​ម៉្យាង​ដែល​ធ្វើ​ឲ្យ​រលាក​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះពាល់​ ជាពិសេស​គឺ​ប្រព័ន្ធ​ដង្ហើម​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហឺត​អាលែកហ្ស៊ី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ១–តើ​ជំងឺ​ហឺត​អាលែកហ្ស៊ីជា​អ្វី? ជំងឺ​ហឺត​អាលែកហ្ស៊ី​ គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​តែ​បំពង់​ខ្យល់ខ្សោយ​មិន​អាច​ទប់ទល់​បាន​ទៅ​នឹង​សារធាតុ​អាលែកហ្សែន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ឆ្លើយ​តប​ឥត​ឈប់ឈរ​ម៉្យាង​ទៀត​ថែម​ទាំង​ធ្វើ​ឲ្យ​សាច់ដុំ​ជុំវិញ​បំពង់​ខ្យល់​ខ្ជឹប​ណែន​ និង​រលាក​ព្រម​ទាំង​មាន​ស្លេះ​ខាប់ៗ​កើន​ឡើង។ ទោះ​បី​ជា​អ្នក​មាន​ជំងឺ​ហឺត​ប្រភេទ​ណា​ក៏​ដោយ ​រោគ​សញ្ញា​ជា​ទូទៅ​មាន​លក្ខណៈ​ដូច​គ្នា​រួមមាន៖ ក្អក​ ថប់​ដង្ហើម​ ហត់ ដក​ដង្ហើម​ញាប់​ ចុក​ណែន​ទ្រូង ២-សារធាតុ​ដែល​បង្ក​ឲ្យ​អាលែកហ្ស៊ី គ្រប់​សារធាតុ​ទាំង​អស់​សុទ្ធ​តែ​អាច​ក្លាយ​ទៅ​ជា​សារធាតុ​អង់ទីជែន​ដែល​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​។ ឧទាហរណ៍ ដូចជា លម្អង​ផ្កា​ ធូលី​ដី​ គ្រាប់​ធញ្ញជាតិ​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេងៗ​ក្រៅ​ពី​នេះ​ទៀត។ ៣-របៀប​បង្ការ​ជំងឺ​ហឺត​អាលែកហ្ស៊ី ជៀស​ឲ្យ​ឆ្ងាយ​ពី​លម្អង​ផ្កា​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​អ្នក​មាន​ប្រតិកម្ម​ នៅ​ឲ្យ​ឆ្ងាយ​ពី​រោម​សត្វ​និង​ដី​ កុំ​នៅ​កន្លែង​ដែល​មាន​ផ្សែង​បារី​ និង​ក្លិន​ទឹក​អប់​ ការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់​រហ័ស​ និង​ការ​បំពុល​បរិស្ថាន​ជះ​ឥទ្ធិពល​ខ្ពស់​លើ​អ្នក​ជំងឺ​អាលែកហ្ស៊ី​​រលាក​ច្រមុះ​ កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្រ្ដេស ​និង​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ ប្រុងប្រយ័ត្ន​នឹង​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​ ឧស្សាហ៍​សម្អាត​ច្រមុះ​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ​ និង​ទឹក​សេរ៉ូម​ប្រៃ​ ជៀសវាង​ការ​ហិត​ផ្សែង​បារី ៤-ថ្នាំ​ប្រើ​ប្រាស់ ថ្នាំ​ Antihistamines ​ដែល​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ដូចជា​ Spray តូច​ធំ​សម្រាប់​បាញ់​មាត់​និង​ថ្នាំ​ Corticosteroids​នៅ​ពេល​ដែល​ជំងឺ​មាន​ភាព​ស្រួច​ស្រាវ​ និង​ធ្ងន់ធ្ងរ។ ចំណែក​ឯ ​Immunotherapy​ គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ដែល​ថ្នាំ​ទាំង​ពីរ​ខាង​លើ​លែង​មាន​ប្រសិទ្ធភាព​ដែល​វា​ជា​វិធី​តែ​មួយ​គត់​សំរាប់​​ព្យាបាល​ឫស​គល់​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​​នេះ។ អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត!


ជំងឺហឺត

ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?

​ហឺត​ ជា​ជំងឺគួរ​ឲ្យ​ព្រួយ​បារម្ភ​​មួយសម្រាប់ប៉ាម៉ាក់​ ព្រោះ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​​ងាយ​កើត​លើ​ផ្លូវ​ដង្ហើម​ក្មេងៗ។ ​ករណី​ក្មេង​កើត​ហឺត​ គឺ​ច្រើន​ជាង​មនុស្ស​ធំ​ដល់​ទៅ​ ២​ដង។ ជំងឺ​ហឺត បើ​កើត​លើ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​វិញ កាន់​តែ​ពិ​បាក​ព្យាបាល ហេតុនេះ ប៉ាម៉ាក់ទាំង​អស់ គួរ​ប្រុងប្រយ័ត្ន​ខ្ពស់ ស្គាល់​ពី​រោគសញ្ញា និង​កត្តា​ប្រឈម​ឲ្យ​បាន​ច្បាស់ ទើប​អាច​ជួយ​កូន​គេច​ផុត​ពី​ជំងឺ​នេះ។ ១- អ្វីទៅជាជំងឺហឺត? ហឺត​ ជា​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​ កើត​នៅ​លើ​ផ្លូវ​ដង្ហើម ហើយ​ការ​រលាកនេះ ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​ទៅ​ជា​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុជា​ច្រើន។ ពេល​ផ្លូវ​ដង្ហើម (ទងសួត​ធំ) ទៅ​ប៉ះ​ជា​មួយ​សារធាតុ​រំញោច ​នឹងបង្ក​​ទៅ​ជា​ហើម កន្ត្រាក់ ​ពេញ​ដោយ​ទឹក​រម្អិល នាំ​ផ្លូវ​ដង្ហើម​ស្ទះ ​បណ្ដាល​ឲ្យ​​ក្អក ដក​ដង្ហើមឮ​សំឡេង ហត់ ពិបាក​ដក​ដង្ហើម។ ជំងឺ​ហឺត​ ជា​ជំងឺ​តំណ​ពូជ និង​មិន​មែន​ជា​ជំងឺ​ឆ្លង​តាម​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ២- ធ្វើ​ម៉េច​ទើប​ដឹងថាកូនកើតហឺត? មាន​សញ្ញា​មួយ​ចំនួន​ ​អាច​ឲ្យ​យើង​ចាប់​អារម្មណ៍​បាន នៅ​ពេល​កូន​យើង​មាន​អាការៈ​មួយ​ចំនួន​ដូច​ជា៖ – ក្អក​ខ្លាំង – ឈឺ​ក្នុង​ទ្រូង​ខ្លាំង – ដក​ដង្ហើម​ឮ​សំឡេង – ដក​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដក​ដង្ហើម នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ ​ដូច​ជា ​ដក​ដង្ហើម​ញាប់ ថប់​តឹង​ក្នុង​ទ្រូង ផត​ទ្រូង​ (Chest traction) និងហើម​ច្រមុះ។ ប៉ុន្តែ ក៏​​មិន​មែន​ជា​រឿង​ងាយ​ស្រួល ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​សន្និដ្ឋានពី​ជំងឺ​នេះ​​ទេ។ ក្មេង​ៗកើត​ហឺត​ […]


ជំងឺហឺត

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

កើត​ហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផល​វិបាកច្រើនដូច​គ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នក​កើតហឺត គួរ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម្បីតែ​អាហារ​ខ្លះ ក៏ប៉ះពាល់​សុខភាពយើងដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើងកើតហឺត ​កុំ​ញ៉ាំ​​អាហារ​ដូច​ខាងក្រោម​នេះ។ ១- អាហារ​​មាន​ផ្ទុក​ជាតិស្ពាន់ធ័រ សារធាតុ​ស្ពាន់ធ័រ​ (Sulfurs) ដូចជា ​ឌីអុកស៊ីត​ស៊ុលផួរិច ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្ការ​ផ្លែ​ឈើ​ក្រៀម​ កុំ​ឲ្យ​បាត់បង់​ពណ៌ ​ជួយ​កាត់​បន្ថយ​ការ​កកើត​​បាក់តេរី​ និងធ្វើ​ឲ្យ​មាន​ភាព​ទន់​ ងាយ​ស្រួល​ញ៉ាំ។ គ្នា​យើង​​មួយ​ចំនួន​ អាច​មាន​ប្រតិកម្ម​ស្រាល​ ដូចជា​ ឡើង​កន្ទួល​រមាស់​ និង​ខ្លះទៀត ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ដូចជា ​ពិបាក​ដក​ដង្ហើម​ ​សន្លប់​ សម្ពាធ​ឈាមធ្លាក់​ចុះ ឈឺ​ពោះ​ ឬ​រាករូស។ សម្រាប់​អ្នកកើត​ហឺត បើ​ញ៉ាំ​​ផ្លែ​ឈើ​ក្រៀម ​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​នេះ​ តែង​មាន​ប្រតិកម្ម​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​។ សារធាតុ​ស្ពាន់ធ័រ​ មាន​ផ្ទុក​នៅ​ក្នុង​ផ្លែឈើ​ក្រៀម ​ដូច​ជា​ ទំពាំងបាយជូរក្រៀម ​ម្នាស់ក្រៀម ​ដំឡូង​បារាំង​​វិច​ខ្ចប់ ​ស្រា​ក្រហម ​ស្រា​បៀរ ​តែ ​ដំណាប់​ផ្លែ​ឈើ​ ទឹក​ផ្លែ​ឈើ​ គ្រឿង​ស៊ុប​ក្រៀម ​និង​បង្គារ​ក្រៀមជាដើម។ ហេតុ​នេះ​ […]


ជំងឺហឺត

ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ

ហឺត ជាជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង។ ប្រសិនបើ​យើងមាន​ជំងឺ​ហឺត ការលេបថ្នាំ​តាម​វេជ្ជបញ្ជា ជារឿង​សំខាន់បំផុត។ តែ​ យើងក៏អាច​ប្រើវិធីសាស្ត្រ​តាម​បែប​ធម្មជាតិ ដើម្បី​បំបាត់​ជំងឺ​នេះ​ផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្ត្រតាម​បែប​ធម្មជាតិ៖ ១– ក្រេប​កាហ្វេ Expresso នៅពេល​ជំងឺធ្វើ​ទុក្ខ បណ្ដាល​ឲ្យ​ក្អក ពិបាក​ដកដង្ហើម អ្នកជំងឺ​ចាំបាច់​រកថ្នាំ​លេប​ភ្លាមៗ ឬ​អាច​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ជួយឲ្យផ្លូវ​ដង្ហើមដំណើរការស្រួល។ អ្នកស្រាវជ្រាវថា ជាតិ​កាហ្វេអ៊ីន​នេះជួយ​ឲ្យ​សួត​ដំណើរការ​ល្អបាន ៤​ ម៉ោង។ ២– ងូត​ទឹកក្ដៅ ងូត​ទឹកក្ដៅ​ក្នុង​បន្ទប់​សូណា ឬ​នៅ​តាម​ផ្ទះ អាចជួយ​កម្ចាស់​ស្លេស្មដែល​ធ្វើឲ្យ​ពិបាក​ដកដង្ហើម។ ប៉ុន្ដែ ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​កម្ដៅក៏ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើឡើង​ខ្លាំង​ដែរ។ ៣– ផឹក ឬញ៉ាំ​ខ្ទឹមស និង​ខ្ញី ខ្ទឹមស និង​ខ្ញី មាន​សារធាតុ​ប្រឆាំង​ការ​រលាក ជួយ​បំបាត់​ជំងឺ​ហឺត ដូច្នេះ​អ្នកជំងឺអាច​បង់​ខ្ទឹមស ឬ​ខ្ញីចូល​ក្នុង​ទឹកក្ដៅ ហើយ​អាច​ញ៉ាំ​ដូច​ជា​ទឹក​តែ ឬ​យក​ទៅ​ប្រើប្រាស់​ក្នុង​សម្ល​ក៏​បាន។ ៤– រៀន​គ្រប់គ្រង​អារម្មណ៍តានតឹង នៅពេល​អ្នក​ជំងឺជួប​បញ្ហា​ស្ត្រេស សាច់ដុំ​ទាំង​អស់​ក្នុង​រាងកាយ នឹង​រីក​ឡើង រួមទាំង​សាច់ដុំ​នានា​លើ​ទ្រូង​ផងដែរ។ ដូច្នេះ​ការគ្រប់គ្រង​ភាព​តានតឹង តាម​សមាធិ យ៉ូហ្កា ថៃជី ជាជម្រើស​ល្អ ដើម្បី​ជួយ​ឲ្យ​ជំងឺ​ហឺតធូរស្រាល។ ៥– ហាត់ប្រាណ ហាត់ប្រាណជួយ​ឲ្យ​សួត​កាន់តែ​ល្អ ប៉ុន្ដែ​ក៏គួរ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ត្រជាក់ អាច​ឲ្យ​ជំងឺ​នេះ​រើឡើង។ ការហាត់ប្រាណគួរចាប់ផ្ដើម​ពី​ការ​ដើរ​តិចៗ […]


ជំងឺហឺត

ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?

យើង​តែ​ងឮ​ការ​និយាយ​តៗ​គ្នា​មក​ថា ការ​ដែល​យើង​ចូល​ចិត្ត​ប្រឡែង​លេង ឬ​នៅ​ក្បែរ​សត្វ​ឆ្មាញឹកញាប់ ធ្វើ​ឲ្យ​កើត​ជំងឺ​ហឺត​បាន ដោយ​រោម​តូចៗ​របស់ឆ្មា​ដែល​ជ្រុះ ជ្រៀត​ចូល​តាម​រយៈ​ផ្លូវ​ដង្ហើម​យើង។ តើ​រោម​ឆ្មា និង​ពពួក​រោម​សត្វ​ផ្សេង​ទៀត​ពិត​ជា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត​មែន​ឬ​យ៉ាង​ណា? ហឺតជា​ជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង ។ រោម​សត្វ​គ្រប់​ប្រភេទ ពិសេស​រោម​សត្វឆ្មា​ដែល​យើង​ចិញ្ចឹម និង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​រាល់​ថ្ងៃ ក៏​ជា​​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​​កើតជំងឺហឺតដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ការ​ប៉ះពាល់​ ឬ​ស្រូប​សារធាតុ​បង្ក​អាលែកហ្ស៊ី​​ពី​រោម​សត្វ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​យើង​មាន​ប្រតិម្ម​តប​ខ្លាំង នាំ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ក៏​កាន់​តែ​អាក្រក់​ដែរ​។ សត្វ​ចិញ្ចឹម​​ដូច​ជា​ទន្សាយ ឆ្មា ឆ្កែ ឬបក្សី សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​អ្នក​មានជំងឺ​ហឺត។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ១-មូលហេតុ​បណ្តាលឲ្យកើតហឺត – តំណពូជ – ធ្វើ​ការ​ហត់​ខ្លាំង​ពេក – មេរោគ​នៅ​​តាម​ផ្លូវ​ដង្ហើម – ស្រូប​ផ្សែង​បារី​ ឬ​ផ្សែង​ពុល​ផ្សេង​ៗ – ស្រូប​ធូលី រោម​សត្វ ឬ​លម្អង​ផ្កា – អាលែកហ្ស៊ីអាហារ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន – អារម្មណ៍រំជើបរំជួលខ្លាំង ឬតានតឹងខ្លាំង – អាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់។ អត្ថបទគួរអាន៖ កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក ចង់​ដឹង​ថា​សួត​មាន​បញ្ហា​ឬ​អត់​ សង្កេត​មើល​សញ្ញា​ទាំង​៧​នេះ ចេញ​រោគសញ្ញា​ទាំង​នេះ […]


ជំងឺហឺត

បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

គ្នា​យើងប្រហែល​ជា​ឆ្ងល់​ហើយ​ពេល​ឃើញ​អត្ថបទ​នេះ ព្រោះ​ជាធម្មតា “Hello គ្រូពេទ្យ” ​ណែនាំ​គ្នា​យើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែ​បែរ​ជា​ពេល​ឲ្យ​ប្រយ័ត្ន​ទៅ​វិញ? មូលហេតុ គឺដោយ​សារ ខ្លាច​គ្នា​យើង​មាន​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​នុះឯង បាន​ជាប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​បែបនេះ។ ចង់​ដឹង​ច្បាស់​អ្វី​ជា​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ អាន​លេងៗ​សិនទៅ។ ១- និយមន័យ ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុង​ពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។ ២- រោគសញ្ញាជំងឺ​ហឺត​ពេល​ហាត់​ប្រាណ វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖ – ហត់ – ក្អក – ចុកណែនទ្រូង ឬឈឺទ្រូង – អស់កម្លាំង ឬខ្សោយកម្លាំង – ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។ ៣- មូលហេតុបង្ក ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។ លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ