backup og meta

អាហារ​ទាំង​នេះ ដោះស្រាយ​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​ទាំង​នេះ ដោះស្រាយ​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាការៈ​ក្អក​ជា​សញ្ញា​បញ្ជាក់​ថា​រាងកាយ​របស់​យើង​កំពុង​​ព្យាយាម​កម្ចាត់​វត្ថុ​ចម្លែក​ ភ្នាក់ងារ​បង្ក​ការ​រលាក​ មេរោគ ស្លេស្ម​ និង​បាក់តេរី​ចេញ​ពី​បំពង់​ករបស់​យើង​។ ពិត​ណាស់​ ការ​ក្អក​​ជាប់​រហូត​​​អាច​រំខាន​ដល់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ ជា​ពិសេស​វា​ក៏​អាច​រារាំង​មិន​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​ដែរ​។​ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​អាការៈ​ក្អក​នេះ តាម​រយៈ​​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​​ជៀសវាង​ញ៉ាំ​អាហារ​រឹង​។

វីតាមីន​C

ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​ជំងឺ​ផ្ដាសាយ​ និង​ក្អក​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​មាន​ប្រសិទ្ធភាព​តិចតួច​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ឈឺ​​។ ប៉ុន្តែ​​យើង​ក៏​​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​សម្រាប់​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​ផង​ដែរ​។ ជាក់​ស្ដែង ពពួក​ផ្លែ​ក្រូច​មាន​សមាសធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ​រី​ឯ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​ដូចជា​ពពួក​​ផ្លែ​ប៊ឺរី​ ​អាច​ជួយ​ទប់ស្កាត់​ពី​អាការៈ​ក្អក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។

អាហារ​ហឹរ​

ជាមួយ​គ្នា​នេះ​ដែរ អាហារ​ហឹរ​​អាច​ជួយ​កម្ចាត់​សំបោរ​នៅ​ក្នុង​​​ប្រហោង​ច្រមុះ​ ដែល​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​បាន​ស្រួល​​។ ​​មួយ​វិញ​ទៀត អាហារ​ហឹរ​​ដែល​​មាន​ដូចជា​ម្ទេស ​ផ្ទុក​សមាសធាតុ​ Capsaicin ​ដែល​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​អាការៈ​ក្អក។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​បញ្ហា​ក្រពះ​ គួរ​ជៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​​ជ្រុល​។

​ទឹក​ឃ្មុំ

ពិត​ណាស់​ ទឹក​ឃ្មុំ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ ផ្សិត​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​រលាក​​ដែល​អាច​ជួយ​កាត់​បន្ថយ​អានុភាព​ និង​រយៈពេល​នៃ​ការ​ក្អក​។ គ្នា​យើង​អាច​សាកល្បង​ញ៉ាំ​ទឹក​ឃ្មុំ ជាមួយ​នឹង​ក្រូច​ឆ្មារ​ ដោយ​លាយ​​ទឹក​ឃ្មុំ​​ចំនួន​២​ស្លាប​ព្រា​បាយ​ និង​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន​២៥០​មីលីលីត្រ។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​អាច​​ជួយ​រំលាយ​​ស្លេស្ម និង​បំបាត់​ការ​​ឈឺ​បំពង់​ក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ដល់​វីតាមីន​C​ដល់​រាងកាយ​ ដើម្បី​បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង​។

ក្អក៣

ម្នាស់​

ចំណែក​ឯ​ម្នាស់​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​បំបាត់​បញ្ហា​ក្អក​នេះ​ដែរ។ សារធាតុ​Bromelain ​ជា​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​បំបែក​​ស្លេស្ម និង​កម្ចាត់​ចេញ​ពី​បំពង់​ក​ទាំង​ស្រុង​​ផង​ដែរ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​https://www.livestrong.com/article/256498-food-to-eat-when-coughing/

​​https://www.eatthis.com/foods-soothe-cough/

https://www.herworld.com/gallery/life/wellness/foods-recover-fever-sore-throat-cough/

កំណែ​ប្រែបច្ចុប្បន្ន

11/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម