ផ្សិតត្រចៀកកណ្ដុរស ឬយើងនិយមហៅថា ផ្កាថ្មជាប្រភេទផ្សិតដែលប្រជាជននៅបែកអាស៊ីយើងប្រើប្រាស់យ៉ាងទូលំទំលាយនៅក្នុងវិស័យឱសថ និងម្ហូបអាហារ។ ក្រៅពីមានរូបរាងស្រស់ស្អាត និងឆ្ងាញ់ផ្សិតត្រចៀកកណ្ដុរសថែមទាំងមានគុណប្រយោជន៍ជួយដល់សុខភាពទៀតផង។
ផ្សិតត្រចៀកកណ្ដុរស ឬយើងនិយមហៅថា ផ្កាថ្មជាប្រភេទផ្សិតដែលប្រជាជននៅបែកអាស៊ីយើងប្រើប្រាស់យ៉ាងទូលំទំលាយនៅក្នុងវិស័យឱសថ និងម្ហូបអាហារ។ ក្រៅពីមានរូបរាងស្រស់ស្អាត និងឆ្ងាញ់ផ្សិតត្រចៀកកណ្ដុរសថែមទាំងមានគុណប្រយោជន៍ជួយដល់សុខភាពទៀតផង។

ជាងពីរពាន់ឆ្នាំមកហើយវេជ្ជសាស្រ្តបុរាណចិនបានទទួលស្គាល់ថាសួត គឺជាប្រព័ន្ធការពារដំបូងរបស់រាងកាយពីភ្នាក់ងារបង្ករោគ។ ជាមួយគ្នានោះដែរ ចិនបុរាណក៏បានបញ្ជាក់ថាផ្សិតត្រចៀកកណ្តុរស ឬផ្កាថ្មជាគ្រឿងផ្សំក្នុងអាហារមានប្រយោជន៍ចំពោះសួត។
សួតមានទំនាក់ទំនងជាមួយច្រមុះ បំពង់ក ពោះវៀនធំ និងស្បែក។ សួតជាសរីរាង្គដែលទន់ត្រូវការសំណើម និងងាយរងគ្រោះ។ ប្រសិនបើសួតចុះខ្សោយ សួតនឹងត្រូវភ្នាក់ងារបង្ករោគបង្កឱ្យមានជំងឺរលាកសួត និងរលាកផ្លូវដង្ហើមផ្នែកខាងលើ ហើយធ្វើឱ្យរាងកាយរបស់យើងក៏ជួបសភាព ល្ហិតល្ហៃ ដង្ហើមខ្លី ស្លេកស្លាំង ប្រព័ន្ធការពាររាងកាយចុះខ្សោយ ងាយផ្តាសាយ ឬគ្រុនក្តៅ កើតហឺត ស្ងួតច្រមុះ ហៀរសំបោរ ក្អកស្ងួត ស្ងួតបំពង់ក ស្ងួតស្បែក ឡើងតាអក និងទល់លាមក ។
យោងតាមអត្ថបទវេជ្ជសាស្ត្របុរាណចិន
![]()
ផ្សិតត្រចៀកកណ្តុរសមានលក្ខណៈស្រាល អាចញុំាបានគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្តាល និងវ័យចាស់។ នៅក្នុងឱសថបុរាណចិនវាត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាព ជាពិសេសចំពោះមនុស្សចាស់ដែលមានប្រព័ន្ធផ្លូវដង្ហើមខ្សោយ និងសម្រាប់ក្អកស្ងួត។
ថ្វីត្បិតតែផ្សិតត្រចៀកកណ្ដុរសមានអត្ថប្រយោជន៍ចំពោះសួតក៏ពិតមែន តែពេលយើងផ្តាសាយ គ្រុនផ្ដាសាយ រាក មករដូវ ឬមានផ្ទៃពោះមិនអាចញុំាវាបានទេ ព្រោះផ្សិតត្រចៀកកណ្តុរសធ្វើឱ្យត្រជាក់ក្នុង។
ជាទូទៅយើងអាចយកផ្សិតត្រចៀកកណ្តុរស ឬផ្កាថ្មធ្វើជាបន្លែពេលញុំាស៊ុបឆ្នាំងភ្លើង ឬស៊ុបឆ្នាំងដី។ ឯមុខម្ហូបដ៏ពេញនិយមបំផុតដើម្បីជួយរក្សាសុខភាពផ្លូវដង្ហើមគឺយកវាធ្វើជាបង្អែមដូចជា បង្អែមព្រិលត្រចៀកកាំ បង្អែមផ្កាថ្មជាមួយផ្លែសារីជាដើម។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
The potential cutaneous benefits of Tremella fuciformis
https://pubmed.ncbi.nlm.nih.gov/36757441/
Chemical compounds and health benefits of Tremella, a valued
mushroom as both cuisine and medicine in ancient China and
modern era
https://www.cabidigitallibrary.org/doi/pdf/10.5555/20203556399
Tremella fuciformis Polysaccharides Inhibited Colonic Inflammation in Dextran Sulfate Sodium-Treated Mice via Foxp3+ T Cells, Gut Microbiota, and Bacterial Metabolites
https://www.frontiersin.org/articles/10.3389/fimmu.2021.648162/full
Tremella Mushroom Health Benefits https://www.hybridherbs.co.uk/tremella-mushroom-health-benefits/
Chemical compounds and health benefits of Tremella https://www.researchgate.net/publication/346107843_Chemical_compounds_and_health_benefits_of_Tremella_a_valued_mushroom_as_both_cuisine_and_medicine_in_ancient_China_and_modern_era
Health and Beauty Benefits of Tremella Mushroom https://www.furtherfood.com/7-health-benefits-of-tremella-mushrooms-the-ultimate-beauty-mushroom/
កំណែប្រែបច្ចុប្បន្ន
29/12/2023
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ