backup og meta

ប្រយ័ត្ន! ចេញ​រោគសញ្ញា​ទាំង​នេះ បញ្ជាក់​​​ថា​សួត​អាប់សែ​ហើយ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    ប្រយ័ត្ន! ចេញ​រោគសញ្ញា​ទាំង​នេះ បញ្ជាក់​​​ថា​សួត​អាប់សែ​ហើយ!

    អាប់សែ​សួត ជា​ប្រហោង​​​ដែល​ពោរពេញ​ទៅ​​ដោយ​ខ្ទុះ។ ​ភាគ​ច្រើន​ បញ្ហានេះបណ្ដាល​មក​​ពី​ការ​ឆ្លង​បាក់តេរី​នៅ​​ក្នុង​ជាលិកា​សួត​។ ការ​បង្ក​រោគ​​អាច​បណ្ដាល​ឲ្យ​ជាលិកា​សួតងាប់​ ហើយ​ខ្ទុះ​ក៏​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រហោង​នោះ​។ ពិត​ណាស់ អាប់សែ​សួត​​​ពិបាក​​ក្នុង​ការ​ព្យាបាល​ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​។ ប្រសិនបើ​​អាប់សែ​សួត​មាន​រយៈពេល​​ក្រោម​៤​ទៅ​៦​សប្ដាហ៍​ វា​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​អាប់សែ​សួត​ស្រួចស្រាល់​ ប៉ុន្តែ​បើ​លើស​ពី​នេះ អាច​ជា​អាប់សែ​សួត​រ៉ាំរ៉ៃ​។

    រោគសញ្ញា​នៃ​អាប់សែ​សួត​

    រោគសញ្ញា​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នៃ​អាប់សែ​សួត​ គឺ​ក្អក​ស្លេស្ម​ ឬ​ក្អក​មាន​ឈាម​ ឬ​ដូច​ខ្ទុះ ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ​។ រោគសញ្ញា​ដទៃ​ទៀត​រួម​មាន​៖

  • ខ្យល់​ដង្ហើម​មិន​ល្អ​
  • ក្ដៅ​ខ្លួន​​ចាប់​ពី​៣៨,៣​អង្សាសេ ឬ​លើស​ពី​នេះ​
  • ឈឺ​ទ្រូង​
  • ហត់
  • បែក​ញើស​ខ្លាំង​ជ្រុល ឬ​បែក​ញើស​ពេល​យប់​
  • ស្រក​ទម្ងន់​
  • អស់កម្លាំង​
  • តើ​អាប់សែ​សួត​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?

    ​អាប់សែ​សួត​អាច​ត្រូវ​បាន​បែងចែក​ជា​​អាប់សែ​ដែល​បង្ក​ដោយ​មេរោគ  ឬ​បង្ក​ដោយ​កត្តា​ផ្សេង​ទៀត​ ។

    អាប់សែ​បង្ក​ដោយ​មេរោគ

    ការ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន​ជ្រុល​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​អាប់សែ​សួត​នេះ​ដែរ​ ពីព្រោះ​អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ឧស្សាហ៍​មាន​អាការៈ​ក្អួត និង​ប្រែប្រួល​កម្រិត​ស្មារតី។ ផលវិបាក​ទាំង​នេះ​អាច​បង្កើន​ឱកាស​នៃ​ការ​ស្រូប​យក​ទឹក​ក្រពះ និង​បាក់តេរី​ទៅ​ក្នុង​សួត​ ជា​ហេតុ​នាំ​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​​ប្រឈម​នឹង​​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​សារ​តែ​សុខភាព​ទ្រុឌទ្រោម​ និង​កង្វះ​អាហារូបត្ថម្ភ​ ដែល​អាច​នាំ​ឲ្យ​យើង​ងាយ​​វិវដ្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​។ ចំណែក​ឯ​​ជំងឺ​រលាក​សួត ក៏​អាច​​នាំ​ឲ្យ​កើត​ជា​អាប់សែ​សួត​ដែល​បង្ក​ដោយ​មេរោគដូច​គ្នា​។

    អាប់សែសួត

    អាប់សែ​សួត​​បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​

    ចំពោះ​អាប់សែ​ប្រភេទ​​នេះ កើត​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​​ក្រៅ​ពី​ការ​ឆ្លង​មេរោគ​​​ ដែល​ចាប់ផ្ដើម​ពី​ខាង​ក្នុង​សួត​តែ​ម្ដង​។ មូលហេតុ​បង្ក​មាន​ដូច​ជា៖​

  • ស្ទះ​ផ្លូវ​ដង្ហើម​ធំ​ៗ​នៅ​ក្នុង​សួត
  • ជំងឺ​ដែល​កើត​ឡើង​រួម​គ្នា​នៅ​ក្នុង​សួត
  • ការ​ឆ្លង​មេរោគ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ដែល​រាលដាល​ដល់​សួត
  • អ្នក​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​អាប់សែ​សួត

    អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ឬ​អ្នក​​​ដែល​ទើប​កើត​ជំងឺ​រលាក​សួត មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​អាប់សែ​សួត​។ លើស​ពី​នេះ អ្នក​ដែល​មាន​ប្រព័ន្ធ​​ភាព​ស៊ាំ​ខ្សោយ​​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​សរីរាង្គ មាន​ជំងឺ​មហារីក​ ជំងឺ​អេដស៍ ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ឬ​ស្រូប​យក​វត្ថុ​ចម្លែក​ដែល​អាច​បង្អាក់​ផ្លូវ​ដង្ហើម​ធំ​ ​ក៏​ប្រឈម​នឹង​​អាប់សែ​សួត​ខ្ពស់​ផង​ដែរ​។ ​

    ចំណុចសំខាន់

    រោគសញ្ញា​នៃ​អាប់សែ​សួត​


    រោគសញ្ញា​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នៃ​អាប់សែ​សួត​ គឺ​ក្អក​ស្លេស្ម​ ឬ​ក្អក​មាន​ឈាម​ ឬ​ដូច​ខ្ទុះ ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ​។ រោគសញ្ញា​ដទៃ​ទៀត​រួម​មាន​៖
    • ខ្យល់​ដង្ហើម​មិន​ល្អ​
    • ក្ដៅ​ខ្លួន​​ចាប់​ពី​៣៨,៣​អង្សាសេ ឬ​លើស​ពី​នេះ​
    • ឈឺ​ទ្រូង​
    • ហត់
    • បែក​ញើស​ខ្លាំង​ជ្រុល ឬ​បែក​ញើស​ពេល​យប់​
    • ស្រក​ទម្ងន់​
    • អស់កម្លាំង​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម