ខែភ្លៀង ពុំមែនជារឿងប្លែកទេដែលមានគ្នាយើងខ្លះក្អក ខ្លះកណ្តាស់ និងអ្នកផ្សេងទៀតនៅជុំវិញខ្លួនយើងអាចមានឈឺផ្តាសាយ គ្រុនក្តៅ តឹងច្រមុះ ។ ទាំងនេះព្រោះធាតុអាកាស និងសំណើម លាយឡំនឹងខ្យល់ត្រជាក់ បង្កឱ្យរាងកាយអាចប្រឈមនឹងអាការៈទាំងនោះ។ យ៉ាងណាមិញ យើងអាចមិនបណ្តោយឱ្យធាតុអាកាសបង្កឱ្យឈឺបានទាំងស្រុងនោះទេ គន្លឹះទាំងនេះពីគ្រូពេទ្យ ជាខែលត្រៀមបង្ការកុំឱ្យយើងឈឺក្នុងរដូវនេះ ហើយយើងអាចធ្វើបានដោយងាយ៖
១. ញ៉ាំចំណីអាហារសម្បូរវីតាមីនC
ពិតណាស់ បើយើងទទួលបានវីតាមីនC គ្រប់គ្រាន់ក្នុងរាងកាយ នោះនឹងជួយយើងប្រឆាំងនឹងមេរោគ មិនងាយឈឺ នឹងផ្តាសាយបាននោះទេ។ ប្រភពវីតាមីនC សុទ្ធសឹងតែអាចរកបាននៅក្នុងបន្លែ ផ្លែឈើ ជាច្រើនមុខ និងងាយរកផងដែរ។
២. ត្រៀមរបស់ប្រើប្រាស់ ផលិតឡើងសម្រាប់ខែភ្លៀង
ឆ័ត្រ អាវភ្លៀង ស្បែកជើងការពារជ្រាបទឹក ជាសម្ភារៈជំនួយបន្ថែមដល់យើងដែលអាចរកបាន គឺជាចំណែកជួយការពារយើងពីសំណើមនៃទឹកភ្លៀង។
អត្ថបទពាក់ព័ន្ធ៖
- ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ
- ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ
៣. ញ៉ាំទឹកគ្រប់គ្រាន់
ជាតិទឹក ប្រៀបដូចវត្ថុសំខាន់ចាំបាច់ ដែលត្រូវមានក្នុងខ្លួនយើង ដូចនេះញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ មិនតែជួយរាងកាយយើងឱ្យសុខភាពល្អ តែថែមទាំងជួយយើង មិនឱ្យចាញ់នឹងអាការៈផ្តាសាយ គ្រុនក្តៅធម្មតាៗបានឡើយ។ ក្រៅពីញ៉ាំទឹក យើងអាចជ្រើសរើសទឹកតែជីរអង្កាម ឬទឹកតែក្តៅៗផ្សេងៗក៏ជួយបញ្ចៀសពីអាការៈក្អក ឈឺក និងផ្តាសាយបានដែរ។
អត្ថបទពាក់ព័ន្ធ៖
- ៦ ចំណុច ការពារកូនតូចមិនឲ្យឈឺនៅខែភ្លៀង
- ប្រយ័ត្នទាំងអស់គ្នា ជំងឺ ៧ មុខនេះកើតញឹកញាប់នៅខែភ្លៀង
- ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
៤. ងូតទឹក
ក្រោយពេលត្រូវទឹកភ្លៀងភ្លាមៗ បើអាចធ្វើបាន យើងគួរងូតទឹកសម្អាតកាយ មិនត្រឹមតែសម្អាតនូវមេរោគ ឬសារធាតុផ្សេងៗដែលមានលាយឡំក្នុងទឹកភ្លៀងទេ តែថែមទាំងរក្សាសីតណ្ហភាពរាងកាយយើងឱ្យនៅធម្មតាមិនងាយឈឺទៀតផង។
៥. និយាយថាទេចំពោះអាហារតាមផ្លូវ
ចំណីអាហារតាមផ្លូវ មិនថាអាំង ចៀនភ្លាមៗ ឬចម្អិនទុករួចហើយនោះទេ នឹងអាចមានហានិភ័យខ្លះនៅពេលរដូវនេះ ដោយហេតុថា ជារដូវភ្លៀង ខ្យល់អាកាស និងសំណើមទឹកផ្សេងៗអាចប្រមូលផ្តុំហើរលើអាហារទាំងនោះ។ ដូចនេះចៀសវាងញ៉ាំអាហារក្រៅខ្លះ ជាជម្រើសល្អជួយបង្ការយើងពីជំងឺផ្សេងៗផងដែរ៕
អត្ថបទពាក់ព័ន្ធ៖
- ភ្លៀងធ្លាក់សម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញាទាំងនេះ
- ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នាត្រូវប្រយ័ត្ន
- ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]