ប្រុសៗគ្នាយើង ដែលចង់បានរាងស្អាត ភាពទាក់ទាញ ដោយផឹកថ្នាំជំនួយសាច់ដុំ ប្រយ័ត្នអត់កូន ព្រោះអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ថ្នាំទាំងនោះ ប៉ះពាល់ដល់មេជីវិត។
អ្នកវិទ្យាសាស្ត្រអាមេរិក បញ្ជាក់ថា ផឹកថ្នាំ (Steriods) ជួយបង្កើនសាច់ដុំ និងប្រឆាំងការជ្រុះសក់ អាចបំផ្លាញមេជីវីតឈ្មោល និងបណ្ដាលឲ្យមានជំងឺបេះដូងផងដែរ។
លោកវេជ្ជបណ្ឌិត James Mossman នៃសាកលវិទ្យាល័យ Brown របស់អាមេរិក លើកឡើងថា ប្រុសៗមួយចំនួន ដែលមានរាងធំៗ បានទៅធ្វើតេស្ដពិនិត្យមេជីវិតឈ្មោលរបស់ពួកគេ។ លោកថា ប្រុសៗទាំងនោះ ព្យាយាមធ្វើឲ្យរាងកាយរបស់ពួកគេ ធំលឿនពេក ដូច្នេះពួកគេគ្មានមេជីវិតនៅក្នុងទឹកកាមរបស់ពួកគេនោះទេ។
ថ្នាំ (Anabolic Steroids) ដែលប្រើ ដើម្បីបង្កើនកំណើនសាច់ដុំ ប៉ះពាល់ក្រពេញអ៊ីប៉ូភីសរបស់ខួរក្បាល ដោយធ្វើឲ្យក្រពេញនេះ មានប្រតិកម្មឈប់ផលិតអ័រម៉ូន ២ប្រភេទ គឺអ័រម៉ូន FSH និង LH ដែលជាអ័រម៉ូនសំខាន់ សម្រាប់ផលិតមេជីវិត។
ស្រដៀងគ្នានេះដែរ ប្រុសៗ ប្រើថ្នាំ ដើម្បីបង្ការការជ្រុះសក់ ក៏ប៉ះពាល់ដល់មេជីវិតឈ្មោលដែរ ដោយធ្វើឲ្យមុខងារផ្លូវភេទរបស់ប្រុសៗ មិនដំណើរការ និងឈានទៅបំផ្លាញមេជីវិត។ ថ្នាំរារាំងការជ្រុះសក់ បានផ្លាស់ប្ដូរដំណើរដែលអ័រម៉ូនតេស្ដូតេរ៉ូន ធ្វើមេតាប៉ូលិសក្នុងរាងកាយ ហើយធ្វើសក់លែងជ្រុះច្រើន។
[embed-health-tool-pregnancy-weight-gain]
លោកសាស្ត្រាចារ្យ Allan Pacey នៃសាកលវិទ្យាល័យ Sheffield បញ្ជាក់ថា “ខ្ញុំគួរនិយាយថា អ្នកប្រើថ្នាំជំនួយ (Anabolic Steroids) ទំនងប្រឈមនឹងអត់កូន… ប្រហែល ៩០%“។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន