backup og meta

ពិត​អត់​ គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​សុខភាព​សួត?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​អត់​ គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​សុខភាព​សួត?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង​ទាំង​មូល​ រួម​មាន​ដំណើរការ​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ពិត​ណាស់​ សរីរាង្គ​ផ្លូវ​ដង្ហើម​ចម្បង ​គឺ​សួត​របស់​យើង​ ពីព្រោះ​វា​ផ្លាស់ប្ដូរ​ឧស្ម័ន​ និង​ស្រូប​យក​ខ្យល់​ចេញ​ចូល។ យ៉ាង​ណា​មិញ​ វិបត្តិ​នៃ​ការ​គេង​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ផ្លូវ​ដង្ហើម​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​យ៉ាង​តិច​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ពង្រឹង​មុខងារ​សួត​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

១. ការ​គេង​មិន​គ្រប់គ្រាន់​​ កាត់បន្ថយ​មុខងារ​របស់​សួត​

យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា មុខងារ​សួត​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​នឹង​ការ​គេង​។ ខណៈ​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​អាច​ប៉ះពាល់​ដល់​​គុណភាព​នៃ​ការ​គេង ​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​​បង្ក​ជា​បញ្ហា​សួត​​ដូច​គ្នា​។ ជាក់​ស្ដែង ការ​គេង​មាន​ឥទ្ធិពល​លើ​ការ​រក្សា​​​ជាតិ​រម្អិល​  ប្រតិកម្ម​រលាក​ទង​សួត  និង​បញ្ហា​ខ្សោយ​ផ្លូវ​ដង្ហើម​។

​​​២. ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​

ទន្ទឹម​គ្នា​នេះ​ដែរ ការ​គេង​មិន​គ្រប់គ្រាន់​​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សុខភាព​សួត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ លើស​ពី​នេះ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ៗ​។ សម្រាប់​អ្នក​​ដែល​​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​​។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​​យើង​គេង​មិន​គ្រប់គ្រាន់​ វា​ក៏​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល តម្រង​នោម​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​បាក់​ទឹក​ចិត្ត​។

៣. បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​​វីរុស​កូវីដ​

ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់គ្រាន់​​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ វា​​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឆ្លង​ជំងឺ​កូវីដ​-១៩ ហើយ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ​។ ក្រៅ​ពី​ការ​គេង​គ្រប់គ្រាន់​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​សួត និង​វីតាមីន​ ក៏​ដូចជា​សារជាតិ​រ៉ែ​ផ្សេង​ៗ ដើម្បី​​​ជួយ​ឲ្យ​សួត​​មាន​ដំណើរការ​ល្អ​ប្រសើរ​។

គេងតិចពេក

តិចនិក​ជួយ​​​ឲ្យ​គេង​ស្កប់ស្កល់​ និង​ពង្រឹង​សុខភាព​សួត​

  • ជៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ នៅ​អំឡុង​ម៉ោង​គេង
  • ជៀសវាង​ការ​គេង​ថ្ងៃ​
  • ផ្លាស់ប្ដូរ​កម្រាល​ពូក​ ស្រោម​ខ្នើយ​​ជា​ប្រចាំ​
  • ស្ដាប់​ចម្រៀង​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Sleep Quality Impacts Your Lung Health

https://www.alaskasleep.com/blog/how-sleep-quality-impacts-your-lung-health

COPD and Difficulty Breathing

https://www.sleepfoundation.org/sleep-related-breathing-disorders/copd-and-difficulty-breathing

A Good Day Begins with Good Sleep – Get Help with Sleep Apnea So You Can Catch Your ZZZs

https://www.lung.org/blog/a-good-day-begins-with-good

កំណែ​ប្រែបច្ចុប្បន្ន

26/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ដើរលេងអុំទូក ចំអាកាសធាតុ​ក្ដៅ​អាចប៉ះពាល់​​ការ​​ដក​ដង្ហើម​ និង​សួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម